ទិដ្ឋភាពនៅពី​ក្រោយភាព​ស្រស់​ស្អាតនៃទីក្រុង Tokyo

ផ្នែកខាងមុខហាងនានានៅ​ក្នុងទីក្រុង Tokyo លាក់​កំ​បាំង​ភាព​ទាក់​ទាញវិចិត្រករ និងអ្នករចនា តាំង​ពី​ពណ៌ ក្បាច់រចនា និង​ភាព​ចាស់នៃអគារ។ Christopher Robin – អ្នក​ច្នៃម៉ូតជនជាតិស៊ុយអែតទទួល​បាន​អារម្មណ៍​សិល្បៈពេលទៅ Tokyo លើកដំបូងកាលពីឆ្នាំមុន។ បន្ទាប់ពីត្រឡប់ទៅប្រទេសវិញគាត់បានចាប់ផ្តើមគម្រោងមួយមានឈ្មោះថា TokyoBuild ។

Christopher Robin ចាប់ផ្តើមគម្រោងនីមួយៗមើលនៅលើ Google Street View ស្វែងរក​វិថីតាម​ផ្លូវទីក្រុង Tokyo រហូតដល់រកឃើញហាងដែលគាត់ចូលចិត្ត។ ទោះយ៉ាងណាការប្រមូលនេះគ្រាន់តែជាឯកសារយោង។ ភាគច្រើនស្នាដៃរបស់អ្នកនិពន្ធបង្កើតឡើងដោយផ្អែកទៅលើការស្រមើលស្រមៃ។ Robin បង្កើតគំរូក្នុងមាត្រដ្ឋាន ១:២០ ធ្វើផែនការលម្អិតទៅលើសម្ភារៈរហូតដល់វិស្វកម្ម។  អ្នករចនាម៉ូតយកចិត្តទុកដាក់ជាពិសេសចំពោះភាពលម្អិតដូចជាផ្នែកខាងមុខច្រែះ និង​គម្របលូនៅខាងមុខផ្ទះក៏​ត្រូវ​បាន​រចនាឡើងវិញ។

តាំងពីតូច Robin ធ្លាប់​មើល​រូប​គំរូជាច្រើន។ ឪពុករបស់គាត់ប្រមូល និងបង្កើតគំរូកប៉ាល់ ចំណែកម្តាយរបស់គាត់ជាអ្នកធ្វើតុក្កតា។ បច្ចុប្បន្ន Robin ធ្វើជាអ្នក​រចនា​ម៉ូតម៉ាក H&M។

Robin បានរៀបចំការតាំងពិព័រណ៍មួយនៅ Stockholm ប្រទេសស៊ុយអែតកន្លែងដែលគាត់អាចបង្ហាញគំរូក្នុងគម្រោង TokyoBuild។ អ្នកក៏​អាច​មើល​គម្រោង​នេះលើ Instagram ផងដែរ។

TOKYOBUILD INSTAGRAM

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: