និស្សិតជប៉ុនស្លៀកសម្លៀក​បំ​ពាក់​ Cosplay ទៅទទួលសញ្ញាប័ត្រ

មាន​រឿង​មួយ​ចំ​នួន​អាច​នឹង​ធ្វើ​អោយ​អ្នក​ភ្ញាក់​ផ្អើល ហើយ​គួរ​អោយ​ចាប់​អារម្មណ៍នៅ​ខេត្ត Kyoto សាលាអនុញ្ញាតអោយ​និស្សិតជប៉ុនស្លៀកសម្លៀក​បំ​ពាក់​ Cosplay ទៅទទួលបានសញ្ញាប័ត្រ។

ប្រទេស​ជប៉ុនអោយ​តម្លៃទៅ​លើ​ការ​អប់រំណាស់​ ដូច្នេះសាលាតែងតែ​រៀប​ចំកម្មវិធីទទួលសញ្ញាប័ត្រសម្រាប់និស្សិតសាកលវិទ្យាល័យ។ នៅ​ក្នុង​ពិធីនិស្សិតអាចថ្លែង​មតិ​ចុង​ក្រោយជាមួយសាលា។ ទោះយ៉ាងណា​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ចង់​ស្តាប់​សុន្ទរកថាទេ អ្នក​អាច​នឹង​ងងុយ​គេង​ក្នុង​ពិធីប្រគល់​សញ្ញាប័ត្រ។

នៅក្នុងខេត្ត Kyoto និស្សិតមួយចំនួនត្រូវបានអនុញ្ញាតអោយស្លៀកអ្វីដែលពួកគេចង់ពាក់់ក្នុង​ពិធីដ៏ធំនេះ។ ក្នុង​ពិធីប្រគល់សញ្ញាប័ត្រនៃសាកលវិទ្យាល័យ Kyoto និងសាកលវិទ្យាល័យសិល្បៈទីក្រុង Kyoto។ ​ពិធី Cosplay ស្ទើរតែជំនួសពិធីប្រគល់សញ្ញាប័ត្រ។

ប្រសិនបើអ្នកគិតថានិស្សិតជប៉ុនដែលពាក់ Cosplay មកទទួលបានសញ្ញាប័ត្រមិនសាក​សម ប៉ុន្តែ​ចំ​ពោះសាលាសិល្បៈដូចជាសាកលវិទ្យាល័យសិល្បៈ Kyoto និស្សិត​ស្លៀក​សម្លៀក​បំ​ពាក់​ប្លែកៗមក​ទទួល​សញ្ញាប័ត្រ​។ ក្រឡេកមើលសម្លៀកបំពាក់ Cosplay ទាំងនេះខ្ញុំឆ្ងល់ថាតើនាយភ្ញាក់ផ្អើលដែរឬទេ?

តោះ​មក​មើល​រូប​ភាព​ប្លែកៗមួយ​ចំនួន​របស់​និស្សិត Cosplay ដែល​ធ្វើអោយ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើលគួរអោយ​អស់​សំ​ណើច។

ប្រភព Shinrai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: