Neko Pan Pan – ជម្រកក្នុងរដូវរងារបស់ឆ្មា

រដូវរងានៅប្រទេសជប៉ុនពិតជាត្រជាក់ណាស់។ មិនត្រឹមតែមនុស្សស្អប់រងាសូម្បី​តែ​សត្វ​ឆ្មាក៏ដូចគ្នាដែរ។ នៅ​ពេលត្រជាក់យើង​ច្រើន​តែដណ្តប់ភួយ​ក្រាស់។ ចំណែក​ឆ្មាអនាថាត្រឹម​តែ​អាច​ដើរ​ទៅ​មកក្រោម​អាកាសធាតុ​ត្រជាក់។ ពេលនោះ​ពួកវានឹង​ជ្រកនៅ​កន្លែង​កក់​ក្តៅ​គឺ​ក្រោម​ឡាន។ ម៉ាស៊ីនរថយន្តបញ្ចេញចំហាយ​ក្តៅអាចផ្តល់ភាពកក់ក្តៅសម្រាប់សត្វឆ្មា។

 

រូបភាព https://jafmate.jp/blog/kurunandesu/180223-7.html

ប៉ុន្តែ​នឹង​គ្រោះ​ថ្នាក់ប្រសិន​បើ​ឡាន​ចេញ​ដំ​ណើរ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹងសត្វ​ឆ្មារក​ឃើញជម្រកដែលមាន​គ្រោះ​ថ្នាក់​ជាង​នៅ​ក្រោម​ឡានទៅទៀត។

រូបភាព https://www.google.co

ជាកន្លែង​នេះ

រូបភាព https://notissary.net/2019/01/20/猫バンバンとは一体何なのか/

រូបភាព https://grapee.jp/403796

ជាការពិតណាស់កន្លែងបែបនេះមានភាពកក់ក្តៅ ប៉ុន្តែនៅពេលឡានចេញដំណើរឆ្មាជាប់នៅ​ក្នុង​​អាច​នឹង​ស្លាប់។ ទោះបី​នេះ​គ្រាន់តែ​ជាឆ្មាតូចតែវាក៏​ជាជីវិត​មួយដែរ។

Neko Pan Pan គឺជាការ​បង្កើត​ថ្មីដើម្បីដោះស្រាយបញ្ហានេះ។

វិធីសាមញ្ញៗ មុនពេលឡើងជិះអ្នក​គួរតែ​គោះ​គម្របរថយន្ត “pan pan” ព្យាយាមបញ្ចេញសម្លេងខ្លាំងៗ។ ពេល​នោះ​ឆ្មាដែល​លាក់​ខ្លួន​ក្នុងឡានឮសម្លេងប្លែកនឹង​រត់ចេញ​​ក្រៅ។ គ្រាន់តែជា​សកម្មភាព​តូច​អាច​ជួយ​ជីវិតឆ្មាដ៏​គួរអោយ​ស្រលាញ់។

ដូច្នេះប្រសិនបើអ្នកជិះ​ឡានមុន​ពេល​ឡើងគួរតែ​គោះ​ Neko Pan Pan បែប​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: