ព្យុះត្រៀម​នឹងវាយប្រហារប្រទេសជប៉ុន – ព្យាករណ៍ហានិភ័យនៃការស្លាប់មនុស្ស​ ៨០០០ នាក់

ព្យុះ Hagibis ត្រូវបានគេព្យាករណ៍ថាជាព្យុះខ្លាំង ហើយធំបំផុតវាយប្រហារតំបន់ប៉ាស៊ីហ្វិក។ នារសៀលថ្ងៃទី ៨ ខែតុលាព្យុះ Hagibis ចេញពី​កោះ Guam ខាង​លិចប៉ាស៊ីហ្វិកនៅទិសខាងជើង – ពាយព្យក្នុងល្បឿន ១៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ ល្បឿនខ្យល់អតិបរមាត្រង់​ចំ​នុច​កណ្តាលនៃព្យុះគឺ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមការព្យាករណ៍ព្យុះ​ចូល​តំបន់​ក្បែរកោះ Okinawa របស់​ជប៉ុននៅថ្ងៃទី ១១ ខែតុលាមុន​ឆ្ពោះទៅ​ទិសឦសាន ហើយ​ចូល​ទីក្រុងតូក្យូនៅថ្ងៃទី ១២ ខែតុលា។ ព្យុះលេខ ១៩ (ឈ្មោះ​ហៅ​នៅ​ជប៉ុន) នឹងបង្កជាភ្លៀងធ្លាក់ខ្លាំងជាមួយខ្សល់​គួច។

រូបភាព https://www3.nhk.or.jp/news/html/20191010/k10012120511000.html

រូបភាពផ្កាយរណបនៅម៉ោង ១២ៈ០០ (ម៉ោងក្នុងស្រុក) ថ្ងៃទី ១១/១០

ទីភ្នាក់ងារឧតុនិយមណែនាំប្រជាជនចាត់​វិធាន​ការដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពួកគេ។ ថ្ងៃនេះទី ១១ ខែតុលានៅតាមខេត្តក្បែរមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុនមានខ្យល់បក់ខ្លាំង ដូច្នេះផ្លូវដែក និងអាកាសយានដ្ឋានកំពុងផ្អាកដំណើរការផងដែរ។

ស្រុកចំនួន ៥ នៅតាមដងទន្លេ Arakawa ដូចជា Sumida, Koto, Edogawa, Katsushika និង Adachi អាចនឹង​មានទឹកជំនន់ ពីព្រោះតំបន់ទាំងនេះស្ថិតនៅក្រោមកម្រិតទឹកសមុទ្រ។ អ្វីដែលគួរអោយព្រួយបារម្ភគឺដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងស្រដៀងតំបន់នៅភាគខាងត្បូងខេត្ត Chiba ព្យុះ​លេខ ១៥ កើតឡើងកាល​ពី​ខែមុន។

នៅខាងឆ្វេងគឺជាព្យុះលេខ ១៥ ចូលមកភាគខាងត្បូងខេត្ត Chiba។ រូបភាពនៅខាងស្តាំគឺព្យុះ Hagibis ឬអាច​ហៅ​ថាព្យុះ​លេខ ១៩។ ទំហំមើលតាមផ្កាយរណបធំជាងព្យុះលេខ ១៥។

នាយកដ្ឋានថាមពលអគ្គីសនីទីក្រុងតូក្យូបានអោយដឹងថា “ខ្យល់បក់ខ្លាំងជាមួយ​នឹង​វត្ថុ​ធ្ងន់ៗ ដើម​ឈើ​ដួល​រលំ​ធ្វើ​អោយ​ដាច់​ខ្សែ​ភ្លើង។ ជាពិសេសនៅស្រុក Hachioji កន្លែង​មាន​ដើម​ឈើ​ច្រើន។ ម៉្យាងវិញទៀតត្រូវបិទអគ្គិសនីក្នុងកំ​ឡុង​ពេល​នេះព្រោះ​ខ្លាច​ឆ្លង​ចរន្ត​អគ្គិសនី -ល-”។

គ្រោះមហន្តរាយកើតនៅភាគខាងកើតប្រទេសជប៉ុនក្នុងឆ្នាំ ២០១១ ពី ១ – ៩% ប្រជាជនក្នុងតំបន់ត្រូវស្លាប់ដោយសាររលកយក្សស៊ូណាមិ។ ដូច្នេះ “ប្រសិនបើឈូងសមុទ្រតូក្យូទទួលរងទឹកជំនន់ ចំនួនអ្នកស្លាប់អាច​នឹង​ឡើងដល់ ៨០០០ នាក់” តាមការព្យាករណ៍ដោយក្រុមវិស្វករសំណង់ជប៉ុន។

ព្យុះនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយ ហើយចេញពីទឹកដីជប៉ុននៅថ្ងៃទី ១៣ ខែតុលា។

ប្រភព https://www.nikkan-gendai.com/articles/view/life/263091

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: