ប្រវត្តិ Fuma Kotaro – Ninja មានរូបរាងពាក់កណ្តាលមនុស្សពាក់កណ្តាលបិសាច
ការប្រយុទ្ធរវាង Ninja និងចោរសមុទ្រតែងតែជាប្រធានបទគ្មានទីបញ្ចប់សម្រាប់រឿងប្រឌិត និងខ្សែភាពយន្ត។ Ninja បង្ហាញខ្លួនដូចជាឃាតករសម្ងាត់ពេលយប់ ជាមួយនឹងអាថ៌កំបាំងធ្វើអោយមនុស្សនៅជុំវិញខ្លាច។
ប៉ុន្តែនៅក្នុងប្រវត្តិជប៉ុនមាន Ninja ម្នាក់ធ្វើជាចោរសមុទ្រមានឈ្មោះថា “បិសាចលាក់ខ្លួនក្នុងខ្យល់”។ រឿងព្រេងនិយាយថាគាត់មានកម្ពស់ជិត ៩ ហ្វីត។ ពាក់កណ្តាលមនុស្សពាក់កណ្តាលបិសាច។ គាត់ជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់ក្នុងសម័យនោះ។ Ninja រូបនោះមានឈ្មោះថា Fuma Kotaro ។
ក្រុម Fuma
ក្រុម Fuma គឺជាក្រុម Ninja ធ្វើសកម្មភាពនៅកណ្តាលសមុទ្រ Kanagawa។ ចំណែក Ninja Iga និង Koga មិនប្រយុទ្ធដោយផ្ទាល់ឡើយ គ្រាន់តែធ្វើឃាត ចារកម្ម និងបំផ្លិចបំផ្លាញ រីឯក្រុម Fuma គឺជាក្រុមវាយប្រហារ។
ក្រុម Fuma ភាគច្រើនបង្ហាញខ្លួនជាក្រុមតូចៗ វាយប្រហារចំណុចខ្សោយហើយដកថយមុនពេលទ័ពជំនួយរបស់សត្រូវមកដល់។
ក្រុម Fuma ភាគច្រើនធ្វើសកម្មភាពលើសមុទ្រ ហើយជាក្រុមចោរដែលជំនាញ។
Fuma Kotaro
រូបភាព bi-an-ve-ninja
អ្នកដឹកនាំក្រុម Fuma មានឈ្មោះថា Fuma Kotaro ។ ស្រដៀងនឹងនាម Caesar ក្នុងពិភពរ៉ូម៉ាំង។
នៅពេលដែលមេដឹកនាំត្រូវបានជ្រើសរើស គាត់ត្រូវប្តូរឈ្មោះរបស់ខ្លួន ដើម្បីទទួលឈ្មោះថ្មីដែលតំណាងឲ្យក្រុម ដូច្នេះ Fuma Kotaro ក៏បែបនេះដែរ។
មេដឹកនាំជំនាន់ទី ៥ នៃ Fuma គឺជា Ninja “បិសាច” ដែលនិយាយនៅដើមអត្តបទ។ ឈ្មោះពិតរបស់ Ninja នេះគឺ Kazama Kotaro។ យោងទៅតាមរឿងព្រេងគាត់គឺជាកូនកាត់មនុស្ស និងបិសាច Oni ។ ដូច្នេះភាពសាហាវឃោរឃៅ និងរូបរាងរបស់គាត់ពិបាកនឹងពណ៌នាណាស់។
មានពាក្យចចាមអារាមថា Kazama Kotaro មានកម្ពស់ ២,២ ម៉ែត្រ។ សាច់ដុំមិនស្មើ មាត់ធំដល់ត្រចៀក ភ្នែកដូចជាភ្នែកឆ្មា ហើយមុខមានពុកមាត់ចង្ការក្រាស់។ លើសពីនេះសំឡេងលឺខ្លាំង ទោះបីជាគាត់ឈរស្រែកនៅឆ្ងាយ ៥ គីឡូម៉ែត្រក៏ឮដែរ។
Kazama ដឹកនាំក្រុម Fuma រៀបចំការប្រយុទ្ធដោយផ្ទាល់។ សមាជិកក្នុងក្រុម Fuma ចែកជា ៤ ក្រុម ហើយបំពេញបេសកកម្មរៀងខ្លួន។ រួមទាំងក្រុមចោរសមុទ្រ ក្រុមព័ត៌មាន និងក្រុមចោរ។
ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេសនៃក្រុមនេះ សូមអានបន្តការប្រយុទ្ធរបស់ពួកគេ។
