បញ្ហា​សម្លុតធ្វើបាបគ្រូនៅសាលា – សម្លការី​គ្មាន​កំ​ហុស​ទេ

ករណី​សម្លុត​ធ្វើបាបនៅសាលាបឋមសិក្សា Higashisuma នៅ Kobe ទទួល​មតិរិះគន់​ជាច្រើន​ពីឪពុក​ម្តាយ​សិស្ស ​ចំពោះវិធាន​ការដោះ​ស្រាយ​របស់​សាលា។

រឿង​នេះកើត​ឡើង​ដោយសារ​គ្រូ ៤ នាក់​សម្លុត​ធ្វើ​បាបមិត្ត​រួម​ការ​ងារប្រុស​ម្នាក់​ដោយ​យក​សម្លការីប៉ាតចូល​ភ្នែក​គាត់។ កាលពីខែមុនគ្រូប្រុសលាឈប់ពីការងារ ហើយសាលាបានបង្អាកគ្រូ ៤ នាក់ដោយ​សន្យាថានឹងចាត់វិធានការពិន័យត្រឹម​ត្រូវ។

ទោះយ៉ាងណានៅថ្ងៃទី ១៦ ខែតុលា Mainichi Shimbun បានបង្ហើបបន្ថែមថាមិន​ត្រឹម​តែ​មាន​​រឿង​ផ្ទៃក្នុងរវាងគ្រូប៉ុណ្ណោះទេ​ ថែម​ទាំងប៉ះ​ពាល់​ដល់​សិស្ស​ផង​ដែរ។ លទ្ធផលសិស្ស ៤ នាក់ឈប់រៀន​ជាច្រើន​ថ្ងៃ ក្នុង​នោះមាន ២ នាក់​និយាយ​ថាពួកគេ​មិន​អាច​ទៅ​សាលាទេ។ តាម​ការ​ថត​សម្លេង​របស់ TV Asahi ក្នុង​កិច្ច​ប្រជុំ​រយៈពេល ៣ ម៉ោង​បង្ហាញថាក្រុមប្រឹក្សាអប់រំ Kobe អាន​សំ​បុត្រ​សុំ​ទោសរបស់គ្រូទាំង ៤ នាក់ដែលចូលរួមសម្លុត​។ ទង្វើនេះ​ធ្វើ​អោយឪពុក​ម្តាយ​សិស្សខឹងយ៉ាងខ្លាំង ព្រោះមនុស្សទាំងនេះមិនបានមកសុំទោសដោយផ្ទាល់ទេ។ មនុស្ស​មួយ​ចំនួន​ឆ្ងល់ថា តើ​គ្រូ​ទាំងនេះទទួល​បាន​ប្រាក់​ខែ​កំ​ឡុង​ពេល​ឈប់សម្រាក​ដែរឬទេ? ប៉ុន្តែ​គ្មាន​ចម្លើយ​ច្បាស់​លាស់​ឡើយ។

សាលាហាមសម្លការី ប៉ុន្តែ​រក្សាគ្រូ​បង្រៀន

វិធានការរបស់សាលាលើក​ឡើង​បង្កអោយ​មាន​ការ​មិន​ពេញ​ចិត្ត​ ហាម​ឃាត់​សម្ល​ការីក្នុង​​អាហារថ្ងៃ​ត្រង់​។ មនុស្ស​​ជាច្រើន​លើ​បណ្តាញ​សង្គមងឿងឆ្ងល់​ចំពោះ​វិធាន​ការ​នេះ។

“អ្វី​ដែល​ត្រូវ​ហាម​មិន​មែន​សម្ល​ការី​ទេ ប៉ុន្តែ​ជា​គ្រូ ៤ នាក់​​ដែល​បាន​សម្លុតធ្វើ​បាបគ្រូ​ប្រុស​ម្នាក់នោះ”។

“ករណី​សម្លុត​ធ្វើ​បាបក្នុង​សាលា Higashisuma នៅ Kobe វិធានការណ៍របស់ពួកគេគឺ៖ ១. ហាមឃាត់សម្ល​ការីចេញពីអាហារថ្ងៃត្រង់។ ២. កែលម្អថ្នាក់ធ្វើម្ហូប។ ទាំង​នេះពិតជា​មិន​សម​ វិធាន​ការ​គួរតែ​ដាក់ពិន័យជនដែល​សម្លុត​អ្នក​ដទៃ”។

សម្ល​ការី​គ្មាន​កំ​ហុស​ទេ

រូបភាព buhitter

បច្ចុប្បន្ន​មាន​ Hashtag លើ​បណ្តាញ​សង្គម​​អំពី​រឿង​នេះ #カレーに罪はない (សម្លការី​គ្មាន​កំ​ហុសទេ) ជា​មួយ​នឹងរូបភាពការីឆ្ងាញ់ដើម្បី​បង្ហាញ​ពីភាព​មិន​ពេញ​ចិត្ត​ចំពោះការសម្រេចចិត្តរបស់សាលា។

តើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ?

ប្រភព https://grapee.jp/en/124470

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: