តើស្ថានីយ៍រថភ្លើងមួយណាគ្រោះថ្នាក់បំផុតនៅប្រទេសជប៉ុន?
បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍប្រព័ន្ធផ្លូវដែកក្នុងប្រទេសជប៉ុននៅតែត្រូវគេចាត់ទុកថាល្អ។ នៅក្នុងទីក្រុងដូចជា Tokyo ឬ Osaka មធ្យោបាយធ្វើដំណើរសំខាន់សម្រាប់ប្រជាជនគឺរថភ្លើង។
រថភ្លើងអាចដឹកអ្នកដំណើរបានច្រើនក្នុងពេលតែមួយពិតជាងាយស្រួល។ គ្រោះថ្នាក់រថភ្លើងកើតឡើងញឹកញាប់ ហើយមានហានិភ័យខ្ពស់។ ប្រសិនបើរថភ្លើងបុកមនុស្សភាគរយស្លាប់ខ្ពស់។ ក្រៅពីនេះរថភ្លើងត្រូវបញ្ឈប់ដើម្បីដោះស្រាយបញ្ហាបណ្តាលអោយរអាក់រអួលដល់អ្នកដំណើរជាច្រើន។
នៅក្នុងទីធ្លារថភ្លើងជាកន្លែងគ្រោះថ្នាក់ ដូច្នេះតែងតែមានសម្លេងអ្នកប្រកាសម្តងហើយម្តងទៀត ដើម្បីជូនដំណឹងដល់អ្នកដំណើរឈរនៅពីក្រោយខ្សែពណ៌លឿង។
រូបភាព https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html
នេះជាគំនូសសញ្ញាសម្រាប់ជនពិការភ្នែក ហើយក៏ដើម្បីការពារអ្នកដទៃចេញទៅក្រៅផងដែរ។
ប៉ុន្តែមានស្ថានីយ៍មួយគ្មានការជូនដំណឹង ហើយក៏គ្មានខ្សែពណ៌លឿង។ នេះជាស្ថានីយ៍ Nakatsu នៅ Kita, Osaka។
ទីធ្លាស្ថានីយ៍តូចចង្អៀតណាស់ ដូច្នេះច្រើនតែមានស្ថានភាពនេះកើតឡើង។
រូបភាព https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html
ទទឹងខ្សែពណ៌លឿងល្មមសម្រាប់មនុស្សម្នាក់ឈរ។ គ្មានបញ្ហាទេប្រសិនបើមនុស្សតិច ប៉ុន្តែបើចំនួនមនុស្សឡើងចុះច្រើននឹងទៅជាយ៉ាងណា? លើសពីនេះជណ្តើរនៅច្រកចេញមានតែមួយ ហើយតូចចង្អៀតណាស់។ មនុស្សដើរចេញដើរចូលស្ថានីយ៍រថភ្លើងត្រូវប្រជ្រៀតគ្នា។ ប្រសិនបើមាននរណាម្នាក់ដួលអ្នកអាចនឹងធ្លាក់ចូលផ្លូវដែក។
នៅស្ថានីយ៍នេះមានជនពិការ តើនរណាជាអ្នកជួយពួកគេ? សូម្បីតែធុងសំរាមក៏ត្រូវបង្រួមអោយតូចដាក់អោយសមទៅនឹងទំហំស្ថានីយ៍រថភ្លើង។
រូបភាព https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html
នៅស្ថានីយ៍រថភ្លើងអ្នកអាចមើលឃើញកៅអីអង្គុយដូចនេះ។ មិនមែនសម្រាប់អង្គុយទេ គ្រាន់តែដើម្បីផ្អែក។
រូបភាព https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html
លើកដំបូងពេលទៅស្ថានីយ៍អ្នកអាចមានអារម្មណ៍ថាវិលមុខមកពីរថភ្លើងទាំងសងខាង។
រូបភាព https://nikkan-spa.jp/1610715/2
ថ្មីៗនេះដើម្បីកាត់បន្ថយស្ថានភាពធ្លាក់ចូលផ្លូវដែក ស្ថានីយ៍មួយចំនួនតំឡើងទ្វារបន្ថែម។
រូបភាព http://mirai-report.com/blog-entry-949.html
ប៉ុន្តែស្ថានីយ៍នេះចង្អៀតពេកការដំឡើងទ្វារស្ទើរតែមិនអាចទៅរួចទេ។
ហេតុអ្វីបានជាប្រជាជនជប៉ុនបែរជាសាងសង់ស្ថានីយ៍មានគ្រោះថ្នាក់បែបនេះ? ផ្ទុយទៅនឹងអត្តចរិកម៉ត់ចត់របស់ប្រជាជនជប៉ុនដែលអ្នកធ្លាប់ដឹងពីមុនមក។
ហើយនៅជិតស្ថានីយ៍មានលំនៅដ្ឋានប្រជាជនរស់នៅកុះករ ប៉ុន្តែមនុស្សតិចណាស់ជិះរថភ្លើងនៅស្ថានីយ៍នេះ។ ទោះបីពួកគេស្រវឹងក៏ពួកគេចង់ត្រលប់ទៅផ្ទះដោយសុវត្ថិភាពដែរ។
Kengo Abe