លក្ខណៈពិសេសនៃរថភ្លើង Shinkansen របស់ជប៉ុន
ប្រព័ន្ធរថភ្លើង Shinkansen មានភាពទាក់ទាញដោយសារតែល្បឿនលឿន ទាន់ពេលវេលា ដំណើរការប្រកបដោយប្រសិទ្ធភាព ហើយសេវាកម្មល្អ។
រូបភាព Wasa-bi
Shinkansen ជាប្រព័ន្ធរថភ្លើងល្បឿនលឿនដ៏ល្បីរបស់ជប៉ុន ដំណើរការដោយក្រុមហ៊ុនផ្លូវដែកជប៉ុនដែលបម្រើនៅលើកោះធំ និងកោះ Kyushu។
រូបភាព Hitravel
ល្បឿនអតិបរមានៃរថភ្លើងប្រហែល ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ល្បឿនពេលធ្វើតេស្តលើផ្លូវដែកធម្មតាក្នុងឆ្នាំ ១៩៩៦ គឺ ៤៤៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងឈានដល់កំណត់ត្រា ៥៨១ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងឆ្នាំ ២០០៣។
រូបភាព Business Insider
Shinkansen ត្រូវបានបង្កើតដោយវិស្វករ Hideo Shima ជាមួយនឹងការរចនាធ្វើអោយ “មានអារម្មណ៍ដូចជាជិះយន្តហោះ”។ ក្រោយពេលចាកចេញពីផ្លូវដែកគាត់បានក្លាយទៅជាអ្នកនាំមុខផ្នែកអវកាសជាតិរបស់ជប៉ុន។
រូបភាព Accessible-japan
ដំបូងរថភ្លើង Shinkansen ចេញដំណើរពី Tokyo ទៅ Osaka (ប្រហែល ៥០០ គីឡូម៉ែត្រ) ចំណាយពេល ៤ ម៉ោង ឥឡូវចំណាយពេលតែ ២ ម៉ោង ២៥ នាទីប៉ុណ្ណោះ។ មានរថភ្លើង Shinkansen ប្រហែល ៣៣៣ គ្រឿងដំណើរការជារៀងរាល់ថ្ងៃពីទីក្រុង Tokyo និង Osaka ក្នុងឆ្នាំ ២០១២ ដឹកអ្នកដំណើរបានចំនួន ៣៩១.០០០ នាក់ ក្នុងល្បឿនអតិបរមា ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
រូបភាព Gettyimages
រថភ្លើង Shinkansen ធម្មតាគោរពពេលវេលាណាស់។ រយៈពេលដែលយឺតជាមធ្យមប្រហែល ៣៦ វិនាទីប៉ុណ្ណោះរួមទាំងការពន្យារពេលដោយសារមូលហេតុមិនដឹងមុនដូចជាគ្រោះធម្មជាតិ។
រូបភាព Gettyimages
រថភ្លើង Shinkansen មានកំណត់ត្រាសុវត្ថិភាព។ ក្នុងរយៈពេល ៤៩ ឆ្នាំដំណើរការដឹកភ្ញៀវរាប់ពានលានអ្នក។
រូបភាព Travelfeeder
រថភ្លើងមានកៅអីពីរប្រភេទ បន្ទប់ពិសេសមានកន្លែងអង្គុយធំទូលាយ។
រូបភាព Wasa-bi
កៅអីធម្មតាមមានទំហំតូចជាងកម្រិតមធ្យម។
រូបភាព Wasa-bi
ប្រសិនបើអ្នកកក់សំបុត្រមុនអ្នកអាចចូលកន្លែងរបស់ខ្លួន។ តែបើមិនបានកក់សំបុត្រមុនអ្នកអាចសាកសួរបុគ្គលិក។
រូបភាព Japan-talk
នៅប្រទេសជប៉ុនការនិយាយទូរស័ព្ទលើរថភ្លើងត្រូវគេចាត់ទុកថាមិនគួរសម។ អ្នកដំណើរគួរតែបិទទូរស័ព្ទឬបិទសម្លេង។
រូបភាព Fun-japan
នៅពេលទៅដល់ចំណតរថភ្លើងមានបុគ្គលិកសម្អាតរយៈពេល ៧ នាទី។ អ្នកដំណើរភាគច្រើនយកសំរាមដាក់ក្នុងថង់សំរាមរបស់បុគ្គលិក។
រូបភាព Wasa-bi
រូបភាព Japan-talk
វ៉ាលីរបស់អ្នកត្រូវដាក់អោយបានត្រឹមត្រូវ។
រូបភាព Travelnotes
ពេលជិតទៅដល់ចំណតរថភ្លើងអ្នកត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំ។
ប្រភព Zing
TT