ម្ចាស់ និងឆ្កែបង្កើតកំណត់ត្រាពិភពលោកជាមួយគ្នា
សត្វឆ្កែអាយុ ១១ ឆ្នាំ និងម្ចាស់នៅប្រទេសជប៉ុនបានបង្កើតកំណត់ត្រា Guinness ពិភពលោកលោតខ្សែរយៈពេល១ នាទី។
លោក Makoto Kumagai និងឆ្កែចិញ្ចឹមរបស់គាត់ឈ្មោះ Purin បានបំបែកឯតទគ្គកម្មមុនលោតបាន ៥៨ ជុំ។ ឯតទគ្គកម្មថ្មីត្រូវបានបង្កើតឡើងនៅទីក្រុង Ito ខេត្ត Shizuoka។
ម្ចាស់ និងឆ្កែមួយគូនេះបង្កើតកំណត់ត្រាលោតដំបូងកាលពីខែឧសភាឆ្នាំ ២០១៦។ បន្ទាប់មកពួកគេបន្តហាត់ ហើយបង្កើតកំណត់ត្រាថ្មី។
លោក Makoto Kumagai និងឆ្កែចិញ្ចឹមរបស់គាត់ឈ្មោះ Purin បានបង្កើតកំណត់ត្រាលោតខ្សែ – Guinness World Records
ម្ចាស់ និងឆ្កែមួយគូនេះហាត់អស់រយៈពេលជាច្រើនខែ – Guinness World Records
លោក Kumagai និងឆ្កែ Purin បានបង្កើតកំណត់ត្រាលោតខ្សែ – ប្រភព YouTube
Purin ជាឆ្កែបង្កើតកំណត់ត្រាល្បីតាំងពីឆ្នាំ ២០១៥ ត្រូវបានគេកត់ឈ្មោះក្នុងសៀវភៅ Guinness 2016 ក្នុង ចំណោមឆ្កែចាប់បាល់បានច្រើនបំផុត ដោយប្រើជើងក្នុងរយៈពេល ១ នាទី។ ឆ្កែចាំទីនេះចាប់បាល់ចំនួន ១៤ ដងពីម្ចាស់ Makoto។
តាមសៀវភៅកំណត់ត្រា Guinness ឆ្កែ Purin បន្តបំបែកកំណត់ត្រា ហើយត្រូវបានគេរំពឹងទុកថានឹងបន្តបំបែកកំណត់ត្រា។
Purin មានកំណត់ត្រាសត្វឆ្កែដើរលើបាល់ចម្ងាយ ១០ ម៉ែត្រ ក្នុងរយៈពេលលឿនបំផុត ១០.៣៩ វិនាទីនៅខែមីនាឆ្នាំ ២០១៦ ។
Purin ចាប់បាល់
Purin ឈរនៅលើបាល់
ប្រភព Nguoilaodong