ទម្លាប់ជិះ​រថភ្លើងដូចជនជាតិ​ជប៉ុនជាមួយនឹងផ្ទាំងគំនូរ Ukiyo-e

តើ​អ្នក​គិត​ថា​ជិះ​រថភ្លើង​ពិបាក​ទេ?

ចម្លើយ​គឺថាពិបាក​ហើយ​ក៏​ងាយ​ស្រួល​ផង​ដែរ។ ស្រួល​សម្រាប់​អ្នក​ដែលចេះ​សង្កេត​មើល ហើយអានសេចក្តីណែ​នាំ​លើ​រថភ្លើង​។ ប៉ុន្តែ​ជិះ​រថភ្លើង​មិន​ងាយ​ស្រួល​ចំពោះ​អ្នក​ជិះ​លើក​ដំ​បូង​ទេ។ សូម្បី​តែ​អ្នក​ធ្វើ​ដំ​ណើរ​យូរឆ្នាំ​​នៅ​តែ​​មាន​ចេតនាបំ​ពាន។

តើ​អ្នក​ធ្លាប់​បំ​ពាន​ ៨ ប្រការលើរថភ្លើង​របស់ជនជាតិជប៉ុន​ទេ? តាមរយៈផ្ទាំងគំនូរ Ukiyo-e (គំនូរបុរាណរបស់ជប៉ុន) នៃ​ហាង Seibu បង្រៀនអំពីរបៀបជិះរថភ្លើង “ស្តង់ដារ” ដូចជនជាតិជប៉ុន។

១. អង្គុយសមរម្យ

ឥរិយាបថអង្គុយអោយសមរម្យមិនដេកនៅលើកៅអី។ ជាពិសេសនៅពេលរថភ្លើងមាន​មនុស្ស​ច្រើន​។

២. ជៀសវាងការនិយាយខ្លាំង ៗ

នៅ​ចុង​ឆ្នាំប្រជាជនជប៉ុន​កាន់​តែ​មមាញឹកនឹងពិធីជប់លៀងចុងឆ្នាំ។ ទោះជាយ៉ាងណា​កុំ​ដោយ​សារស្រវឹងបង្ក​សម្លេង​រំ​ខាននៅ​លើ​រថ​ភ្លើង។ ប្រសិនបើអ្នកលេងហ្គេមឬមើលវីដេអូកុំភ្លេចពាក់កាស។

៣. កុំរត់តាមរថភ្លើង

“Kakekomi Densha” នេះជាឃ្លា​បង្ហាញ​ពី​សកម្ម​ភាពរត់​ដេញ​តាម​រថភ្លើងពេលចេញដំ​ណើរដើម្បី​អោយ​ទាន់​ទ្វារ​បិទ។ នេះជាសកម្មភាពគ្រោះថ្នាក់អ្នកគួរតែជៀសវាងទោះបីអ្នកយឺតម៉ោងទៅធ្វើការឬទៅសាលារៀនក៏ដោយ។

៤. កុំប្រើទូរស័ព្ទពេលដើរ

អ្នកអាចធ្លាក់ចូល​ផ្លូវដែកឬបុកនរណាម្នាក់ប្រសិនបើអ្នកសំឡឹងមើលតែអេក្រង់ទូរស័ព្ទ។

៥. ទុកឥវ៉ាន់ផ្ទាល់ខ្លួននៅលើរថភ្លើងអោយ​បានត្រឹម​ត្រូវ​

ប្រសិន​បើ​យក​ឥវ៉ាន់​តាម​ច្រើន​ពេក សូម​រៀប​ចំ​ឥវ៉ាន់​នៅ​កន្លែងអោយ​បាន​ត្រឹម​ត្រូវ។ បើកាន់​វ៉ាលីឬកាបូប​ធំគួរតែ​ដាក់​នៅ​ក្រោម​ជើង​របស់​អ្នក​ កុំ​ស្ពាយ​ក្រោយ​ខ្នង​ប្រយ័ត្ន​ប៉ះ​អ្នក​ដទៃ។

៦. កុំភ្លេចក្រឡេកមើលជុំវិញពេលអូសវ៉ាលីនៅក្នុងស្ថានីយ៍

៧. កុំឈរនៅមាត់ទ្វារ

លុះត្រាតែរថភ្លើងចង្អៀតពេក បើមិន​ដូច្នេះសូមមេត្តាជៀសផ្លូវចូលព្រោះមានអ្នកដំណើរត្រូវចុះឬឡើងរថភ្លើង។ 

៨. កុំប្រឡែងលេងនៅលើរថភ្លើង

នេះជាការ​រំ​ខាន​អ្នក​ដទៃ ​ជិះ​រថ​ភ្លើង​ជា​ក្រុម​​សប្បាយមែន​ ប៉ុន្តែ​គួរតែ​ចាប់​អារម្មណ៍សកម្មភាព​ និង​ពាក្យ​សម្តី​របស់​អ្នក​។

មិនត្រឹមតែ Seibu ទេក្រុមហ៊ុនអាកាសចរណ៍ផ្កាយ ៥ របស់ជប៉ុន ANA (All Nippon Airways) ចូល​រួម​យ៉ាង​ស្ទាត​ជំនាញទាំងទិដ្ឋភាពបែបប្រពៃណី និងសម័យ​ទំនើបតាមរយៈវីដេអូណែនាំជើង​ហោះ​ហើរសុវត្ថិភាពជាមួយនឹងតួអង្គរឿងល្ខោន Kabuki។

ជនជាតិជប៉ុនគឺជាប្រជាជនរស់នៅមិនរំខានអ្នកនៅជុំវិញ។ ត្រូវ​ចាំ​ចំនុច​នេះដើម្បី​រក្សា​ឥរិយាបថរបស់អ្នកនៅទីសាធារណៈ ការរស់នៅប្រទេសជប៉ុនមិនពិបាកដូចអ្នកគិតទេ។

ប្រភព https://www.seiburailway.jp/fan/manner/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: