ចូលសណ្ឋាគារជាមួយសិស្សស្រី​នៅ Shibuya បុរសអាយុ ៣០ ឆ្នាំចាញ់​ល្បិច

នៅក្នុងជីវិតគ្មានអ្វីបាន​មកដោយ​ងាយទេ។ នេះជា​មេរៀនជីវិតរបស់បុរសជនជាតិជប៉ុនអាយុ ៣០ ឆ្នាំម្នាក់។

តើអ្នកស្គាល់ពាក្យ Enjo kōsai ក្នុង​ភាសាជប៉ុនមានន័យដូចម្តេ៉ច? ជា “ទំនាក់​ទំនង​ដើម្បី​ប្រយោជន៍” មាន​ន័យថាបុរសវ័យចំណាស់អោយលុយឬអោយអំណោយថ្លៃដល់​នារី​វ័យ​ក្មេងដើម្បី​ទំ​នាក់​ទំនង​ស្នេហាឬសម្រាប់តម្រូវការផ្លូវភេទ។ ក្មេងស្រីទាំងនេះច្រើនតែជាសិស្សវិទ្យាល័យ។ 

ជាទូទៅនៅ​ក្នុងទំនាក់​ទំនងដើម្បី​ប្រយោជន៍​ Enjo kōsai តើអ្នកគិតថានរណានឹងក្លាយទៅជាជនរងគ្រោះ? ថ្មីៗនេះនៅ Shibuya ទី​ក្រុង Tokyo មានករណីបោក​ប្រាស់។ ជនរងគ្រោះជាបុរស​ជនជាតិជប៉ុនអាយុ ៣០ ឆ្នាំ គាត់យល់ព្រមភ្ជាប់ទំនាក់ទំនងផ្តល់ប្រយោជន៍ជាមួយក្មេងស្រីវិទ្យាល័យម្នាក់។ យោងតាមព័ត៌​មាន​ពី​ប៉ូ​លីស​ក្មេង​ស្រី​មាន​សំ​នូមពរដូច​ខាង​ក្រោម៖

“ទៅសណ្ឋាគារខ្ញុំចង់បាន ១៥០០០ យ៉េន”

រូបភាព https://news.nicovideo.jp/watch/nw6041122

ចំនួន​ទឹក​ប្រាក់ ១៥០០០ យ៉េនជាតម្លៃថោកក្នុងទំនាក់ទំនងផ្តល់ប្រយោជន៍។ ប្រហែលដោយ​សារតែ​ថោកពេក បុរសនេះក៏យល់ព្រមភ្លាម។

នៅពេលនោះយុវជន ៤ នាក់ផ្សេងទៀតចូលបន្ទប់គំរាមថា៖

“លោក​បង​មកទី​នេះ​គឺចប់​ហើយ យើងបានថតរូបទុក”

បន្ទាប់មកបុរសនេះត្រូវគេជំរិត​ទារប្រាក់។ យោងតាមការសួរចម្លើយជនសង្ស័យបានសារភាពថាពួកគេចង់រកលុយដោយល្បិចបោក​ប្រាស់បុរសវ័យចំណាស់។

យុវជនទាំង ៤ នាក់នេះមានអាយុ ១៧ ឆ្នាំ ហើយក៏ជាសិស្សវិទ្យាល័យផងដែរ។

ល្បិច​​បោក​ប្រាស់បែប​នេះ​មិន​មែនថ្មី​ទេ ប៉ុន្តែនៅតែមានមនុស្សជាច្រើនត្រូវគេបោកបញ្ឆោត។ សូម​អ្នក​ប្រុង​ប្រយ័ត្នចំពោះការល្បួងបែបនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: