អ្នកវិទ្យាសាស្ត្រជប៉ុនទទួលរង្វាន់ណូបែលឆ្នាំ ២០១៩ ផ្នែកគីមីវិទ្យា
Yoshino Akira អ្នកវិទ្យាសាស្ត្រជប៉ុនទើបតែទទួលបានរង្វាន់ណូបែល។ ការច្នៃប្រឌិតរបស់គាត់ជាអ្វីដែលយើងធ្លាប់ស្គាល់។ តើអ្នកអាចទាយថាការបង្កើតថ្មីនោះជាអ្វីទេ?
ជាថ្ម lithium-ion ដែលអាចសាកបាន។ ថ្មប្រភេទនេះនិយមក្នុងសម័យបច្ចុប្បន្ន ហើយជាផ្នែកសំខាន់នៃយុគសម័យបច្ចេកវិទ្យាឌីជីថលដូចជា ឡាន ទូរស័ព្ទ និងកុំព្យូទ័រ -ល-។
រូបភាព https://news.livedoor.com/article/detail/17207432/
ប្រភេទថ្មដែលអាចសាក ទម្ងន់ស្រាលបែបនេះត្រូវបានគេប្រើក្នុងទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិច។ វាអាចផ្ទុកបរិមាណថាមពលច្រើនពីថាមពលខ្យល់ ពន្លឺព្រះអាទិត្យ ជួយអោយសង្គមកាត់បន្ថយការប្រើផូស៊ីលឥន្ធនៈ (ដកស្រង់ចេញពីកាសែតយុវជន)។
រូបភាព https://news.livedoor.com/article/detail/17207432/
ការច្នៃប្រឌិតនេះអាចដោះស្រាយបញ្ហាបរិស្ថានបន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
អាចនិយាយបានថាការខំប្រឹងរបស់លោក និងក្រុមការងារជះឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សជាតិ និងភពផែនដីទាំងមូល។
សូមអបអរសាទរដល់លោកបណ្ឌិត Yoshino Akira!
Kengo Abe