បញ្ហាជួយសង្គ្រោះពេល​កើត​មាន​គ្រោះ​ធម្មជាតិ​នៅ​​ជប៉ុន

ប្រទេសជប៉ុនជាប្រទេសដែលមានទីតាំងភូមិសាស្ត្រមិនអំណោយផល តែងតែជួប​ប្រទះ​គ្រោះធម្មជាតិ រញ្ជួយដី រលក​យក្ស​​ស៊ូណាមិ និង​ព្យុះ​ជា​ដើម។ ប៉ុន្មាន​ឆ្នាំថ្មីៗនេះបញ្ហារញ្ជួយដី និង​ព្យុះកាន់តែធ្ងន់ធ្ងរទៅៗ។

នៅពេលដែលមានគ្រោះមហន្តរាយកើតឡើងក្រុមជួយសង្គ្រោះត្រូវ​បង្ហាញខ្លួនភ្លាមៗនៅកន្លែងកើតហេតុដើម្បី​ជួយ​​ជន​រង​​គ្រោះ ទើបអាចកាត់បន្ថយការខូចខាត។ ដោយពឹងទៅលើ​កងកម្លាំង​សង្គ្រោះបានមនុស្សជាច្រើន។ កងកម្លាំងស្វ័យការពារជប៉ុនជាអ្នកជំនាញក្នុងការជួយសង្គ្រោះគ្រោះ មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញ​ពិភព​លោក​ទៀត​ផង។ កងកម្លាំងមាន​ល្បឿនលឿន និងជំនាញក្នុងការដោះស្រាយវិបត្តិ។

ក្នុងកំឡុងពេល “ព្យុះទីហ្វុង” ដែលកើតឡើងកាលពីខែតុលាឆ្នាំ ២០១៩ នៅពេលនោះកងកម្លាំងស្វ័យការពារដើរតួនាទីសំខាន់ក្នុងការជួយសង្គ្រោះ។ ទោះជាយ៉ាងណា នៅពេលនោះពួកគេជួបឧបសគ្គធំមួយ។

ទីក្រុង Yamakita ខេត្ត Kanagawa ជាកន្លែងរងគ្រោះថ្នាក់។ ប្រជាជននៅទីនោះត្រូវរស់នៅក្នុងស្ថានភាពគ្មាន​ទឹកប្រើ​ប្រាស់ ហើយ​ត្រូវ​ការ​ជំនួយ​ពីកងកម្លាំងស្វ័យការពារ។ តាម​គោលការណ៍ការស្នើសុំកងកម្លាំងស្វ័យការពារត្រូវលើក​​ឡើង​ដោយ​​ថ្នាក់​ខេត្ត ជាការស្នើសុំពីថ្នាក់ក្រោម (ដូចជាទីក្រុង) មិនត្រូវបានពិចារណាទេ។

ដោយសារមូលហេតុនេះហើយទើបការស្នើសុំផ្ញើទៅខេត្ត ប៉ុន្តែ​ខេត្ត​យល់​ថាការស្នើសុំមិនចាំបាច់ ព្រោះ​អាច​ប្រើ​ឡាន​ទឹក​ខេត្ត​បាន។ ខាងកងកំលាំងស្វ័យការពារពួកគេត្រៀមឡានទឹកដើម្បី​សង្គ្រោះ​បន្ទាន់ គ្រាន់តែត្រូវការលិខិតបញ្ជូន​របស់​ខេត្ត​ដើម្បី​បំពេញ​នីតិវិធី។

រូបភាព https://www.fnn.jp/posts/00048580HDK/201910162000_livenewsit_HDK

នៅម៉ោង ៨ ព្រឹកឡានទឹករបស់កងកំលាំងការពារជាតិឈរជើងនៅព្រំដែនរង់ចាំបញ្ជាអោយចូលទីក្រុង។ ប៉ុន្តែខេត្តមិនបានស្នើសុំ ដូច្នេះ​កង​កម្លាំង​ត្រូវ​ដក​ថយមិន​បាន​ផ្តល់ទឹកជូន​ប្រជាពលរដ្ឋទេ។ ប៉ុន្មានម៉ោងក្រោយ​មក​ឡាន​ទឹក​ខេត្ត​ទើបមកដល់។ ទោះបីការយឺត​យ៉ាវមិនបណ្តាលអោយមានបញ្ហាធំ ប៉ុន្តែប្រជាជនខឹងចំពោះ​សកម្មភាព​របស់ខេត្ត Kanagawa។

នេះមិនមែនជាលើកទីមួយរដ្ឋាភិបាលជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់កម្លាំងស្វ័យការពារ។ ​បញ្ហា​ធំធ្លាប់មាន​រញ្ជួយ​ដី Hanshin-Awaji បំ​ផ្លាញ​តំបន់ Kansai ក្នុង​ឆ្នាំ ១៩៩៥។

រូបភាព https://www.google.com/url?sa=i&rct

ក្នុង​ពេលនោះគណបក្សកាន់អំណាចជាគណបក្សសង្គម។ គណបក្សនេះយល់ថាវត្តមាននៃកងកម្លាំងស្វ័យការ​ពារ​គឺ​បំ​ពាន​រដ្ឋ​ធម្មនុញ្ញ។ លើសពីនេះមនុស្ស​តិច​ណាស់អាចធ្វើការសម្រេចចិត្ត ព្រោះផ្ទៃក្នុង​កំពុងរៀបចំឡើងវិញ។ ក្នុងអំឡុង​ពេលរញ្ជួយដីសំណើរបញ្ជូនកងកម្លាំងការពារត្រូវចំ​ណាយ​ពេលដើម្បី​ត្រួ​តពិនិត្យ បណ្តាល​អោយ​ការ​ជួយ​សង្គ្រោះ​យឺត​យ៉ាវ។ ការសង្គ្រោះឆ្នាំ​នោះមាន​មនុស្ស ៦៤៣៤ នាក់​ស្លាប់ ៤៣៧៩២ នាក់រងរបួស និង​មនុស្ស​ ៣​ នាក់​បាត់ខ្លួន។

គ្រោះមហន្តរាយធម្មជាតិមិនអាចជៀសផុតបានទេ ទោះបី​មានកងម្លាំងការពារពូកែលំ​ដាប់​ពិភពលោក​ នៅតែ​ធ្វើ​អោយ​​ប្រជាជនរង​គ្រោះធ្ងន់ធ្ងរ នេះជាកំហុសរបស់រដ្ឋាភិបាល។ ប្រសិនបើជាបញ្ហាទាក់ទងទៅនឹងអាយុជីវិត សូម​​កុំ​ទុក​អោយបែប​បទជាឧបសគ្គសង្គ្រោះ​មនុស្ស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: