ទេសភាពភូមិផ្ទះទូកនៅប្រទេសជប៉ុន
ទីតាំងស្ថិតនៅ Tango ភាគខាងជើង Kyoto ហើយ Ine No Funaya គឺជាភូមិមួយក្នុងចំណោមភូមិដ៏ស្រស់ស្អាតបំផុតទាំងបីនៅក្នុងប្រទេសជប៉ុន។ កន្លែងនេះមិនត្រឹមតែជាឧបទ្វីបមានទេសភាពស្រស់បំព្រងប៉ុណ្ណោះទេ ពិសេសភូមិនេះមានស្ថាបត្យកម្មប្រពៃណី “Funaya” ឬផ្ទះទូកផងដែរ។
រចនាប័ទ្មស្ថាបត្យកម្មផ្ទះទូកនេះមាននៅក្នុងប្រទេសជប៉ុនតាំងពីសតវត្សរ៍ទី ១៧ មកម្ល៉េះ ហើយនៅតែថែរក្សារហូតមកដល់សព្វថ្ងៃ។ ដោយសារតែភូមិ Ine No Funaya ស្ថិតនៅលើឧបទ្វីបជាតំបន់តូចចង្អៀត ដូច្នេះសាកសមនឹងស្ថាបត្យកម្មប្រភេទនេះ។ មានផ្ទះទូកប្រហែល ២៣០ ត្រូវបានសាងសង់តាមបណ្តោយ Ine។
ពេលចូលទៅជិតផ្ទះទូកទាំងនេះយើងនឹងមើលឃើញវាត្រូវបានសាងសង់ឡើងយ៉ាងពិសេស។ ការរចនាស្ថាបត្យកម្មមានលក្ខណៈដូចគ្នា ដូច្នេះនៅពេលមើលពីចម្ងាយភូមិដូចជាទេសដ៏ស្រស់ស្អាតនៅក្នុងរឿង។
បរិយាកាសនៅខាងក្នុង Funaya ត្រូវបានរចនាឡើងបែងចែកជាកន្លែងពីរធំៗ ជាន់ផ្ទាល់ដីខាងក្រោមជាកន្លែងធ្វើការ រីឯជាន់ខាងលើជាកន្លែងរស់នៅ និងកន្លែងទទួលភ្ញៀវ ក្រៅពីនេះមានឃ្លាំង កន្លែងសម្រាក និងកន្លែងមើលទេសភាពត្រូវបានរៀបចំឡើងយ៉ាងសមរម្យផងដែរ។ ដោយសារតែសាងសង់នៅលើផ្ទៃទឹកមានខ្សែចងការពារផ្ទះមិនអោយរសាត់ ទប់ទល់គ្រោះធម្មជាតិ និងរញ្ជួយដីដែលអាចកើតឡើងគ្រប់ពេល។
ដោយសារតែប្រជាជននៅទីនេះភាគច្រើនរស់នៅប្រកបរបរនេសាទ ដូច្នេះជាមួយនឹងស្ថាបត្យកម្មនេះ ប្រជាជនអាចទុកឧបករណ៍ក៏ដូចជាទូករបស់ពួកគេបានដោយសុវត្ថិភាព។ កន្លែងធ្វើការអាចរៀបចំរបស់របរចាំបាច់មុនពេលចេញ។ អាចនិយាយបានថានេះជាស្ថាបត្យកម្មល្អពិសេសគ្មានពីរ។
កាលពីមុនដំបូលផ្ទះទូកទាំងនេះធ្វើពីចំបើង និងស្លឹកឈើ។ ប៉ុន្តែនៅចុងសតវត្សរ៍ទី ១៩ ត្រូវបានរដ្ឋាភិបាលកែលម្អឡើងវិញ ប្រើដំបូលឥដ្ឋ និងក្បឿងវិញ។ ទោះបីជាយ៉ាងណាលក្ខណៈពិសេសនៃស្ថាបត្យកម្មនៅតែរក្សាដដែល។ នៅឆ្នាំ ២០០៥ Ine No Funaya ត្រូវបានដាក់បញ្ចូលអោយក្លាយទៅជាភូមិប្រពៃណីស្អាតបំផុតក្នុងប្រទេស និងត្រូវបានគេថែរក្សា។
Hai Au