នៅយប់មួយក្នុងឆ្នាំ ១៥៨០ Takeda Katsuyori – រៀបចំមិត្តភាពជាមួយក្រុម Fuma ដែលត្រូវវាយហារដោយកងកម្លាំងធំ នេះជារឿងអាក្រក់ ហើយ Fuma ជំនួយសម្ព័ន្ធភាពនេះ។
ពេលយប់ Fuma ប្រើ “នាវាមុជទឹក” ផលិតផលដោយខ្លួនឯង (នេះក៏ជារឿងចម្លែកក្នុងប្រវត្តិសាស្រ្តវិទ្យាសាស្ត្រជប៉ុន – Ninja នៅក្នុងនាវាមុជទឹក)។ ឆ្ពោះទៅជិតឆ្នេរកន្លែងសត្រូវកំពុងឈរជើង ពួកគេស្រាប់តែវាយប្រហារខ្លាំង។
Kazama ត្រូវគេស្គាល់ដូចជាគ្រូធ្មប់នៃជំនាញ Enronnaut – វិធីសាស្រ្តរបស់ Ninja ប្រើភ្លើង និងផ្សែងដើម្បីបំភាន់សត្រូវ។
Kazama ប្រើវិធីសាស្ត្រនេះធ្វើអោយសត្រូវស្លាប់គ្នាឯង។ បន្ទាប់មកក្រុម Fuma គេចខ្លួន។
សង្គ្រាមប្រវត្តិសាស្ត្រ
រឿងព្រេងនិយាយអំពី “បិសាចខ្សល់” ជាការប្រយុទ្ធគ្នារវាង Kazama និង Ninja ដ៏អស្ចារ្យផ្សេងទៀតក្នុងសម័យកាល Hattori Hanzo។
តួអង្គទាំងពីរនេះជាដៃគូប្រយុទ្ធ មានអត្តចរិកផ្ទុយគ្នាទាំងស្រុង។ ដូចជា Batman និង Joker ។
រហូតដល់មានរឿងនិយាយអំពីការប្រយុទ្ធចុងក្រោយរបស់ពួកគេ។
នៅឆ្នាំ ១៥៩០ ត្រកូល Tokugawa ប្រកាសថានឹងកម្ចាត់ក្រុម Fuma ថែមទាំងបំផ្លាញទីលំនៅរបស់ពួកគេ។ ប៉ុន្តែ Kazama និងអ្នកពូកែក្នុងក្រុមបានរត់គេចខ្លួន។
ដូច្នេះហើយ Tokugawa បានបញ្ជូន Ninja ដែលពូកែបំផុតក្នុងត្រកូលគឺ Hattori Hanzo ដើម្បីកម្ចាត់ Kazama។
ការដេញសម្លាប់បង្ហាញអំពីជំនាញ និងភាពប៉ិនប្រសប់របស់ Ninja។ រយៈពេល ៩ ឆ្នាំ ដើមឆ្នាំ ១៥៩៦ Hanzo តាមដាន Fuma ហើយឡើងទូករបស់ក្រុមនេះ។ ប៉ុន្តែមិននឹកស្មានថានេះជាអន្ទាក់។ ទូកពេញទៅដោយប្រេងចាំតែ Hanzo មកដល់។ ទូកទាំងមូលធ្លាក់ក្នុងអណ្តាតភ្លើង។
Hanzo ក្លាហានបានលះបង់ខ្លួននៅចំពោះ Ninja “ពាក់កណ្តាលមនុស្សពាក់កណ្តាលបិសាច” Kazama ស្ថិតក្នុងអណ្តាតភ្លើងខ្លាំង។ បន្ទាប់ពីការប្រយុទ្ធក្រុម Fuma ក៏មិនសល់ប៉ុន្មានដែរ។
ចុងបញ្ចប់នៃរឿង
មិនយូរប៉ុន្មានបន្ទាប់ពីកម្ចាត់សត្រូវ Kazama ត្រូវចាប់ខ្លួន ហើយត្រូវកាត់ក្បាល។
មរណភាពរបស់គាត់ដូចជាមិនធំទេ ប៉ុន្តែ Fuma Kotaro បានក្លាយជាអ្នកក្លាហាន។ គាត់គឺជា Ninja ដែលគេរំលឹកច្រើនក្នុងប្រវត្តិសាស្ត្រ។ ពេលខ្លះ Kazama ដូចជាបិសាច ហើយពេលខ្លះដូចជា Robin Hood ។
ទោះបីជាយ៉ាងណា Kazama នៅតែត្រូវបានលើកឡើងក្នុងអក្សរសាស្ត្រឬសៀវភៅរបស់ជប៉ុនជាមួយនឹងរឿង Ninja “ពាក់កណ្តាលមនុស្សពាក់កណ្តាលបិសាច” ដែលតំណាងអោយខ្សល់ – ផ្សែង – ភ្លើងឆេះភ្ជាប់គ្នា។
តើអ្នកធ្លាប់លឺពីឈ្មោះ Fuma Kotaro ដ៏អស្ចារ្យនេះទេ?
ប្រភព jpninfo.com
Koibito yo