ហេតុអ្វីរដ្ឋាភិបាលហាមអ្នកគ្មានផ្ទះសម្បែងស្នាក់នៅតំបន់ជនភៀសខ្លួន?

កាលពីពេលថ្មីៗនេះព្យុះទីហ្វុង Hagibis ចូល​ប្រទេសជប៉ុន​ ហើយ​បង្ក​ការ​ខូច​ខាត​ជាច្រើនរួមទាំងទឹកជំនន់នៅគ្រប់​ទី​កន្លែង។ មនុស្សជាច្រើនត្រូវបោះបង់លំនៅដ្ឋានផ្ទាល់ខ្លួនដើម្បីជ្រកកោនក្នុងតំបន់​ជន​ភៀស​ខ្លួន។

ប៉ុន្តែតំបន់ជនភៀសខ្លួនទាំងនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។

តាមលោក Mainichi Shinbun មនុស្សពីរ​នាក់ដែលព្យាយាមចូលជំរុំជនភៀសខ្លួនមួយក្នុងចំណោមជំរុំ​ជន​ភៀសខ្លួនទាំង ៤ នៅទីក្រុង Taito ភាគខាងលិច Tokyo ត្រូវ​គេ​បដិសេធព្រោះពួកគាត់មិនអាចផ្តល់អាស័យដ្ឋាន។

រូបភាព http://健康法.jp/archives/50810

ភ្លាម​ៗនោះព័ត៌​មាន​អំពី​គោល​ការណ៍​ចម្លែកនេះបង្ហោះ​ពេញ​បណ្តាញ​សង្គម។ ខាងក្រោមនេះជា Tweet របស់ Agile (@agile_2019) ជាអង្គការផ្តល់​អាហារ និងសេវាកម្មពេទ្យសម្រាប់​អ្នក​គ្មានផ្ទះសម្បែង។

“[សូមចែករំលែក]
នៅពេលលោកអភិបាលក្រុង Taito និយាយជាមួយ​អគ្គនាយកការិយាល័យការពារគ្រោះមហន្តរាយ លោកមានប្រសាសន៍ថា “ប្រហែលត្រូវ​ត្រៀមកន្លែងសម្រាប់ជនភៀសខ្លួន​បន្ថែម ប៉ុន្តែការិយាល័យបាន​សម្រេច​ថា​ជនគ្មានផ្ទះសម្បែងមិនអាចចូលតំបន់​ជនភៀស​ខ្លួនទេ” តាមពិតវិធានការបង្ការគ្រោះមហន្តរាយរបស់ទី​ក្រុង Taito សុទ្ធតែមិន​ខ្វល់ពីមនុស្សគ្មានផ្ទះសម្បែង។”

បញ្ហានេះបានធ្វើអោយប្រជាជនជប៉ុនជាច្រើនប្រឆាំងនឹង​គោល​នយោបាយ​នេះ។

“មានន័យថាប្រាប់ពួកគេអោយទៅស្លាប់ព្រោះពួកគេគ្មានកន្លែងរស់នៅទេ” ពិតជា​អាក្រក់​ណាស់។

“ទោះបីពួកគេគ្មានផ្ទះ ពួកគេនៅតែមានរាងកាយ និងជីវិត។ ពួកគេមានសិទ្ធិចូលតំបន់ជនភៀសខ្លួន។ ក្នុង​ស្ថានភាពអាសន្នទីក្រុងមានកាតព្វកិច្ចការពារពួកគេ”។

“ទោះបីអ្នកទាំងនេះនិយាយថាពួកគេការពារមនុស្សគ្រប់គ្នា អ្នកនៅទីនេះមិនរាប់បញ្ចូលអ្នកដែលពួកគេចាត់ទុកថាជាបន្ទុករបស់សង្គមទេ”។

