បុរស​ម្នាក់ធ្លាក់​ចូល​ផ្លូវ​ដែកត្រូវរថភ្លើងបុក – មនុស្ស​មួយ​ចំ​នួន​បែរជា​ថតរូប ថតវីដេអូ ហើយបង្ហោះលើបណ្តាញសង្គម

សីលធម៌របស់ប្រជាជនជប៉ុនត្រូវបានពិភពលោកកោតសរសើរយ៉ាងខ្លាំង ប៉ុន្តែគួរអោយស្តាយវាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ។

ថ្ងៃទី ២ ខែតុលានៅស្ថានីយ៍រថភ្លើងដែលមមាញឹកបំផុត ស្ថានីយ៍ Shinjuku គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង។ ជនរងគ្រោះជាបុរសអាយុ ៤៧ ឆ្នាំ។ ពេល​ជួប​គ្រោះ​ថ្នាក់​គាត់កាន់​ឈើច្រត់ពណ៌​សទំនងជាពិការភ្នែក។

ពេលដើរនៅ​ស្ថានីយ៍រថ​ភ្លើង​ដួល​ធ្លាក់​ចូល​ផ្លូវ​ដែកហើយត្រូវរថភ្លើងបុក។ ដោយសារតែគ្រោះថ្នាក់នេះរថ​ភ្លើង​ត្រូវ​ផ្អាកដំណើរការរយៈពេល ១ ម៉ោងធ្វើអោយប៉ះពាល់មនុស្ស ៤ ម៉ឺននាក់។

រូបភាព https://news.livedoor.com/article/detail/17194181/

ទោះបីសេចក្តីប្រកាសរបស់ស្ថានីយ៍ប្រើពាក្យ “ជួយជនរង​គ្រោះ” ជាជាង “សម្អាត​កន្លែងកើតហេតុ” យើ​ង​ដឹង​ថាបើ​ត្រូវ​រថភ្លើងកិន​ឳកាស​រស់​ស្ទើរតែស្មើសូន្យ។ នៅពេល​ដឹក​ជញ្ជូន​សាកសពបុគ្គលិក​សង្គ្រោះត្រូវបិទកុំ​អោយ​គេ​មើល​ឃើញ។ ប៉ុន្តែ​មនុស្ស​មួយ​ចំ​នួន​បែរជា​ថតរូប ថតវីដេអូ និងបង្ហោះលើបណ្តាញសង្គម។

តើ​គោល​បំ​ណង​សកម្ម​ភាពនេះជាអ្វី? ខ្ញុំ​គិត​ថា​ដើម្បី​ទាក់​ទាញ​ចំ​ណាប់អារម្មណ៍ Like និង Share ដោយ​សារតែព័ត៌​មាន​រន្ធត់។ នៅពេល​អ្នក​ទាំង​នេះ​ថត​រូប បុគ្គលិកស្ថានីយ៍ព្យាយាមបិទបាំងកន្លែងកើតហេតុ ជៀស​វាងកុំ​អោយ​ប៉ះ​ពាល់​អ្នក​ដទៃ ទិដ្ឋភាព​នេះ​ពិតជាគួរអោយ​សោក​ស្តាយ​ណាស់។

រឿង​នេះ​កើត​ឡើង​ដោយ​សារមូល​ហេតុ​ពីរគឺ៖

ទីមួយគឺការអភិវឌ្ឍរបស់ស្មាតហ្វូន សម័យ​កាល​ដែល​មនុស្ស​គ្រប់​រូបសុទ្ធ​តែ​មាន​ស្មាតហ្វូន។ ប្រសិន​បើ​ចង់​ថត​អ្វី​ម្យ៉ាងអ្នក​មាន​ឧបករណ៍​ស្រាប់ក្នុងហោប៉ៅ។ កាល​ពី​មុន​ពេល​មិន​ទាន់​មានស្មាតហ្វូន ចង់​ថត​ក៏​គ្មាន​អ្វី​ថត​ដែរ។

ទីពីរគឺប្រព័ន្ធផ្សព្វផ្សាយទ្រង់ទ្រាយធំ។ ដោយសារតែវីដេអូរូបភាពគ្រោះថ្នាក់ទទួលបានចំណាប់អារម្មណ៍ពីសំណាក់មហាជន ដូច្នេះ​មនុស្ស​ជាច្រើន​ថត​រូប​ភាព​ទាំងនេះ​ដើម្បី​ទាក់​ទាញ​អ្នក​មើល អ្នក Like ។ ជាការពិតណាស់គ្រោះថ្នាក់ធ្ងន់នឹងត្រូវចាក់ផ្សាយតាមព័ត៌មាន ប៉ុន្តែដោយសារភាពធ្ងន់ធ្ងរ និងការត្រួតពិនិត្យធ្វើអោយ​ទូរទស្សន៍មិន​ចាក់​ផ្សាយ​រូប​ភាព ចំ​ណែក​អ្នក​ថតនៅ​កន្លែង​កើត​ហេតុបង្ហាញ​ច្បាស់ទិដ្ឋភាព។ មនុស្សជាច្រើនថែមទាំងទាញ​យក​ប្រយោជន៍ដោយ​សារ​រឿង​នេះ។ ប្រព័ន្ធផ្សព្វផ្សាយពិតជាគួរអោយខ្លាចណាស់។

តើដោយសារតែសីលធម៌ជប៉ុនបច្ចុប្បន្នកំពុងតែធ្លាក់ចុះឬ? ឬដោយសារនិយមន័យនៃសីលធម៌បានផ្លាស់ប្តូរ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: