ជនជាតិជប៉ុនហ្មត់ចត់រហូតដល់ធ្លាប់ផ្លាស់ប្តូរទង់ជាតិព្រោះតែរង្វង់មូលផ្អៀងត្រឹមតែ ១%
ការរចនាទង់ជាតិរបស់ជប៉ុនសាមញ្ញ ហើយស្រួលចាំ មានរង្វង់មូលនៅចំកណ្តាល។ ប៉ុន្តែមានប្រវត្តិសាស្ត្រស្មុគស្មាញ Hinomaru (ឈ្មោះទង់ជាតិជប៉ុន) ជានិមិត្តរូបនៃការយកចិត្តទុកដាក់ និងហ្មត់ចត់របស់ជនជាតិជប៉ុនផងដែរ។
ហេតុអ្វីបែបនេះ?
តើអ្នកមើលឃើញពីភាពខុសគ្នានៃការរចនារវាងទង់ជាតិមុន និងក្រោយឆ្នាំ ១៩៩៩ ទេ?
In 1999, Japan redesigned its flag. pic.twitter.com/qqfezXbns0
— M. (@Owaahh) February 3, 2018
តើខុសគ្នាត្រង់ណា? ខុសពណ៌ឬ?
មិនដូចអ្វីដែលអ្នកគិតទេ មិនត្រឹមតែផ្លាស់ប្តូរពណ៌ក្រហមប៉ុណ្ណោះទេ ទីតាំងនៃរង្វង់ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ខិតឡើងលើផ្អៀងពីចំនុចកណ្តាល ១%។
ទង់ជាតិនៃប្រទេសជប៉ុនត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពនាវាអ្នកជំនួញនៅឆ្នាំ ១៨៧០ ប៉ុន្តែជាក់ស្តែងមានតាំងពីយូរមកហើយ។
មូលហេតុរង្វង់មូលមាននៅលើទង់ជាតិជប៉ុនសព្វថ្ងៃមិនទាន់ច្បាស់នៅឡើយទេ។ ទោះជាយ៉ាងណាការសន្មតជាច្រើនបានលើកឡើងថាចាប់ផ្តើមនៅសតវត្សរ៍ទី ១២ ដែលផ្តើមចេញពីរង្វង់នៅលើផ្លិតរបស់ Samurai ហៅថា Gunsen។
ចាប់ពីឆ្នាំ ១៨៧០ ដល់ឆ្នាំ ១៩៩៩ ទង់ជាតិត្រូវបានរចនាតាមសមាមាត្រ ៧ៈ០០។ តាមត្រូវរង្វង់គួរតែនៅចំកណ្តាល ប៉ុន្តែផ្អៀតពីចំនុចកណ្តាល ១%។
ក្នុងឆ្នាំ ១៩៩៩ រដ្ឋាភិបាលបានអនុម័តច្បាប់ជាតិទទួលស្គាល់ទង់ជាតិទាំងពីរ និងកំណត់ភ្លេងជាតិនៅថ្ងៃទី ៩ ខែសីហាក្នុងឆ្នាំដដែល។ ពិតជាចម្លែកមុននោះប្រទេសជប៉ុនគ្មានទង់ជាតិ និងចម្រៀងជាតិជាផ្លូវការទោះបីត្រូវបានទទួលស្គាល់ជាប្រទេសឯករាជ្យ។
នៅក្នុងច្បាប់ទង់ជាតិត្រូវបានរចនាឡើងវិញតាមសមាមាត្រ ២ៈ៣ ហើយរង្វង់មូលផ្លាស់ទៅចំនុចកណ្តាល ១% វិញ។ ទោះជាយ៉ាងណាពណ៌ក្រហមលើរង្វង់ទង់ជាតិនៅតែមិនមានបទប្បញ្ញត្តិជាក់លាក់។
នេះជាទង់ជាតិចំនួន ២ ដាក់នៅជិតគ្នា។ បន្ទាប់ពីអានការបកស្រាយ តើអ្នកឃើញពីចំនុចខុសគ្នាទេ?
រូបភាព dopl3r.com
មានគំនិតជាច្រើននិយាយអំពីរង្វង់មូលក្នុងទង់ជាតិផ្អៀង ១% ដែលយើង (ប្រមូលលើ Reddit)។
រូបភាព Reddit
- ទង់ជាតិជប៉ុនត្រូវដកហូតសិទ្ធិទទួលស្គាល់បន្ទាប់ពីឆ្នាំ ១៩៤៥ ហើយត្រូវបានបញ្ជាក់ជាថ្មីក្នុងការផ្លាស់ប្តូរច្បាប់ឆ្នាំ ១៩៩៩ ។ ការអនុម័តច្បាប់ថ្មីនេះគឺជាបញ្ហានយោបាយដ៏សំខាន់។ ចំនុចសំខាន់មិនមែនផ្លាស់ប្តូរទង់ជាតិទេ ប៉ុន្តែសង្កត់ធ្ងន់ទៅលើច្បាប់។ ដូច្នេះគេលើកឡើងអំពីការផ្លាស់ប្តូរក្នុងការរចនាទង់ជាតិដើម្បីអោយច្បាប់ថ្មីកាន់តែស្របច្បាប់។
- ខ្ញុំគិតថាការដាក់រង្វង់មូលនៅចំកណ្តាលមានភាពងាយស្រួលសម្រាប់ផលិតផលកម្ម។ ជនជាតិជប៉ុនតែងតែចង់អោយការរស់នៅមានភាពងាយស្រួល។
- ខ្ញុំគិតថាគ្មានអ្វីពិបាកយល់ទេបើប្តូររង្វង់ទៅចំនុចកណ្តាលវិញ ប៉ុន្តែសំណួររបស់ខ្ញុំគឺ ហេតុអ្វីបានជាកាលពីមុនវាផ្អៀង?
- ប្រហែលដោយសារពេលទង់ជាតិហើរ រង្វង់មូលបក់លឿនជាង ដូច្នេះពេលទង់ជាតិហោះក្នុងខ្សល់រង្វង់មូលមើលទៅចំកណ្តាលជាង។
មានព័ត៌មាន និងការសន្មត់ជាច្រើនជុំវិញរឿងរង្វង់មូលផ្អៀង ១% ពីចំនុចកណ្តាល។ ខ្ញុំផ្ទាល់គិតថាអ្នកដែលរកឃើញភាពផ្អៀងនៃទង់ជាតិក៏ជាអព្ភូតហេតុរួចទៅហើយ។
M.E.O