ប្រវត្តិប្រាសាទខ្មៅ និងប្រាសាទសនៅប្រទេសជប៉ុន
ប្រាសាទដែលគេហៅថា Oshiro (お城) គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងនៅជប៉ុន។
ត្រូវបានកសាងឡើងជាមួយនឹងគោលដៅសំខាន់ពីរគឺការពារប្រជាជន និងបង្ហាញពីអំណាចរបស់មេដឹកនាំក្នុងតំបន់។ Oshiro បច្ចុប្បន្នជានិមិត្តរូបនៃវិស័យទេសចរណ៍ ហើយជាមោទនភាពរបស់ប្រជាជនពេលពីសម័យរុងរឿង។
ប្រសិនបើអ្នកសង្កេតមើលអ្នកនឹងឃើញថាប្រាសាទនៅប្រទេសជប៉ុនត្រូវបែងចែកជាពីរប្រភេទគឺស និងខ្មៅ។
ហេតុអ្វីបានជាខុសគ្នាបែបនេះ? តោះស្វែងយល់បន្ថែមជាមួយនឹង JAPO។
របៀបប្រើពាក្យ Oshiro (Shiro គឺស) និយាយពីប្រាសាទស ចំណែក Okuro (kuro គឺខ្មៅ) និយាយពីប្រាសាទខ្មៅគួរអោយស្រលាញ់តាមរយៈសៀវភៅ Ehon។
រូបភាព google.com
លក្ខណៈពិសេសនៃប្រាសាទខ្មៅ និងស
មូលហេតុប្រជាជនជប៉ុនប្រើពាក្យថា “ប្រាសាទខ្មៅ” និង“ ប្រាសាទស” ដោយសារពណ៌នៅលើជញ្ជាំង និងដំបូលរបស់ប្រាសាទ។
ព្រោះតែលក្ខណៈនេះយើងមានប្រាសាទ Himeji-jou ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកគឺប្រាសាទស។ នេះក៏ជាផ្នែកមួយនៃប្រាសាទដ៏អស្ចារ្យរបស់ប្រទេសជប៉ុនផងដែរ។ ប៉ុន្តែប្រាសាទ Kumamoto និងប្រាសាទ Matsumoto គឺប្រាសាទខ្មៅ។
ប្រវត្តិសាស្ត្រប្រាសាទទាំងពីរ
និយមន័យងាយយល់បំផុតនៃប្រាសាទទាំងពីរប្រភេទនេះគឺ៖
“ប្រាសាទខ្មៅស្ថិតនៅក្នុងសម័យ Toyotomi Hideyoshi។ ចំណែកប្រាសាទសស្ថិតក្នុងសម័យ Tokugawa Ieyasu”។
(តាម Nasuhiro Nishigaya តំណាងក្រុមស្រាវជ្រាវប្រវត្តិប្រាសាទរបស់ជប៉ុន)។
លោក Nasuhiro បានអោយដឹងក្រៅពីនេះអាចនិយាយពីសង្រ្គាម Sekigahara (関ヶ原) ការបែងចែក Tokugawa Ieyasu និងកងទ័ពលោកខាងលិច Ishida Mitsunari ឆ្នាំ ១៦០០ ជាសញ្ញាសម្គាល់។
- ដូច្នេះមុនឆ្នាំ ១៦០០ មានប្រាសាទមួយចំនួនដូចជា៖ Kumamoto -jou ( 熊本城- năm 1588 )Matsumoto-jou (松本城- năm 1590)、Hiroshima-jou (広島城 – năm 1591)、Okayama- jou (岡山城- năm 1597) ។
- បន្ទាប់ពីឆ្នាំ ១៦០០ មានកន្លែងខ្លះត្រូវបានសាងសង់៖ Kouchi-jou (高知城- năm 1603)、Hikone-jou (彦根城- năm 1606)、Himeji-jou (姫路城-năm 1609)、Nagoya-jo (名古屋城- năm 1611)។
ប្រាសាទពណ៌ស Himeji-jou
ប្រាសាទខ្មៅ Okayama
លើសពីនេះចាប់ពីពេលនោះមកគេសន្និដ្ឋានថាប្រាសាទខ្មៅសាងសង់ឡើងដើម្បីការពារតំបន់ និងទឹកដីដែលប្រើសម្រាប់ប្រយុទ្ធ។
