អង្គុយតាំងសាមាធិបែបជប៉ុននៅក្រោមទឹកជ្រោះដើម្បីអោយចិត្តស្ងប់
តើអ្នកគិតថាព្រះសង្ឃធ្វើអ្វីខ្លះពេលសុំសីលនៅលើភ្នំ? មនុស្សជាច្រើនប្រាកដជាគិតថាព្រះសង្ឃអង្គុយសូត្រធម៌ក្រោមទឹកជ្រោះ។ នេះគឺជាប្រពៃណីនៃពិធី Shinto។
សកម្មភាពនេះបង្ហាញពីការផ្តោតអារម្មណ៍ខ្ពស់របស់ព្រះសង្ឃក្រោមទឹកជ្រោះធ្លាក់ខ្លាំងនៅតែអាចរក្សាចិត្តស្ងប់សូត្រធម៌។
រូបភាព https://tabippo.net/takigyou/
ជាពិសេសក្នុងរដូវរងារក្រោមអាកាសធាតុត្រជាក់ខ្លាំង ល្បងភាពស៊ូទ្រាំរបស់មនុស្សទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រះសង្ឃទុកអោយព្រលឹង និងរាងកាយរួមគ្នាក្នុងគម្ពីរធម៌ បំភ្លេចចោលនូវសេចក្តីអំណរ និងភាពលោភលន់របស់លោកីយ ជាមួយនឹងឧបសគ្គព័ទ្ធជុំវិញខ្លួន។
មនុស្សសាមញ្ញគិតថានេះជាការធ្វើទណ្ឌកម្មខ្លួនឯងហើយមានអារម្មណ៍ធុញទ្រាន់ណាស់មែនទេ?
នៅប្រទេសជប៉ុនមានទឹកជ្រោះធ្លាក់អាចជួយអោយអ្នកតាំងសាមាធិរំងាប់អារម្មណ៍មិនបារម្ភពីទុក្ខវេទនា។
រូបភាព https://tabippo.net/takigyou/
ទោះបីសាមញ្ញអ្នកនៅតែត្រូវធ្វើតាមក្បួនច្បាប់អោយបានត្រឹមត្រូវ។
ជំហានទី ១៖ ប្តូរសម្លៀកបំពាក់ពណ៌ស
ជំហានទី ២៖ បែរទៅរកទឹកជ្រោះអោនក្បាល ហើយសាមាធិ
ជំហានទី ៣៖ បែរទៅរកទឹកជ្រោះសូត្រគម្ពីរធម៌
ជំហានទី ៤៖ ដើរទៅកាន់ទឹកជ្រោះធ្វើអោយខ្លួនសើម
ជំហានទី ៥៖ ទុកអោយទឹកជ្រោះធ្លាក់លើខ្លួន
ជំហានទី ៦៖ ចេញពីទឹកជ្រោះ ជូតខ្លួនប្រាណ។
រូបភាព https://tabippo.net/takigyou/
តើអ្នកចង់សាកល្បងទេ?
ទោះបីមិនមែនរដូវរងារ ប៉ុន្តែងូតទឹកជ្រោះអាចធ្វើអ្នកផ្តាសាយ ដូច្នេះត្រូវប្រាកដថាអ្នកមានសុខភាពល្អ។
ខាងក្រោមនេះខ្ញុំចង់ណែនាំកន្លែងអង្គុយសាមាធិក្រោមទឹកជ្រោះនៅទីក្រុង Tokyo។
ទឹកជ្រោះ Ryujin
រូបភាព https://tabippo.net/takigyou/
ទឹកជ្រោះនេះមានទីតាំងនៅក្នុងបរិវេណវត្ត Ensenji នៅទីក្រុង Tokyo។ ដោយសារទឹកជ្រោះហូរខ្លាំង ដូច្នេះគ្រោះថ្នាក់ប្រសិនបើអ្នកមិនធ្វើតាមការណែនាំ។
ព័ត៌មានលម្អិត៖
ថ្លៃចូល៖ ៥០០០ យ៉េន (ចាប់ពី ៣ នាក់ឡើងទៅក្នុងម្នាក់បង់ ១០០០ យ៉េនសម្រាប់ធ្វើបុណ្យ និងអាហារថ្ងៃត្រង់)។
អាសយដ្ឋាន៖ Kashihara-mura, Nishitama-gun, Tokyo
លេខទូរស័ព្ទកក់កន្លែង៖ 090-3225-6286 ・ 042-978-6500
ទឹកជ្រោះ Yuuhi
រូបភាព https://tabippo.net/takigyou/
ក្រៅពីសាមាធិមនុស្សជាច្រើនមកទឹកជ្រោះនេះសម្រាប់សកម្មភាពផ្សេងទៀត។ ឧទាហរណ៍លោតចូលទឹកជ្រោះធ្វើអោយភ្ញាក់ផ្អើលប្រពន្ធមុនរៀបការ។ ប្រហែលវិធីនេះសាកសមសម្រាប់អ្នកដែលចូលចិត្តផ្សងគ្រោះថ្នាក់។
ព័ត៌មានលម្អិត៖
អាសយដ្ឋាន៖ Yakurazawa, ទីក្រុង Minamiashigara, Kanagawa
ម៉ោងបើកទ្វារ៖ ១០ ព្រឹករហូតដល់ព្រលប់ (សូមបញ្ជាក់មុនពេលទៅដោយសារពេលវេលាអាចផ្លាស់ប្តូរ)។
ថ្លៃចូល៖ ៩០០០ យ៉េនសម្រាប់លើកដំបូង ៦០០០ យ៉េនសម្រាប់លើកទី ២ ឡើងទៅ (ក្រុមលើសពី ៥ នាក់មានបញ្ចុះតម្លៃ)
ទំនាក់ទំនងកក់សំបុត្រអុ៊ីម៉ែល៖ [email protected]
Website http://takigyou.jp/
Kengo Abe