រដ្ឋាភិបាលជប៉ុនចែកស្រោមអនាម័យរូបតុក្កតាដោយឥតគិតថ្លៃ

នៅថ្ងៃទី ៥ និង ១៤ ខែតុលាមាន​ព្រឹត្តិការណ៍​ចែកស្រោមអនាម័យដោយឥតគិតថ្លៃនៅក្នុងយុទ្ធនាការ “បង្ការជំងឺឆ្លងពេលរួម​ភេទ” ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលការងារ និងសុខុមាលភាពសហការជាមួយម៉ាកស្រោមអនាម័យ Okamoto។

នៅ​ក្នុងព្រឹត្តិការណ៍វិទ្យាស្ថានស្រាវជ្រាវ AAA & Okamoto Travers បង្ហាញយុទ្ធនាការលើកកម្ពស់ធ្វើតេស្ត​រកមេរោគអេដស៍នៅថ្ងៃទី ៥ ខែតុលានៅ Fukuoka និងនៅថ្ងៃទី ១៤ ខែតុលានៅ Hiroshima។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ AAA (ច្បាប់​ប្រឆាំង​នឹង AIDS ចលនាយល់ដឹងអំពី AIDS ដែលរៀបចំដោយអ្នកស្ម័គ្រចិត្តមកពីក្រុមតន្រី្ត) វិទ្យាស្ថាន Okamoto Travers មូលនិធិប្រឆាំង AIDS និងទូរទស្សន៍ FM ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើតេស្តរកមេរោគអេដស៍។

ទាំងពីរថ្ងៃនេះស្រោមអនាម័យត្រូវបានចែកចាយដោយឥតគិតថ្លៃដែលសហការជាមួយក្រុមហ៊ុន Okamoto (បរិមាណមានកំណត់)។

ស្រោមអនាម័យត្រូវចែកក្នុងអំឡុងពេលព្រឹត្តិការណ៍មាន​រូប Sailor Moon ជាមួយ​នឹង​រូប​ឆ្មា Luna រចនាដោយវិចិត្រករ Manga Naoko Takeuchi។ Okamoto ធ្លាប់​ល្បី​ដោយ​សារការរចនាស្រោមអនាម័យប្រភេទប្លែកៗដូចជា Ukiyo-e មានន័យ​ថា “ដើម្បីពិភពលោកល្អប្រសើរ”។

ក្រៅពី​ការ​ពារ​ជំ​ងឺ​ឆ្លង​តាមការ​រួម​ភេទ ស្រោមអនាម័យជាមធ្យោបាយជួយកាត់​បន្ថយអត្រាកំណើតផងដែរ។ សូមស្វែងយល់អំពី​ “ការរួមភេទ” ដើម្បីការពារខ្លួនអ្នក។

http://sailormoon-official.com/information/2019_7.php

Sacchan

មើលបន្ថែម: