តើអ្នកចង់ចូលរួមពិព័រណ៍ដើមទ្រូងនៅជប៉ុនទេ?

នៅប្រទេសជប៉ុនមានការតាំងពិព័រណ៍សិល្បៈគួរអោយចាប់អារម្មណ៍ជាច្រើនដូចជាការតាំងពិព័រណ៌ body – art ការតាំងពិព័រណ៍បច្ចេកវិទ្យា ជាមួយ​នឹង​ការតាំងពិព័រណ៍ភ្លៅរបស់ក្មេងស្រី។

ប្រសិនបើអ្នកចូល​ចិត្តដើម​ទ្រូង អ្នកគួរតែធ្វើដំណើរទៅកាន់ Fukuoka ក្នុងខែវិច្ឆិកានេះដើម្បីចូលរួមការតាំង​ពិព័រណ៍រយៈពេលមួយថ្ងៃដែលសហការរវាង Fukuoka Radio station COMI×TEN ​និងការិយាល័យសិល្បៈ រូបភាព។ ការតាំងពិព័រណ៍នេះមានឈ្មោះ​សិចស៊ី Oppai Exhibit (ពិព័រណ៍ដើមទ្រូង)។

ទោះបីឈ្មោះពិធីតាំងពិព័រណ៍មានភាពមិនសមរម្យ ប៉ុន្តែ​អត្តន័យ​ពី​ក្រោយការតាំងពិព័រណ៍គឺ​ត្រឹម​ត្រូវ។ នេះគឺជាការតាំងពិព័រណ៍សិល្បៈសហសម័យដើម្បីផ្តល់កិត្តិយសដល់សិល្បការនី ជាមួយ​នឹង​ការផ្សព្វផ្សាយពីសារៈសំខាន់នៃការរកឃើញជំងឺមហារីកដើមទ្រូង។ សន្និសីទសារព័ត៌មានការតាំងពិព័រណ៍បានអោយ​ដឹងមាន talkshow ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះនិយាយអំពីបញ្ហាផ្លូវចិត្តស្នេហា និងការរួមភេទ។

នៅក្នុងការតាំងពិព័រណ៍នេះមានផលិតផលឆ្នើមដូចជាខ្នើយរាងដូចដើមទ្រូងរចនាដោយវិចិត្រករ Nami Tanaka។

មានកម្មវិធិ​និទានរឿងសម្រាប់អ្នកនិពន្ធចម្រៀង Uta ជាមួយ​នឹង​តូបលក់​របស់ Oppai Shop ជា​កន្លែង​ដែល​អ្នក​ចូល​រួម​អា​ចទិញ​ផលិតផល​​ដូចជាអាវយឺត កាបូប ឬផ្លាកសញ្ញាជាដើម។ ដោយ​សារ​នេះជាការតាំងពិព័រណ៍សប្បុរសធម៌ ដូច្នេះ​ចំ​ណូល​ដែល​ទទួល​បាន​ចំ​ណាយ​សម្រាប់សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកដើមទ្រូង​។

ព័ត៌មានពិព័រណ៍៖

ថ្ងៃសុក្រទី ១៥ ខែវិច្ឆិកា (ចាប់ពីម៉ោង ១១ៈ០០ ដល់ ២១ៈ០០)

ទីកន្លែង៖ Science Hall, Fukuoka Science Hall

អាស័យដ្ឋាន៖ 4-2-1 Roppongmatsu, Chuo-ku, Fukuoka

ថ្លៃសំបុត្រ៖ សំបុត្រមុន​ថ្ងៃ ២៥០០ យ៉េន/ម្នាក់សម្រាប់មនុស្សពេញវ័យ ដល់ថ្ងៃពិព័រណ៍តម្លៃសំ​បុត្រគឺ ៣០០០ យ៉េន/ម្នាក់សម្រាប់មនុស្សពេញវ័យ។

URL ព្រឹត្តិការណ៍៖  https://oppai-art.localinfo.jp/

សំបុត្រ៖ https://t.livepocket.jp/e/oppai2019

Sacchan

មើលបន្ថែម: