ទំនាក់ទំនងរវាងជនសង្គមងងឹត និងសង្គមជប៉ុន – តើ Yakuza អាក្រក់ដូចដែលអ្នកគិតទេ?
បើប្រៀបទៅនឹងប្រទេសចិន ក្រុមហ៊ុនជប៉ុននៅក្នុងក្រសែភ្នែកអ្នកដទៃល្អជាង ហើយគួរអោយទុកចិត្ត។
ប៉ុន្តែតើអ្នកដឹងទេថាដើម្បីកសាងក្រុមហ៊ុនជប៉ុនមានអាយុកាលយូរអង្វែងមិនត្រឹមតែត្រូវការប៉ូលីសប៉ុណ្ណោះទេ ថែមទាំងត្រូវការកម្លាំងជនសង្គមងងឹតនៅពីក្រោយផងដែរ។ Mafia ត្រូវគេស្គាល់ថា Yakuza។
រូបភាព https://www.thedailybeast.com/the-coming-yakuza-war
Yakuza ទោះបីត្រូវគេចាត់ទុកថាជាជនសង្គមងងឹតដូច Mafia ផ្សេងទៀតលើពិភពលោក។ ប៉ុន្តែ Yakuza មានភាពខុសគ្នាជាច្រើន។
នៅប្រទេសជប៉ុនពីបុរាណមានពាក្យមួយឃ្លាថា “必要悪” (Hitsuyo aku) – អំពើអាក្រក់ជាអ្វីដែលមិនអាចខ្វះបាន។
អ្នកមិនអាចការពារយុត្តិធម៌ដោយគ្រាន់តែពឹងទៅលើច្បាប់ និងចិត្តសប្បុរសបានទេ។ ខ្លះអ្នកត្រូវការអំពើអាក្រក់ដើម្បីទាមទារយុត្តិធម៌។ ដូចជាកម្លាំងតំណាងអនុវត្តច្បាប់ពេលខ្លះគ្រាន់តែអាចឈរមើលបើមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។
ពេលនោះត្រូវប្រើអំពើអាក្រក់ដើម្បីលុបបំបាត់អំពើអាក្រក់។
មនុស្សមួយក្រុមមិនទាក់ទងនឹងច្បាប់ ប៉ុន្តែប្រឈមជាមួយមនុស្សអាក្រក់តាមវិធីផ្ទាល់ខ្លួន។
នេះជាពេលដែល Yakuza បង្ហាញខ្លួន។
ប៉ូលីសជប៉ុនខិតខំការពារសណ្តាប់ធ្នាប់សង្គម និងជីវិតរស់នៅរបស់ប្រជាជន។ ប៉ុន្តែច្បាប់មិនអាចដោះស្រាយបញ្ហាទាំងអស់ទេ។ ដូច្នេះវត្តមាននៃក្រុមសង្គមងងឹតក៏ជួយរក្សាសន្តិភាពសម្រាប់សង្គមជប៉ុនដែរ។
នៅពេលមានក្រុម Mafia ពីបរទេសចូលមកប្រទេសជប៉ុន។
Mafia កូរ៉េឬចិនល្បីដោយសារសម្លាប់មនុស្ស លក់គ្រឿងញៀន អ្វីៗដែលអាចរកលុយបាន។ ប៉ុន្តែអាចនឹងត្រូវចាប់ខ្លួនដោយសារបន្សល់ទុកភស្តុតាង។
ប៉ុន្តែ Yakuza ជប៉ុនគឺខុសគ្នា ពួកគេធ្វើសកម្មភាពមិនបន្សល់ទុកដានអ្វីឡើយ។ ពួកគេថែមទាំងអាចប្រឆាំងនឹងក្រុម Mafia បរទេស ហើយបណ្តេញពួកគេចេញពីប្រទេសជប៉ុន។
ព្យាយាមការពារសុវត្ថិភាពសណ្តាប់ធ្នាប់ចរាចរណ៍
ប្រសិនបើអ្នកគិតថាប្រទេសជប៉ុនជាប្រទេសមានស្មារតីគោរពច្បាប់ចរាចរណ៍ដោយខ្លួនឯង។ តើអ្នកដឹងថាស្មារតីនោះមកពីណាទេ? ជាការពិតច្បាប់ និងកងកម្លាំងរួមចំណែកច្រើន។ ប៉ុន្តែមួយផ្នែកមកពី Yakuza។
Yakuza ជាអ្នកបើកបរដែលគួរអោយខ្លាចនៅតាមផ្លូវ។ ពួកគេចាប់អ្នកបើកបរដែលមិនប្រុងប្រយ័ត្ន។ ដូច្នេះអ្នកបើកបរជាច្រើនតែងតែប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។ ចាប់តាំងពីពេលនោះមកបង្កើតនូវស្មារតីគោរពច្បាប់ចរាចរណ៍។
ជាការពិតខ្ញុំមិនមានន័យថា Yakuza ជាអាជីពស្របច្បាប់ទេ។ ប៉ុន្តែវត្តមាននៃក្រុមសង្គមងងឹត តើអាចខ្វះបាននៅក្នុងសង្គមជប៉ុនទេ?
រូបភាព technobuffalo.com
ទោះយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំកន្លងមកចំនួន Yakuza ធ្លាក់ចុះច្រើន ចំណែកប៉ូលីសកើនឡើងជំនួសវិញ។ ដូច្នេះ “អ្នកបើកបរបង្កគ្រោះថ្នាក់” កើនឡើង។
ដូចដែលបានរំពឹងទុក “Hitsuyo Aku” តែងតែចាំបាច់សម្រាប់ប្រទេសជប៉ុន។
ឈ្មោះ Yakuza មានប្រភពមកពីស្នាដៃ “Oichokabu” ដែលចាប់ផ្តើមពីពាក្យទី ៨៩៣ ។
Oichokabu គឺជាឈ្មោះនៃល្បែងស្រដៀងនឹង BlackJack។ ពិន្ទុសរុបកាន់តែច្រើនកាន់តែងាយឈ្នះ។ អ្នកអាចដកពីរសន្លឹក បើចាំបាច់អាចដកមួយសន្លឹកទៀត។ ប្រសិនបើសន្លឹកដំបូងគឺ ៨ ហើយសន្លឹកបន្ទាប់លេខ ៩ សរុបស្មើ ១៧ ដូច្នេះលទ្ធផលយកតែ ៧ ប៉ុណ្ណោះ។
ប្រសិនបើអ្នកចាប់បានពិន្ទុសរុបចំនួន ១០ ហាក់ដូចជាចំនួនពិន្ទុច្រើនជាងគេ ប៉ុន្តែរាប់ទៅស្មើ ០ ពេលនោះអាចនឹងចាញ់។
ដូចជាជីវិតរបស់ Yakuza ដែរ។ នៅជិតអំពើល្អ ប៉ុន្តែមានទំនោរទៅរកអំពើអាក្រក់វិញ។
តាមរយៈអត្ថបទនេះមនុស្សជាច្រើនប្រហែលជាមើល Yakuza ក្នុងន័យផ្សេង។ ទោះយ៉ាងណាពួកគេមិនមែនមនុស្សងាយចុះសម្រុងឡើយ។
Kengo Abe