Bento ឈុតអាហារឆ្ងាញ់ពិសេសបែបជប៉ុន

ឈុតអាហារ Bento គឺជាសេចក្តីស្រឡាញ់របស់ម្តាយរៀបចំ​អាហារ និង​ដើម្បី​សុខ​ភាព​របស់​គ្រួ​សារ។ ហើយជាការ​ប្រយុទ្ធដ៏ស្វិតស្វាញរបស់ស្ត្រីមេផ្ទះផងដែរ។ អ្នក​រាល់​គ្នា​ចង់​ធ្វើ​​ប្រអប់​បាយ Bento ស្អាត​អោយ​កូន​យក​ទៅ​សាលា មើល​ទៅវា​សាមញ្ញប៉ុន្តែតុបតែង Bento មិនងាយស្រួលទេ ត្រូវការពេលវេលា ហើយខំប្រឹងច្រើនជាងអ្វីដែលអ្នកគិត។

ប៉ុន្តែ Yuko.matsuko ស្រ្តី​មេផ្ទះស្រស់​ស្អាត​ម្នាក់ចំ​ណាយ​ពេល​ច្រើន​ដើម្បី​ធ្វើ​ប្រអប់បាយ​ដ៏ពិសេស។ ចំណុចដែល​គួរអោយចាប់អារម្មណ៍មើលពី​លើដូចជាធ្លាប់​ឃើញ។ ត្រូវ​បាន​ធ្វើ​ត្រាប់​តាមផលិតផល​ល្បី​ឈ្មោះនៅជប៉ុនដូចការ៉េម gari មី Yakisoba UFO -ល-។

តាំងពី Logo រហូត​ដល់​ចំ​នុច​លម្អិត​តូច​បំ​ផុត​សុទ្ធ​តែ​ត្រូវ​បាន​បង​ស្រី Yuko ធ្វើ​ឡើងវិញ។

សូម្បីតែតារាល្បីដូចជា Luffy ក៏​ធ្លាប់​មាន​ក្នុង​ស្នាដៃ​របស់​គាត់ដែរ។ ពិតជាភរិយា អ្នក​ម្តាយដែលមានទេពកោសល្យ និងប៉ិនប្រសប់។ អ្នក​ក៏​អាច​បង្កើត​ស្នាដៃ Deco-ben សម្រាប់​ខ្លួន​អ្នកតាម​រូប​ភាព​ខាង​លើ។ សូមជូនពរអោយអ្នកទទួលបានជោគជ័យ!

រូបភាព Instagram

Instagram https://www.instagram.com/yuko.makotsu/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: