គ្មានរបាំងភាសាទៀតទេ – បុគ្គលិកនៅ Tokyo Metro ផ្តល់យោបល់អោយប្រើកម្មវិធីបកប្រែ
ឧបសគ្គដែលធ្វើអោយមនុស្សជាច្រើនស្ទាក់ស្ទើរក្នុងការទៅប្រទេសជប៉ុនគឺភាសា។ ភាគច្រើនប្រជាជនជប៉ុនតិចណាស់ដែលនិយាយភាសាអង់គ្លេស។
ទោះបីហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងទីក្រុងធំៗមានការណែនាំជាភាសាអង់គ្លេស ប៉ុន្តែបុគ្គលិកនៅទីនោះមិនប្រើភាសានេះទេ។
មានមូលហេតុមួយទៀតអ្នកមិនចេះភាសាជប៉ុន ហើយក៏គ្មានទំនុកចិត្តនិយាយភាសាអង់គ្លេសដែរ។
ដោយសារតែឧបសគ្គភាសាហើយខកខានឳកាសទៅប្រទេសមួយថ្មី តើវាពិតជាខ្ជះខ្ជាយពេកទេ?
ថ្មីៗនេះដើម្បីជួយភ្ញៀវបរទេសបុគ្គលិកនៅ Tokyo Metro ប្រើទូរស័ព្ទមានកម្មវិធីបកប្រែ ១២ ភាសា ដើម្បីទំនាក់ទំនងជាមួយភ្ញៀវ។ នេះជាកិច្ចសហការរវាង Tokyo Metro និង NTT Cocomo ក្នុងការបង្កើតកម្មវិធីបកប្រែរួមមានភាសាដូចជា៖ អង់គ្លេស កូរ៉េ អេស្បាញ ថៃ រុស្ស៊ី -ល- សរុប ១២ ភាសា។ កម្មវិធីបកប្រែទាំងប្រយោគ និងពាក្យសម្តី។
រូបភាព https://vimet.tv/videos/966201
នៅក្នុងកម្មវិធីរួមបញ្ចូលពាក្យថេរចំនួន ១៤ ប្រើក្នុងករណីពិសេសដូចជាគ្រោះមហន្តរាយធម្មជាតិ អ្នកក៏អាចបង្កើតឃ្លាថេរផ្ទាល់ខ្លួនផងដែរ។ Tokyo Metro បានអោយដឹង “យើងចង់បង្កើតប្រយោគស្តង់ដារដែលអាចប្រើបានក្នុងស្ថានភាពជាច្រើន”។
Sacchan