ការរំសាយក្រុម Yakuza – តើនឹងមានអ្វីកើតឡើងប្រសិនបើគ្មាន Yakuza ?

ការ​ផ្លាស់​ប្តូរ​ដ៏​ធំបំ​ផុតរបស់​ជប៉ុន​ក្រោយសង្គ្រាមគឺជាការចាប់​កំ​ណើត​នៃ​ក្រុម Yakuza។

រូបភាព https://www.nippon.com/en/currents/d00205/

នេះគឺជាក្រុម​អន្តពាល ជិះជាន់ បំ​ពាន​​ច្បាប់ស្រដៀងក្រុម Mafia ដែរ។ ក្រុម Yakuza ទៅ​ដល់​ទី​ណាបង្ក​ភាព​ភ័យ​ខ្លាចចំពោះប្រជាជន។

ប៉ុន្តែ​នេះ​ជារឿង​កាល​ពី​មុន នៅពេលដែលកម្លាំងប៉ូលីសប្តេជ្ញាថានឹងលុបបំបាត់ក្រុម​ទាំង​នេះ ក្រុម Yakuza ស្ថិតក្នុងស្ថានភាពតស៊ូដើម្បីរស់។

សូម​មើលប្រវត្តិ​ Yakuza ម្នាក់។

បុរស​ម្នាក់​នេះ​ឈ្មោះ​ថា Kuroda ចូលគុកពីបទរក្សា និងប្រើប្រាស់គ្រឿងញៀន។ ក្នុងនាមជាសមាជិកនៃក្រុម Yakuza ម្នាក់​នេះ​មាន​កំណត់ត្រាព្រហ្មទណ្ឌជាច្រើន។

ក្រោយ​ពេល​ចេញពី​គុក Kuroda មានអាយុ ៥០ ឆ្នាំទៅ​ហើយ។ បុរស Yakuza បានប្តេជ្ញាថានឹងកែ​ខ្លួន គាត់ទៅការិយាល័យរដ្ឋបាលដើម្បីស្នើសុំប្រាក់។ ជាទូទៅមនុស្សដែលគ្មានការងារធ្វើឬពិការនឹងទទួលបានប្រាក់ជំនួយខ្លះ។ ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​របស់​គាត់ត្រូវ​គេ​បដិសេធយ៉ាង​ខ្លាំង។

“Yakuza គឺមិន​អាច​ទេ”

Kuroda បានពន្យល់ថាគាត់ចេញ​ពី​ក្រុមមុន​ពេលត្រូវ​ដោះ​លែង ប៉ុន្តែនៅពេលដែលរដ្ឋបាលទូរស័ព្ទទៅប៉ូលីសដើម្បីផ្ទៀងផ្ទាត់វិញមិន​អាច​ទំនាក់​ទំនង​។ ដូច្នេះ​ថ្ងៃ​នោះ​គាត់​ត្រូវ​ចាក​ចេញដោយមិនទទួលបានប្រាក់។

ដោយសារក្រុម Yakuza រំខានយាយីសហគមន៍ប្រព្រឹត្តបទឧក្រិដ្ឋត្រូវ​ចូល​គុក។ ដូច្នេះ​ពួកគេ​គ្មានប្រាក់​ជួល​ផ្ទះឬទិញ​ម្ហូប​អាហារ​ទេ។ 

នៅ​ពេល​ធ្លាក់​ខ្លួន​លំ​បាកផ្លូវតែមួយគត់គឺ​ត្រឡប់​ចូល​ក្រុម​វិញ។ ដូច្នេះហើយមានមនុស្សជាច្រើនជឿថាចូល​ក្រុម Yakuza ពិបាកនឹង​កែ​ខ្លួន​ណាស់។

ភាព​ខុស​គ្នា​រវាង​ខ្មៅ​ និង​សកំ​ពុង​តែ​រារាំងគំនិត​កែ​ប្រែនៃអ្នក​ដែលចូល​ក្រុម Yakuza។ 

ទោះយ៉ាងណា​ក្រុម Yakuza មិន​មែន​សុទ្ធ​តែ​អាក្រក់ទេ ប៉ុន្តែ​ត្រូវ​គេ​ចាត់​ទុក​ជាផ្នែក​មួយ​ជួយរក្សាសណ្តាប់​ធ្នាប់​​សង្គម។ នៅសម័យ Showa ខ្សែភាពយន្តអំពី Yakuza ត្រូវបានចាក់​ផ្សាយច្រើន។ ក្រុម Yakuza មាន​លក្ខណៈខុស​គ្នា ក្នុង​នោះ​ Yakuza តំ​ណាង​អោយ​មនុស្ស​គោរព​យុត្តិធម៌ ជួយ​អោយ​យុវជនគោរព​តាម​ច្បាប់ផងដែរ។ ឧទាហរណ៍ក្មេងជំទង់មិនហ៊ានបង្កើនល្បឿនលើផ្លូវទេ ព្រោះខ្លាចបុករថយន្តរបស់ Yakuza លទ្ធ​ផល​អា​ចបាត់​បង់ជីវិត។ ផ្ទុយទៅវិញបន្ទាប់ពីក្រុម Yakuza ត្រូវ​រំ​សាយឃើញ​ថា​យុវជនជប៉ុន​ចាប់​ផ្តើមដើរ​ផ្លូវ​ខុស ចំនួនគ្រោះថ្នាក់ចរាចរណ៍​បណ្តាល​មកពី​យុវជនកើន​ឡើង។

ដើម្បី​ធ្វើ​អោ​យអ្នក​​ដទៃ​ស្តាប់​តាម ភាព​ភ័យ​ខ្លាច​មិន​អាចខ្វះ​ទេ។ ស្តាប់ទៅគួរអោយអស់សំណើច ប៉ុន្តែសង្គមដែលមានសន្តិភាពកាន់តែច្រើនគ្រោះថ្នាក់អាចនឹង​កើតមាន។

នៅប្រទេសជប៉ុនមានឃ្លាមួយថា “អំពើអាក្រក់ចាំបាច់” មានន័យថាយុត្តិធម៌តែមួយ​មិន​អាច​រក្សាសន្តិភាពបានទេ។ មានបញ្ហាខ្លះប៉ូលីសមិនអាចដោះស្រាយបាន ​ត្រូវ​ការ​ជំនួយ​ពី Yakuza។ ប៉ុន្តែ Yakuza នៅ​តែ​តំ​ណាង​​អោយ​អំ​ពើ​អាក្រក់មិនស្មើនឹងយុត្តិធម៌ទេ។

ដោយសារតែភាពមិនច្បាស់ក្នុងទស្សនៈល្អ និងអាក្រក់។ តើវាត្រឹមត្រូវទេក្នុងការបញ្ឈប់ផ្លូវរបស់ Yakuza បែប​នេះ?

តើអ្នកគិតយ៉ាងណាបើក្រុម Yakuza រលាយ​បាត់នៅថ្ងៃណាមួយ? ខ្លួន​ខ្ញុំ​ផ្ទាល់មាន​អារម្មណ៍​ថាធូរផងខ្លាច​ផង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: