តើនារី​ជប៉ុនចាត់ទុកបុរសជាអ្វី​ក្នុង​បេះដូងរបស់នាង?

តើអ្នកជា hafure, kisufure, sofure, kamofure ឬ sanfure? 

ស្ត្រីជប៉ុនមានពាក្យជាច្រើន​សម្រាប់​ហៅ​បុរស។ ឧទាហរណ៍នៅទសវត្សទី ៩០ ពេល​ស្ត្រី​ត្រូវ​ការ​អ្នក​ដើរ​លេងហៅ​ថា “asshii-kun” ចំណែក​ត្រូវ​ការ​អ្នក​ទៅ​ញ៉ាំអីជាមួយ​ហៅថា “messhi-kun”។

ភាសាវិវត្តទៅតាម​ទំនាក់​ទំនងស្នេហា ហើយពាក្យថ្មីៗជាច្រើនសំដៅទៅលើប្រភេទបុរសក្នុងជីវិតស្នេហារបស់​ស្រ្តីជប៉ុន។ ខាងក្រោមនេះគឺជាពាក្យត្រូវ​បាន​ប្រកាសដោយ​កម្មវិធីរបស់ជប៉ុន។

Tweet ខាង​លើបង្ហាញអំពីពាក្យទាំង​ ៥ សំដៅទៅលើបុរស “លើសពីកម្រិតមិត្តភក្តិប៉ុន្តែមិនទាន់ស្រលាញ់” របស់​ស្រ្តី​ជប៉ុន។

Hafure (មិត្តទុកសម្រាប់ឱប)

រូបភាព https://prtimes.jp/main/html/rd/p/000000061.000014982.html

វប្បធម៌ជប៉ុនមិនលើកទឹកចិត្តអោយប៉ះពាល់រវាងបុរស និងស្ត្រីទេ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុង​ស្ថាន​ភាព​នេះ មានន័យថាទំនាក់ទំនងរវាងអ្នកទាំងពីរគឺល្អ។

Kisufure (មិត្តទុក​សម្រាប់​ថើប)

ទោះបីវាគ្រាន់តែជាការថើបថ្ពាល់ គ្មាននារីជប៉ុនណាថើបថ្ពាល់របស់មិត្តភក្តិប្រុសនោះទេ។

រូបភាព https://ranking-best.net/items/4947?image_id=307643

Sofure (មិត្តរួមគ្រែ)

នេះជាមិត្ត​ម្នាក់​អាចគេង​ក្បែរអ្នកដូចជាអារម្មណ៍គូស្នេហ៍ពិត ប៉ុន្តែ​គ្មានទំនាក់​ទំនងផ្លូវ​ភេទទេ។

រូបភាព https://woman.excite.co.jp/article/love/rid_Cafegoogirl_116658/

Kamofure (មិត្តណាត់ជួបនិម្មិត)

នេះជាពាក្យពណ៌នាអំពីអ្នកដែល​ស្រ្តីអាចណាត់ជួបដូចជាមិត្តភក្តិ។ មានន័យ​ថាអ្នក​ទាំង​ពីរ​ណាត់ជួប​គ្នា កាន់​ដៃ ឱប ថើបដោយ​មិន​ចាំបាច់ប្រកាសជាផ្លូវ​ការ។ ទោះជាយ៉ាងណាអាចបណ្តាលអោយមានការភ័ន្តច្រឡំចំពោះបុរស។

រូបភាព https://youpouch.com/2016/03/13/342157/

Sanfure (មិត្ត​ទុកសម្រាប់បញ្ចេញកំ​ហឹង)

តើអ្នកធ្លាប់គិតថានរណាម្នាក់ដូចជាបាវខ្សាច់? ពេលមានអ្វីកើតឡើងប្រើកម្លាំងវាយ​អោយ​បាត់កំ​ហឹងទេ? Sanfure ជាពាក្យសំដៅ​ទៅលើ​បុរស​ត្រូវ​បាត់​ទុកដូចបាវខ្សាច់ មិនមែនខាងរាងកាយទេប៉ុន្តែខាងផ្លូវចិត្ត។ នេះជាមនុស្សដែល​ស្រ្តី​ចង់ប្រាប់អំពីបញ្ហារបស់ពួកគេក្នុង​ជីវិត។ ជាការពិតណាស់គ្មានបុរសណា​ចង់ប្រែក្លាយទៅជាបាវខ្សាច់ទេ។

រូបភាព https://ameblo.jp/arlenehealing/entry-12192490552.html

ក្រៅពីនេះ​នៅ​មាន​ពាក្យជាច្រើន​ទៀតគ្មានក្នុងកញ្ចក់ទូរទស្សន៍ដូចជា Birifure – មិត្តស្តារសមត្ថិភាព (អ្នកដែល​ជួយ​អ្នកពេលបែក​បាក់​ស្នេហា) ឬ Sefure – មិត្ត​ផ្លូវ​ភេទ (គ្រាន់តែ​ដើម្បី​ដោះ​ស្រាយបញ្ហាផ្លូវ​ភេទ)។

បុរសជាច្រើនចង់យកឈ្នះបេះដូងនារីដោយធ្វើជាមិត្តភក្តិ។ ដំបូងរាប់អានជាមិត្ត បន្ទាប់​មក​ស្រលាញ់ស្តាប់ទៅសមហេតុផល ប៉ុន្តែហត់នឿយណាស់។ អ្នកនឹងមិនដឹងមុនពេលអ្នកអាចក្លាយជាមិត្តប្រុសរបស់នាង អ្នកជានរណាក្នុង​បេះ​ដូងនាងឡើយ។ ផ្លូវ​ចូល​ទៅកាន់បេះ​ដូងនារី​មិន​មែនជារឿង​ងាយ ចំណែកល្បែងស្នេហាគឺអយុត្តិធម៌។

នៅតែមានវិធីលឿនសម្រាប់បុរសគឺរៀប​ការភ្លាម។ បច្ចុប្បន្នយុវជនជប៉ុនជាច្រើនខ្ជិល​មាន​ស្នេហា ណាត់ជួបគ្នា រហូត​ដល់​សុខចិត្តភ្ជាប់ជីវិតជាមួយ​មិត្ត​ភក្តិឬអ្នកស្គាល់គ្នា ដោយមិនចាំបាច់ផ្តល់ឋានៈជាមិត្តប្រុសឬមិត្តស្រីជាផ្លូវការឡើយ។ ឃើញថានេះជា “ដំណើរផ្លាស់ប្តូរ” នៃផ្លូវអារម្មណ៍។

ប្រសិន​បើ​ចង់​យក​ឈ្នះ​បេះ​ដូង​នារី​ដែល​អ្នក​ស្រលាញ់គួរតែ​ប្រើចិត្តស្មោះ និង​ភាព​អំណត់។

ប្រភព Jin115 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: