ក្រុមហ៊ុនអាកាសចរណ៍ ANA បង្កើតដំណើរទេសចរណ៍ដោយមិនប្រើយន្តហោះ
ANA គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុន ទទួលខុសត្រូវការហោះហើរក្នុងស្រុក និងអន្តរជាតិជាមួយនឹងអ្នកដំណើរជាច្រើន។ ពិតជាចម្លែកដោយសារក្រុមហ៊ុនអាកាសចរណ៍បែរជាបង្កើតសេវាកម្មប្រាប់អ្នកដំណើរអោយឈប់ជិះយន្តហោះ។
សេវាកម្មនេះមានឈ្មោះថា ANA Avatar ។ តើអ្នកធ្លាប់មើលរឿង Avatar ទេ? នៅក្នុងខ្សែភាពយន្តមានបច្ចេកវិទ្យាដែលអនុញ្ញាតអោយអ្នកខ្ចីខ្លួនប្រាណរបស់អ្នកផ្សេងគេហៅថា Avatar។
រូបភាព https://internet.watch.impress.co.jp/docs/news/1211643.html?ref=gunosy
ទោះបីជាការធ្វើដំណើរតាមផ្លូវអាកាសឈានមុខគេខ្លាំងក្នុងការដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ ប៉ុន្តែទោះជាយន្តហោះលឿនប៉ុណ្ណាក៏ដោយ អ្នកត្រូវចំណាយពេលមួយថ្ងៃហោះពីកន្លែងមួយទៅកន្លែងមួយទៀត។ ប្រសិនបើអ្នកអាចបង្កើតដូចក្នុងរឿង Avatar អ្នកអាចទិញទំនិញ ទទួលទានអាហារនៅ Paris ច្រមុជទឹកមើលផ្កាថ្មនៅប៉ាស៊ីហ្វិកឬអាចទៅអង់តាក់ទិកដោយគ្រាន់តែអង្គុយលើកៅអីនៅផ្ទះ។
តើសេវាកម្មនេះជាទម្រង់ស្រមើលស្រមៃឬ? នេះជាទម្រង់ជាក់ស្តែងម្យ៉ាងអាចមើលឃើញ ស្តាប់ និងប៉ះ ហើយនាំមកនូវអារម្មណ៍ចេញពីរាងកាយដូចពិត។
រូបភាព https://internet.watch.impress.co.jp/docs/news/1211643.html#ana06_l.png
នៅសតវត្សរ៍ទី ២០ មានភាពជឿនលឿនគួរអោយកត់សម្គាល់ក្នុងផ្នែកដឹកជញ្ជូន។ តើប៉ុន្មានសតវត្សរ៍បន្តមកទៀតយើងត្រូវការឧបករណ៍ផ្លាស់ទីទាំងនេះទេ?
បច្ចុប្បន្ន Robot Avatar ត្រូវបានគេផ្គុំរួចរាល់នៅខេត្ត Oita។
រូបភាព https://internet.watch.impress.co.jp/docs/news/1211643.html#ana06_l.png
Robot ធ្វើចលនាតាមវិធីដែលអ្នកធ្វើចលនា សកម្មភាពមានលក្ខណៈស្ទើរតែដូចគ្នា។
ថ្វីត្បិតតែចំណាយពេលយូរ ប៉ុន្តែពេលនេះអ្នកអាចចម្អិតម្ហូបដោយប្រើមនុស្សយន្តមានអារម្មណ៍ថារសជាតិឈ្ងុយឆ្ងាញ់ដូចជាអ្នកចម្អិន។
រូបភាព https://internet.watch.impress.co.jp/docs/news/1211643.html#ana06_l.png
ប្រសិនបើអ្នកចង់ចេញទៅក្រៅ ប៉ុន្តែខ្លាចកម្តៅបំផ្លាញសម្រស់ស្រស់ស្អាតរបស់អ្នក -ល-។
រូបភាព https://internet.watch.impress.co.jp/docs/news/1211643.html#ana06_l.png
Robot នឹងដើរជំនួសអ្នកហើយបញ្ជូនអារម្មណ៍ទាំងអស់ទៅអោយរាងកាយរបស់អ្នក។ អ្នកនៅតែអាចដកដង្ហើមក្នុងបរិយាកាសខាងក្រៅ ទោះបីអ្នកកំពុងតែសម្រាកនៅក្នុងអាងទឹកក្នុងផ្ទះ។
សេវាកម្មនេះគ្រោងនឹងប្រកាសនៅថ្ងៃទី ១៥ ខែតុលា ត្រូវចាំរយៈពេលយូរមុនពេលដាក់អោយដំណើរការ។ ប៉ុន្តែជាមួយនឹងល្បឿននៃការកែលំអនេះទំនងជាប៉ុន្មានឆ្នាំទៀត Robot Avatar អាចនឹងក្លាយជាដៃគូរបស់អ្នករាល់ដំណើរកំសាន្តជាជាងក្រុមហ៊ុនអាកាសចរណ៍។
តើអ្នកយល់ថាការធ្វើដំណើររបស់មនុស្សហត់នឿយ ហើយប៉ះពាល់បរិស្ថានដែរឬទេ? ប្រហែលជាយុគសម័យនៃដំណើរកំសាន្ត Robot ជិតចាប់ផ្តើមហើយ។
ខ្ញុំពិតជារំពឹងថានឹងជួបវាឆាប់ៗ។
Kengo Abe