លក្ខណៈពិសេសនៃទ្វារក្រដាសប្រពៃណីរបស់ជប៉ុន

ផ្ទះសំណាក់បែបប្រពៃណីជប៉ុនកំ​ពុង​តែ​ថយ​ចុះដោយសារឥទ្ធិពល និងការអភិវឌ្ឍនៃសណ្ឋាគារបែបបស្ចឹមប្រទេស។ លក្ខណៈពិសេសនៃផ្ទះសំណាក់ដែលមើលឃើញមាន​ទ្វារធ្វើពីក្រដាស និងកន្ទេល Tatami។ ថ្ងៃនេះខ្ញុំនឹងណែនាំអ្នកពីមុខងារដ៏អស្ចារ្យនៃទ្វារក្រដាសនេះ។

ទ្វារក្រដាសមាន ២ ប្រភេទ ទីមួយគេហៅ​ថា Fusuma។

រូបភាព https://shopping.geocities.jp/wasitu-reform/product/shoji/shoji.html

ទ្វារប្រភេទនេះភាគ​ច្រើន​ប្រើ​ដើម្បី​ខណ្ឌបរិយាកាសបន្ទប់នីមួយៗ ហើយអាច​ធ្វើ​ជាទ្វារ​ឃ្លាំង​​ផង​ដែរ។ 

ទ្វារធ្ងន់​មានការ​រចនា​រឹង​មាំប្រើសម្រាប់បិទ​បាំង​ ខណ្ឌ​បន្ទប់​មួយ​កុំ​អោយ​មើល​ឃើញបន្ទប់មួយ​ទៀត។ បន្ទប់កាន់តែធំនៅលើក្រដាសមាន​ក្បាច់​រចនា​ ក្រៅពី​ខណ្ឌ​កុំ​អោ​យ​មើល​ឃើញ អាច​ប្រើដើម្បីតុបតែងបន្ទប់ផងដែរ។

មុខងាររបស់ Fusuma គួរឱ្យចាប់អារម្មណ៍ណាស់ ចំណែកទ្វារមួយ​ទៀត​កាន់​តែ​ពិសេសគេហៅថា Shoji។

រូបភាព https://shopping.geocities.jp/wasitu-reform/product/shoji/shoji.html

ទ្វារ Shoji​ គឺជាទ្វារមានស៊ុមឈើតូចបិទក្រដាសពណ៌សស្តើង។ ដោយ​សារពន្លឺអាចឆ្លុះ​ចូល​តាម​ទ្វារ ទើបភាគ​ច្រើន​គេ​ធ្វើ​នៅ​ខាង​ក្រៅ។ ទោះបីនៅខាងក្នុងអាចមើលឃើញពន្លឺពីខាងក្រៅ ប៉ុន្តែ​នៅខាង​ក្រៅមិន​អាចមើល​ឃើញពីខាងក្នុងទេ ជាគុណសម្បត្តិនៃទ្វារប្រភេទនេះ។ លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍មួយទៀតអំពីទ្វារ Shoji ទ្វារអាច​ស្រូប​សំ​ណើម។ នៅក្នុងបន្ទប់សើមជាមូលហេតុបង្កអោយ​មាន​ផ្សិត។ នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែមិថុនា​ជារដូវវស្សាធ្វើ​អោយ​សំ​ណើម​កើន​ឡើង។ ទ្វារ Shoji នេះ​អាច​ស្រូប​សំ​ណើម​ និង​រក្សារសំ​ណើម​ក្នុង​បន្ទប់​ក្នុង​កម្រិត​សមរម្យ។

រដូវរងានៅប្រទេសជប៉ុនពិតជាត្រជាក់ណាស់ ដោយសារ​កាលពីមុន​គ្មាន​ម៉ាសុីន​កម្តៅ​គេត្រូវ​​ប្រើធ្យូង ប៉ុន្តែ​ប្រើ​ធ្យូង​គ្រោះថ្នាក់​ណាស់។ បន្ថយអុកស៊ីសែន ហើយបង្កើនការផលិត carbon monoxide បណ្តាលអោយថប់ដង្ហើម។ មនុស្ស​ជាច្រើន​ស្លាប់ដោយសារបាតុភូតនេះ។ ដោយ​សារ​តែ​មុខ​ងារពិសេសនៃ Shoji ទោះបី​អាកាសធាតុ​ខាង​ក្រៅត្រ​ជាក់បន្ទប់នៅក្នុងនៅតែកក់ក្តៅ។

មិន​ត្រឹមតែ​ជាទ្វារប៉ុណ្ណោះ​ទេ Shoji អាចធ្វើជាជញ្ជាំងផងដែរ។ មានបន្ទប់ជាច្រើនប្រើ Shoji ទាំងស្រុង។ ដោយសារតែឈើ និងក្រដាសស្តើងធ្វើអោយ​ទ្វារស្រាលស្រួល​រុញទៅ​មក។ អ្នក​អាច​ប្រើ Shoji ធ្វើជាជញ្ជាំងខណ្ឌ​បន្ទប់ឬអាច​ដក​ចេញ​ដើម្បីអោយទីធ្លាធំទូលាយ។

នេះជាទ្វារ Shoji បែបប្រពៃណីបច្ចុប្បន្ន​ និង​ម៉ូតជាច្រើន​ផ្សេង​ទៀត។

រូបភាព https://www.google.com/url?sa=i&rct=j&q=

ទ្វារនេះអាចដាក់បញ្ឈរដែលគេហៅថា Yukimi Shoji ទុកសម្រាប់មើលព្រិលនៅសួនច្បារ។ ទ្វារ Yukimi Shoji តាម​បែប​ទំនើបមានស្រទាប់កញ្ចក់ ដូច្នេះខ្យល់ត្រជាក់មិនអាចចូលបន្ទប់ពេល​បើកទ្វារទេ។ ពិតជាពិសេស​ណាស់ដែល​បានរីករាយជាមួយស្រាមួយ​កែវមើល​ព្រិល​ធ្លាក់។

ទោះបី​មានគុណសម្បត្តិជាច្រើន ទ្វារ Shoji នៅតែមានគុណវិបត្តិធំគឺងាយនឹង​រហែកដោយ​សារកុមារឬវត្ថុអ្វី​ម្យ៉ាង (ជាពិសេសសត្វឆ្មា)។

ដោយ​សារទ្វារធ្វើ​ពី​ក្រដាសងាយ​នឹង​រហែក។

រូបភាព https://news.biglobe.ne.jp/trend/1104/blnews_161104_5128344108.html

អ្នក​អាចប្តូរ​ក្រដាស​បាន​យ៉ាងងាយ​ស្រួលហើយ​មាន​តម្លៃ​ថោក។

រូបភាព https://www.google.com/url?sa=i&rct=j&q=

កាល​ពី​ខ្ញុំ​នៅ​ក្មេងខ្ញុំ​ហែក​ទ្វារ Shoji មិន​ដឹង​ថា​ប៉ុន្មាន​ទេ ហើយ​ត្រូវ​ប្តូរ​ក្រដាសថ្មី។ 

ទ្វារក្រដាសជប៉ុនមិនត្រឹមតែជាលក្ខណៈវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងមាន​អត្ថប្រយោជន៍​ជាច្រើន​ផង​ដែរ។

Kengo Abe

មើលបន្ថែម: