ហេតុអ្វីរាល់រដូវព្យុះនំដំឡូង Croquette បែរជាលក់ដាច់?
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះស្ទើរតែរាល់ឆ្នាំប្រទេសជប៉ុនត្រូវទទួលរងព្យុះយ៉ាងធ្ងន់ធ្ងរ។ អាំងតង់ស៊ីតេព្យុះកំពុតែកើនឡើងខ្លាំង ត្រូវប្រើវិធានការដាច់ចរន្តអគ្គិសនីច្រើនកន្លែងឬត្រូវធ្វើជំរុំជនភៀសខ្លួន។
ដើម្បីរៀបចំផែនការទប់ទល់នឹងព្យុះ ផ្លូវដែកប្រកាសបញ្ឈប់ដំណើរការ ហើយផ្ទះនីមួយៗត្រូវត្រៀមរបស់ និងទុកស្បៀងអាហារក្នុងពេលមានព្យុះ។
ក្រៅពីព័ត៌មានព្យុះជាប់ៗគ្នានៅក្នុងប្រទេសជប៉ុន នៅមានរឿងចម្លែកមួយទៀត។
បន្ទាប់ពីព្យុះមកដល់គួរតែញ៉ាំនំដំឡូង។
សារនេះត្រូវបានផ្សព្វផ្សាយលើអ៊ីនធឺណេត។ ផ្សារទំនើប Aeon លក់នំដំឡូងជាមួយនឹងការផ្សព្វផ្សាយ។
តើអ្នកដឹងថានំដំឡូង Croquette ជាអ្វីទេ? ដើមកំណើតនំនេះមកពីប្រទេសព័រទុយហ្កាល់ យកដំឡូងស្ងោទៅកិនលាយជាមួយសាច់ជញ្រ្ចាំ និងខ្ទឹមបារាំង។ បន្ទាប់មកធ្វើអោយចេញជារូបរាងហើយបំពងនំដំឡូងនៅក្នុងប្រេងក្តៅ។
នៅប្រទេសជប៉ុននេះជាម្ហូបដែលពេញនិយមតាម Concept “ម្តាយចម្អិន”។ ជាមុខម្ហូបធ្វើអោយអ្នកសប្បាយចិត្តព្រោះនាំមកនូវអារម្មណ៍ស្រណុក ឆ្អែតបានយូរ ហើយអាចជួយអោយកក់ក្តៅ។
រូបភាព https://news.nicovideo.jp/watch/nw3709205
ទោះយ៉ាងណាការបរិភោគនំដំឡូង Croquette មិនទាក់ទងនឹងព្យុះទេ ហើយនំនេះក៏មិនមែនមានន័យថានាំមកនូវសំណាងដែរ។
ទំនៀមទម្លាប់នេះបានចាប់ផ្តើមជាមួយនឹងអត្ថបទនៅឆ្នាំ ២០០១ លើអ៊ីនធឺណេតពេលព្យុះកំពុងតែវាយប្រហារ។
“ខ្ញុំទិញនំដំឡូង ១៦ ដុំដើម្បីត្រៀម ប៉ុន្តែញ៉ាំបានតែ ៣ ប៉ុណ្ណោះ”។
ការចុះផ្សាយនេះបានធ្វើអោយប្រជាជនដែលព្រួយបារម្ភគ្រោះធម្មជាតិមានអារម្មណ៍ធូរស្បើយជាងមុន។ ពិតណាស់អត្តន័យគឺថាម្នាក់នេះព្រួយបារម្ភមិនអាចញ៉ាំនំទាំង ១៦ ដុំ ហើយអ្នកអានមានអារម្មណ៍ថាគួរអោយអស់សំណើច។ ចាប់តាំងពីពេលនោះមករឿងរ៉ាវត្រូវបានផ្សព្វផ្សាយរហូតមកដល់ពេលនេះក្លាយទៅជាទម្លាប់ចម្លែក។ រាល់ពេលព្យុះមកដល់ខ្ញុំត្រូវទិញនំដំឡូងទុកនៅផ្ទះ។
ចាប់តាំងពីពេលនោះមកទំនៀមទម្លាប់នេះកាន់តែផ្សព្វផ្សាយទូលំទូលាយ រហូតមានយុទ្ធនាការទីផ្សារតាមបណ្តាញផ្សារទំនើបធំ និងតូចក៏ធ្វើតាមដែរ។ ប្រសិនបើអ្នកមើលព័ត៌មានផ្សាយផ្ទាល់ពីព្យុះ អ្នកប្រាកដជាមើលឃើញរូបភាពអ្នកសកាន់នំដំឡូងក្នុងអេក្រង់។
ប្រសិនបើរដូវព្យុះត្រូវញ៉ាំដំឡូង រីឯរដូវក្តៅត្រូវញ៉ាំអន្ទង់ រឿងញ៉ាំដំឡូងគ្មានអ្វីទាក់ទងនឹងព្យុះទេ ហើយរឿងញ៉ាំអន្ទង់ក៏គ្មានអ្វីទាក់ទងនឹងរដូវក្តៅដែរ។ នេះគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សាររបស់ម្ចាស់ហាងអន្ទង់ម្នាក់ឈ្មោះ Hiragana Gennai ពីសម័យបុរាណប៉ុណ្ណោះ។
យើងអាចឃើញថាទម្លាប់បរិភោគរបស់ជនជាតិជប៉ុនងាយនឹងផ្លាស់ប្តូរ។
Kengo Abe