ប្រព័ន្ធផ្សព្វផ្សាយចិនភ្ញាក់ផ្អើលចំពោះការប្រើថវិការៃអង្គាសរបស់ KyoAni
នៅខែកក្កដាឆ្នាំ ២០១៩ បុរសម្នាក់លួចចូលការិយាល័យ Kyoto Animation បង្កអោយឆេះ។ បុគ្គលិកចំនួន ៣៦ នាក់ត្រូវស្លាប់ ចំណែកមនុស្ស ៣៤ នាក់ និងជនល្មើសរងរបួសធ្ងន់។
Kyoto Animation ជាកន្លែងផលិតរឿង Anime ល្បីឈ្មោះ មានអ្នកមើលច្រើននៅទូទាំងពិភពលោក។ ដោយដឹងថាប្រាក់រៃអង្គាសសម្រាប់ Kyoto Animation មានចំនួន ២,៣ លានយ៉េន។
រូបភាព https://www.recordchina.co.jp/newsamp.php?id=730752&s=0&c=30&d=0035&utm_source=gunosy
ជាការពិតប្រាក់មិនអាចនាំអ្នកដែលស្លាប់ត្រឡប់មកវិញទេ ប៉ុន្តែជួយសម្រាលបន្ទុក ភាពឈឺចាប់របស់អ្នកនៅរស់ និងក្រុមគ្រួសារជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះអ្នកអាចមើលឃើញពីក្តីស្រឡាញ់ និងការគាំទ្រចំពោះ Kyoto Anination ។
ដើម្បីឆ្លើយតបចំពោះទឹកចិត្តនេះថវិកាដែលបានរៃអង្គាសមិនប្រើសម្រាប់សាងសង់អគារឡើងវិញទេ ប៉ុន្តែនឹងចែករំលែកទៅអោយក្រុមគ្រួសារជនរងគ្រោះ រួមទាំងអ្នកស្លាប់ និងអ្នករងរបួស។
ជាការពិតហេតុការណ៍នេះមិនត្រឹមតែនាំមកនូវការខូចខាតចំពោះមនុស្សប៉ុណ្ណោះទេ រួមទាំងទ្រព្យសម្បត្តិ ពិសេសហេដ្ឋារចនាសម្ព័ន្ធ។ Kyoto Animation មិនទទួលជំនួយណាមួយរួមទាំងថវិកាសាធារណៈ ប៉ុន្តែសម្រេចចិត្តស្តារឡើងវិញដោយខ្លួនឯង។
បច្ចុប្បន្នព័ត៌មាននេះកំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយចិនជាមួយនឹងយោបល់ដូចខាងក្រោម៖
“ក្រោកឈរឡើងដោយកម្លាំងផ្ទាល់ខ្លួនរបស់អ្នក”
“អស្ចារ្យណាស់”
“ព្យាយាមឡើង”
នៅពេលហេតុការណ៍កើតឡើងគេហទំព័រវេបសាយ Anime ជប៉ុនធំបំផុតនៅចិនប្តូរពណ៌ខ្មៅសដើម្បីសម្តែងទឹកចិត្តសោកស្តាយចំពោះអ្នកស្លាប់។ អ្នកគាំទ្ររបស់ Kyoto Animation និងអ្នកដែលចូលចិត្ត Anime ជប៉ុនកំពុងរង់ចាំការស្តារឡើងវិញរបស់ KyoAni។
Kengo Abe