“តំបន់ជន​ភៀស​ខ្លួនមិនមែនជាកន្លែងស្នាក់នៅយូរទេ គ្រាន់តែជាកន្លែងរង់​ចាំ​ព្យុះ​ទៅ​ផុត។ “សុំសិទ្ធិជ្រក​កោនមិនមែនស្នាក់នៅយូរនោះទេ ភាគច្រើនគ្រាន់តែជាកន្លែងដែលមានសុវត្ថភាពដើម្បីរង់ចាំព្យុះឆ្លងកាត់។ ពិតជាអាក្រក់ណាស់​បើបដិសេធប្រជាជនគ្មានផ្ទះសម្បែងក្នុងស្ថានភាពនេះ។”

“ខ្ញុំឆ្ងល់ថាតើពួកគេធ្វើបែប​នេះចំពោះភ្ញៀវទេសចរណ៍ និងជនបរទេសដែរឬទេ” គោលនយោបាយរបស់ទីក្រុង Taito មិនល្អទេ។

ការដកស្រង់ចុងក្រោយតាមអង្គការប្រឆាំងនឹងការរើសអើងជនជាតិនៅ Tokyo ទីក្រុង Taito ស្នើរអោយ​ផ្តល់​អាទិភាពដល់ប្រជាជន ចំ​ណែក​ភ្ញៀវទេសចរណ៍មានមជ្ឈមណ្ឌលជម្លៀសដាច់ដោយឡែកសម្រាប់ពួកគេ។ ទោះយ៉ាងណាជម្រកទាំងនេះមិនទទួលអ្នកគ្មានផ្ទះសម្បែងទេ ច្បាស់​ណាស់​គ្មាន​កន្លែង​ជ្រកកោនពេល​មានព្យុះ។

ក្រៅពីនេះនៅមានអ្នកគាំទ្រគោលនយោបាយខាងលើ។

“មានបញ្ហាជាច្រើន។ រដ្ឋាភិបាលក៏ត្រូវការពារឧក្រិដ្ឋកម្មដែរ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកត់អាសយដ្ឋានរបស់ពួកគេ។ រឿងនេះពិតជាពិបាកណាស់”។

“ប្រសិនជនគ្មានផ្ទះសម្បែងទាំងនេះស្ថិតក្នុងគ្រោះថ្នាក់ពួកគេអាចទៅមន្ទីរពេទ្យ។ នៅទីនោះ​មាន​អ្នក​ថែទាំពួកគេតាមរបៀបដែលមិនប៉ះពាល់ដល់អ្នកដទៃ។ ខ្ញុំគិតថាគ្មានវិធីដើម្បី​អោយអ្នក​ទាំង​នេះអាចនៅជាមួយ​ប្រជាជន​ធម្ម​តាទេ នេះជាការ​សម្រេចចិត្ត​ត្រឹម​ត្រូវ”។

“ពួកគេមិនបានបង់ពន្ធ ដូច្នេះ​មិន​អាចទទួលអត្ថប្រយោជន៍ទេ។ តើខុស​អ្វី​ទៅ?”

រូបភាព https://mainichi.jp/articles/20191013/k00/00m/040/266000c

“មិនមែនតំបន់ទាំងអស់សុទ្ធ​តែបដិសេធអ្នក​គ្មាន​ផ្ទះសម្បែងទេ។ Shibuya និង Toshima នៅ Tokyo នៅ​តែទទួល​អ្នក​គ្មាន​ផ្ទះសម្បែង។ យោងទៅតាមសមាជិកក្រុមប្រឹក្សាក្រុងមួយនៅទីក្រុង Kawasaki បានអោយដឹងមន្រ្តីខិតខំប្រឹងប្រែងជូនដំណឹងដល់ជនគ្មានផ្ទះ​សម្បែងទាំងអស់ថាក្នុងសង្កាត់មានជម្រកបើកអោយពួកគេ”។

តើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ?

ប្រភព Mainichi, Soranews

Sacchan

មើលបន្ថែម: