បន្ទាប់ពីព្យុះបន្សល់នូវកាកសំណល់នៅជាន់លើ និងក្រោមធ្វើអោយអគារត្រូវលិចទឹកមានក្លិនស្អុយ
Ga Musashi-Kosugi ល្បីដោយសារតែមានអគារខ្ពស់ៗ ជាកន្លែងដ៏ល្អសម្រាប់ការរស់នៅ ងាយស្រួលទៅដល់ទីក្រុង Tokyo។
រូបភាព https://media.manpla.com/archives/16002
នៅកន្លែងនេះពេញទៅដោយកាកសំណល់ Unko (Unko ជាលាមកក្នុងភាសាជប៉ុន) ពិតជាកខ្វក់ណាស់។ ដោយសារតែព្យុះទី ១៩ បោកបក់ចូលប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុនបង្កអោយមានទឹកជំនន់។ ទន្លេ Tama នៅក្បែរនោះបាក់ទំនប់ធ្វើអោយទឹកហូរពេញទីក្រុង។ អាស្រ័យទៅលើទីតាំងទឹកលិចដល់ជាន់ទី ២ បង្ខំអោយប្រជាជនត្រូវជម្លៀសចេញ។
រូបភាព https://blogos.com/article/410387/
កន្លែងបង្ហូរទឹកស្អុយជាច្រើននៃអាផាតមិនត្រូវបានតំឡើងនៅក្រោមដី។ បន្ទាប់ពីបទបញ្ជាជម្លៀសត្រូវបានដកចេញប្រជាជនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ដោយសារស្ថានភាពប្រព័ន្ធបង្ហូរទឹកស្អុយមិនទាន់ស្តារឡើងវិញ ដូច្នេះត្រូវធ្វើបង្គន់បណ្តោះអាសន្នដើម្បីអោយប្រជាពលរដ្ឋប្រើប្រាស់។ ទោះយ៉ាងណាមនុស្សមួយចំនួនមិនចូលចិត្តប្រើបង្គន់សាធារណៈ លួចប្រើបង្គន់នៅក្នុងផ្ទះ។ ដោយសារប្រព័ន្ធបង្ហូរទឹកស្អុយមិនទាន់ដំណើរការ ដូច្នេះកាកសំណល់ទាំងអស់ហូរចូលទឹកជំនន់មិនអាចបូបចេញទាំងស្រុង។
រូបភាព http://blog.livedoor.jp/dqnplus/archives/1994632.html
ធ្វើអោយមានក្លិនស្អុយជុំវិញផ្ទះទាំងមូល។ ដោយសារអ្នកដែលមិនគោរពតាមការណែនាំធ្វើតាមអំពើចិត្តបណ្តាលអោយប៉ះពាល់ប្រជាជននៅក្បែរនោះ។ ប្រជាជនដែលរស់នៅជាន់ខាងក្រោមទទួលរងក្លិនខ្លាំង ទោះបីពេលខ្លះពួកគេមិនមែនជាអ្នកធ្វើរឿងនេះ។
កាលពីមុនទំនាក់ទំនងរវាងអ្នកដែលរស់នៅជាន់ខាងលើ និងជាន់ក្រោមអាផាតមិនល្អប៉ុន្មានទេ។ ជាទូទៅបន្ទប់ជាន់ខាងលើច្រើនតែថ្លៃជាងដោយសារទេសភាពស្អាត ដូច្នេះអ្នកដែលរស់នៅជាន់ខាងលើច្រើនតែប្រើលេសនេះមើលងាយអ្នកដែលរស់នៅជាន់ក្រោម។ ដោយសារតែរឿងនេះអ្នកនៅជាន់ក្រោមយល់ថាអ្នកនៅជាន់ខាងលើជាអ្នកធ្វើ ព្រោះពួកគេត្រូវរងផលប៉ះពាល់ច្រើនជាង។ មិនត្រឹមតែប៉ុណ្ណឹងមានមនុស្សមួយចំនួនខឹងព្រោះអ្នកខ្លះមិនអនុវត្តតាមច្បាប់ធ្វើអោយផលវិបាកកាន់តែធ្ងន់ធ្ងរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះព័ត៌មានអំពីការខូចខាតទៅលើមនុស្ស និងទ្រព្យសម្បត្តិដែលទាក់ទងនឹងព្យុះទីហ្វុងលេខ ១៩ បាន និងកំពុងរាលដាលបណ្តាលអោយប្រជាជនរងទុក្ខ។ គ្រោះធម្មជាតិបណ្តាលអោយខូចខាតច្រើន មនុស្សបែរជាបន្ថែមផលវិបាកព្រោះតែមិនគោរពតាមការណែនាំ។ ខ្ញុំពិតជាសោកស្តាយណាស់ដែលអានព័ត៌មានបែបនេះ។
Kengo Abe