ជីវិតកំសត់របស់នារីម្នាក់រស់នៅផ្លូវ Kabuki-cho
យោងតាមរបាយការណ៍របស់ប៉ូលីសបានអោយដឹងអនីតិជនចំនួន ៥១៧ នាក់នៅទីក្រុង Tokyo រត់ចេញពីផ្ទះក្នុងឆ្នាំ ២០១៨។ យុវជនមួយចំនួនចេញពីផ្ទះមិនទាន់ត្រូវគេរកឃើញ។ យុវជនទាំងនេះខ្វះបទពិសោធជីវិត គ្មានការយល់ដឹងអំពីសង្គម ខ្វះថវិកាសម្រាប់ចំណាយ ហើយដើរតាមផ្លូវអាក្រក់។
កាលពី ២ ខែមុនក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ត្រូវបានគេរកឃើញថារត់ចេញពីផ្ទះក្នុងខេត្ត Kanagawa។
រូបភាព https://nikkan-spa.jp/1605707?cx_clicks_sldbox=1_slidemdl
នាងទៅ Shinjuku ស្ថិតនៅ Kabuki-cho ជាផ្លូវមានគ្រោះថ្នាក់ខ្លាំងនៅ Tokyo។ នៅកន្លែងដែលពោរពេញទៅដោយការល្បួង តើនារីម្នាក់នេះនឹងរស់នៅយ៉ាងដូចម្តេច?
ពេលព្រឹកនាងត្រូវគេហៅទៅហាងកាហ្វេ នេះមិនមែនជាហាងកាហ្វេធម្មតាទេ ភ្ញៀវប្រុសមកទីនេះដើម្បីរកស្រី។ គ្រាន់តែអង្គុយញ៉ាំអី ទៅច្រៀងខារ៉ាអូខេជាមួយភ្ញៀវអាចរកបានចំណូលបន្តិចបន្តួច។ ជាមធ្យមក្នុងមួយថ្ងៃរកបានប្រហែល ៥០០០ យ៉េន ប៉ុន្តែបើទៅតែ ២ នាក់អាចនឹងគ្រោះថ្នាក់។
នារីទាំងនេះអាចធ្វើក្រចកដោយឥតគិតថ្លៃ ឧបករណ៍តុបតែងខ្លួន និងភេសជ្ជៈឥតគិតថ្លៃ ហើយអាចអាន Manga ក្នុងពេលរង់ចាំភ្ញៀវ។
នៅពេលយប់នាងទៅធ្វើការនៅ Azakaya Izakaya។ ទីនេះជាភោជនីយដ្ឋានមួយដែលដំណើរការប្រហាក់ប្រហែលហាងកាហ្វេពេលព្រឹក។ នៅទីនោះនាងទទួលអាហារពេលល្ងាចមួយភ្ញៀវប្រុសម្នាក់ដែលចំណាយថ្លៃទាំងអស់។
រូបភាព https://nikkan-spa.jp/1605707?cx_clicks_sldbox=1_slidemdl
ភ្ញៀវមួយចំនួនគ្រាន់តែសុំអោយទទួលទានអាហារពេលល្ងាច និងជជែកលេង ប៉ុន្តែអ្នកខ្លះទៀតទាមទារការណាត់ជួបបន្ថែម។ ប្រសិនបើការណាត់ជួបល្អអ្នកទាំងពីរអាចចូលសណ្ឋាគារ។
បន្ទាប់ពីចប់នារីម្នាក់នេះត្រឡប់ទៅហាងកាហ្វេវិញ។ កន្លែងនេះជាហាងបើក ២៤/៧ ដូច្នេះអ្នកអាចគេងនៅទីនេះ។
នារីម្នាក់នេះអាយុត្រឹមតែ ១៩ ឆ្នាំ ត្រូវរស់នៅក្នុងជីវិតលក់ខ្លួនប្រចាំថ្ងៃ ជួបភ្ញៀវជាច្រើនប្រភេទខុសៗគ្នា។ សាកស្រមៃគិតថា ១០ ឆ្នាំក្រោយ តើជីវិតរបស់នាងនឹងទៅជាយ៉ាងណា។
នេះមិនមែនជាករណីតែមួយទេ។ ខ្ញុំពិតជាមានការព្រួយបារម្ភអំពីអនាគតរបស់យុវជនជប៉ុនទាំងនេះ។
Kengo Abe