ចំណែកប្រាសាទសត្រូវបានសាងសង់ក្រោយសង្រ្គាម ដូច្នេះវាគ្រាន់តែជាកន្លែងសម្រាប់រស់នៅ និងបង្ហាញពីអំណាចរបស់មន្រ្តីជាន់ខ្ពស់នៅសម័យនោះ។
អាថ៌កំបាំងនៃការផ្លាស់ប្តូរប្រាសាទពីខ្មៅទៅស
នៅសម័យ Tokugawa ដើម្បីការពារប្រាសាទគេប្រើថ្នាំលាបខ្មៅនៅលើជញ្ជាំង។ ចាប់តាំងពីពេលនោះមកគេហៅថាប្រាសាទខ្មៅ។
ក្រោយមកនៅពេលកំបោរការពារកំដៅនិយម Tokugawa Ieyasu បានបញ្ជាអោយលាបថ្នាំពណ៌សនេះជំនួសវិញ។
ដូច្នេះបច្ចុប្បន្នមានប្រាសាទមួយចំនួនពណ៌ស ប៉ុន្តែមានប្រភពចេញពីប្រាសាទខ្មៅ។
ប្រាសាទ Tsuruga (鶴ヶ城)- ប្រាសាទវីរបុរស
ជាប្រាសាទតំណាងអោយទីក្រុង Aizu Wakamatsu ខេត្ត Fukushima។ ត្រូវបានសាងសង់នៅឆ្នាំ ១៣៨៤។
កេរ្តិ៍ឈ្មោះនៃប្រាសាទនេះលេចធ្លោពាសពេញប្រទេសតាំងពីសមរភូមិ Boshin 1868។ ក្រោយរយៈពេល ១ ខែខំប្រឹងទប់ស្កាត់ការពារមាតុភូមិប្រាសាទធ្លាក់ចូលដៃសត្រូវ។ ទាហាន និងប្រជាជនជាច្រើនបានលះបង់ការពារទឹកដី Aizu Wakamastu។ ដូច្នេះឥឡូវនេះទីក្រុងមិនត្រឹមតែល្បីដោយសារស្រាឬអង្ករប៉ុណ្ណោះទេ ថែមទាំងល្បីព្រោះមានវីរបុរស។
ប្រវតិ្តប្រាសាទTsuruga ត្រូវបានសរសេរឡើងវិញជាភាសាអង់គ្លេសសម្រាប់ភ្ញៀវទេសចរណ៍បរទេស។
ផែនទីទស្សនាប្រាសាទ
រដូវផ្ការីក និងរដូវរងាជាពេលវេលាទាក់ទាញភ្ញៀវទេសចរណ៍ច្រើនបំផុត។
ស្ទើរតែគ្រប់ប្រាសាទទាំងអស់នៅប្រទេសជប៉ុនហ៊ុំព័ទ្ធដោយទន្លេ។
ប្រាសាទលេចឡើងអស្ចារ្យណាស់
លក្ខណៈប្រាសាទនៅជប៉ុនគេសាងសង់លើដីខ្ពស់ ហើយមាន ៤ ជាន់។
Oshirobo- kun សត្វដែលគួរអោយស្រលាញ់នៃតំបន់ប្រវត្តិសាស្រ្ត
ទិដ្ឋភាពទីក្រុងទាំងមូលមើលពីជាន់ខាងលើនៃប្រាសាទ
ឈុតអាហារបែបជប៉ុននៅហាងលក់វត្ថុអនុស្សាវរីយ៍ក្បែរប្រាសាទ Tsuruga ឈ្ងុយឆ្ងាញ់
អង្ករក្រអូបចម្អិនជាមួយត្រីសាម៉ុង និងបន្លែនៃរដូវស្លឹកឈើជ្រុះ
រូបថតអនុស្សាវរីយ៍របស់ក្រុមសារព័ត៌មានយើងនៅមុខប្រាសាទ Tsuruga
នៅក្នុងប្រាសាទតាំងវត្ថុបុរាណ និងរូបភាពប្រវត្តិសាស្ត្រពេលប្រាសាទត្រូវបំផ្លាញ ហើយកសាងឡើងវិញដូចបច្ចុប្បន្ន។
នៅខាងក្នុងមិនអនុញ្ញាតអោយថតរូបទេ ដូច្នេះក្រុមការងារ Japo មិនអាចថតអោយអ្នកទាំងអស់គ្នាមើលឡើយ។ នេះក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់រៀនអំពីប្រវត្តិសាស្រ្តជប៉ុន។
*** ព័ត៌មានទំនាក់ទំនង៖
អាស័យដ្ឋាន៖ 福島県会津若松市追手町1-1
Fukushima-ken Aidzuwakamatsu-shi Ōte-chō 1 − 1 Tsurugajjo
ទូរស័ព្ទ / Fax Phone៖ 0242-23-8000 / Fax: 0242-23-9000
គេហទំព័រ៖ http://www.tsurugajo.com/turugajo/shiro-top.html
Chee