វិធីសាស្ត្រដាក់ឈ្មោះប្លែកៗរបស់ភោជនីយដ្ឋានជប៉ុន
បច្ចុប្បន្នភោជនីយដ្ឋានជប៉ុនមានស្ទើរតែគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា។ ម្ហូបជប៉ុនសម្បូរបែបណាស់ ហើយឈ្មោះមុខម្ហូបក៏អាស្រ័យទៅតាមតំបន់ដែរ។
Tsukiji Gindaco
រូបភាព https://www.0101.co.jp/052/shop-guide/shop-detail.html?shop_id=76
ពេលនិយាយពី Takoyaki ត្រូវភ្ជាប់ជាមួយ Osaka។ ប៉ុន្តែហាង Takoyaki ល្បីមួយនេះមិនមែននៅ Osaka ទេ។ លក្ខណៈពិសេសរបស់ Takoyaki ស្ថិតនៅលើ Gindaco គឺថាចុងភៅនឹងបន្ថែមប្រេងពេលដុតនំ Takoyaki ដើម្បីអោយកាន់តែស្រួយ។
រូបភាព https://www.gindaco.com/gindaco/
ដោយសារតែមិនដូច Takoyaki ពីដើម ដូច្នេះប្រជាជន Kansai មួយចំនួនមិនចូលចិត្ត។ ប៉ុន្តែនេះជាហាង Takoyaki ធំជាងគេនៅជប៉ុន។ ក្រៅពីនេះឈ្មោះហាងមានពាក្យ Tsukiji – ផ្សារត្រីធំជាងគេលើពិភពលោកក្នុងទីក្រុង Tokyo។ ប្រហែលដាក់ឈ្មោះបែបនេះអោយយើងយល់ថាគ្រឿងផ្សំជាត្រីមឹកស្រស់ឆ្ងាញ់។ ប៉ុន្តែ Tsukịji Gindaco ស្ថិតនៅខេត្ត Gunma ឆ្ងាយពី Osaka និង Tokyo ហើយតំបន់នេះក៏គ្មានសមុទ្រដែរ។
Kamakura Pasta
រូបភាព https://dpoint.jp/store/item/index.html?id=8124
ភោជនីយដ្ឋាន Pasta នេះមានរចនាបថសមរម្យ។ មានឈ្មោះថា Kamakura ជួយអោយភោជនីយដ្ឋានកាន់តែមានភាពថ្លៃថ្នូរ។
រូបភាព https://dpoint.jp/store/item/index.html?id=8124
Kamakura ជាកន្លែងពិសេសមួយនៅ Kanagawa រួមបញ្ចូលគ្នារវាងវប្បធម៌ប្រពៃណី និងសម័យទំនើប។ តាំងពីឈ្មោះភោជនីយដ្ឋានបង្ហាញពីភាពថ្លៃថ្នូរ។ ប៉ុន្តែភោជនីយដ្ឋាននេះបែរជាស្ថិតនៅ Okayama ឆ្ងាយពី Kanagawa។
Dotonbori
រូបភាព https://www.hotpepper.jp/strJ000020369/
និយាយពីម្ហូប Okonomiyaki – ស្រដៀងនឹង Takoyaki។ មានទន្លេមួយឈ្មោះថា Dotonbori ហូរពីទីប្រជុំជន Osaka។ ពេលអានឈ្មោះហាងខ្ញុំគិតថាភោជនីយដ្ឋាននេះនៅក្បែរទន្លេ Dotonbori នៅ Osaka។
រូបភាព https://park.ajinomoto.co.jp/recipe/card/703782/
ប៉ុន្តែភោជនីយដ្ឋាននេះស្ថិតនៅ Tokyo ហើយនៅជប៉ុនគ្មានទន្លេណាឈ្មោះ Dotonbori ទេ។
Bamiyan
រូបភាព https://omocoro.jp/bros/kiji/189576/
Bamiyan គឺជាហាងចិនល្បីនៅប្រទេសជប៉ុន។
រូបភាព https://www.google.com/url?sa=i&rct=
ភោជនីយដ្ឋាននេះល្បីដោយសារម្ហូបឆ្ងាញ់ហើយថោក។ ប៉ុន្តែឈ្មោះហាងដូចជាឈ្មោះទីក្រុងនៅ Afghanistan។
Marugame Seimen
រូបភាព http://unimo-chiharadai.com/shopguide/detail/?id=49
Marugame គឺជាហាង Udon ដែលល្បីឈ្មោះ។ ឈ្មោះហាងធ្វើអោយអ្នកនឹកចាំពីទីក្រុង Marugame ស្ថិតនៅ Kagawa អាហារពិសេសក្នុងតំបន់នេះគឺ Udon។
រូបភាព http://unimo-chiharadai.com/shopguide/detail/?id=49
ប្រភពដើមរបស់ហាងបែរជាស្ថិតនៅ Hyogo។
ជាការពិតការដាក់ឈ្មោះហាងដើម្បីអោយអតិថិជននឹកឃើញពីអាហារពិសេសក្នុងតំបន់ ហើយក៏ជាវិធីសាស្ត្ររបស់ភោជនីយដ្ឋាននៅជប៉ុនដែរ។
Kengo Abe