ចេញហើយ Kabuki Nausicaa – ម្ចាស់ក្សត្រីខ្យល់

រូប​ភាពពិសេស​ដំ​បូង​របស់ live action ស្នាដៃ​ថ្មី Nausicaa – ម្ចាស់ក្សត្រីខ្សល់ផលិតដោយក្រុម​ហ៊ុនគំនូរ​ជីវចល Ghibli ចេញ​ផ្សាយ​ហើយ។

នៅ​រាត្រី​បើក​សម្ភោធសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ។ នេះជាស្នាដៃសិល្បៈរបស់​ជប៉ុន​ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​លើ​ពិភព​លោក​។ មិន​ត្រឹម​តែ​ Anime ប៉ុណ្ណោះទេថែមទាំងវិស័យភាពយន្តផងដែរ។ ដំណាក់កាលទាំងអស់​ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នតាំងពី​ការ​ផលិត អ្នក​ដើរ​តួ​ សម្លៀក​បំ​ពាក់​ និង​ការតុបតែងខ្លួន -ល-។

Studio Ghibli និង​ផ្នែកល្ខោន Kabuki មានលក្ខណៈពិសេសរៀង​ខ្លួនផ្សារភ្ជាប់ជាមួយ​នឹង​វប្បធម៌ជប៉ុន។ ទោះ​ជាយ៉ាងណាប្រភេទសិល្បៈទាំងពីរនេះមិនមានលក្ខណៈដូចគ្នាច្រើនទេ។ ដូច្នេះទស្សនិកជនកំ​ពុង​ទន្ទឹងរង់ចាំមើល Kabuki ដ៏​ល្បី​នេះ​នឹងទៅជាយ៉ាងណា។

ក្នុង​ចំ​ណោម​ប្រភេទ​រូប​ភាព​បុរាណ​របស់​ជប៉ុន​មានតែការសម្តែង Kabuki ប៉ុណ្ណោះដែលអាចបញ្ចូល​ជាមួយ ​Anime។ កាល​ពី​មុន​ធ្លាប់​មាន Kabuki នៃ Anime One-pieces។

Kabuki ពីមុនជាប្រភេទសិល្បៈកំ​សាន្ត​សម្រាប់​ប្រជាជន​សាមញ្ញ ប្រវត្តិវិវត្តិន៍ក្នុង​ផ្នែក​សិល្បៈក៏​មិន​យូរ​ប៉ុន្មាន​ដែរ ដូច្នេះងាយស្រួល​បញ្ចូល​ជាមួយប្រភេទថ្មី។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងប្រភពនៃ Kabuki មកពី Kabuku – សំដៅលើមនុស្សស្រួលផ្លាស់ប្តូរមាន​លក្ខណៈប្រែប្រួល។

តោះសូម​រង់ចាំមើលការរួមបញ្ចូលដ៏​ពិសេសនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: