ចូលផ្ទះបាយជាមួយនឹងបងស្រី Aya ធ្វើនំបុ័ងបង្គាបំពង
នំបុ័ងបង្គាបំពង (សម្រាប់មនុស្សម្នាក់)
វត្ថុធាតុដើម៖
- បង្គាសមុទ្រមានក្បាល ៣-៥ ក្បាល
- នំប៉័ង (Sourdough Bread) មួយបន្ទះ
- ខ្ទឹមបារាំងពណ៌ស្វាយ ១/២
- ខ្ទឹមស
- ស្រា wine ស 60ml
- ប្រេងអូលីវ 15ml (១ ស្លាបព្រាធំ)
- 30g និង 10g ប៊ឺ
- ក្រូចឆ្មា ១/២
- ម្សៅម្ទេស
- ម្សៅម្ទេស Paprika
- អំបិល
- Pasley
របៀបចម្អិន៖
១. លាងបង្គាអោយស្អាត ទុកសំបក យកផ្នែកពោះវៀនលើខ្នងចេញ បន្ទាប់មកដាក់អំបិលបន្តិច។
២. ហាន់ខ្ទឹមបារាំងពណ៌ស្វាយ និងខ្ទឹមស
៣. កំដៅខ្ទះបន្ថយភ្លើងបន្ទាប់មកដាក់ប៊ឺ ១០ ក្រាមលើផ្ទៃនំប៉័ងទាំងសងខាង ហើយចាន។
៤. ចាក់ប្រេងអូលីវចូលខ្ទះហើយកំណត់កំដៅល្មម។ នៅពេលដែលប្រេងក្នុងខ្ទះក្តៅលីងខ្ទឹមរហូតដល់មានក្លិន។
៥. ដាក់បង្គាចូលបំពងជាមួយ សង្កត់ក្បាលរបស់បង្គាស្រាលៗអោយគ្រឿងជ្រាបចូល។
៦. បន្ថែមខ្ទឹមបារាំងពណ៌ស្វាយ និងស្រា wine ស។
៧. បន្ថយកំដៅហើយដាក់ម្សៅម្ទេស និងម្សៅម្ទេស Paprika ចូល។ បន្ទាប់មកបន្ថែមប៊ឺ ៣០ ក្រាមចូលដែរ។ ក្រោយពេលឃើញទឹកជ្រលក់ខាប់ច្របាច់ក្រូចឆ្មាចូល។
៨. ដាក់ម្ហូបនៅលើចានរៀបគ្រឿងផ្សំលើនំប៉័ង។ ទឹកជ្រលក់ចាក់ពីលើចុះក្រោម។ ហើយបន្ថែម Pasley ពីលើ។
ចំនុចពិសេសនៃមុខម្ហូប៖
នំប៉័ង និងបង្គាសុទ្ធតែស្រួយឆ្ងាញ់ ប្រសិនបើអាចអ្នកគួរតែរក្សាក្បាលបង្គាដើម្បីបង្កើនរសជាតិនៃមុខម្ហូប។
រូបមន្តធ្វើម្ហូប៖
- ពេលចៀននំប៉័ងត្រូវបន្ថយកំដៅហើយចៀនយឺតៗ។
- ប្រសិនបើមានផ្សែងចេញពីខ្ទះបង្ហាញថាម្ហូបមានអំបិលច្រើន។ ចម្អិនបង្គាអោយប្រែទៅជាពណ៌ទឹកក្រូច ក្លិនឈ្ងុយចេញពីបង្គាផ្នែកខាងក្នុងមានរសជាតិ មានន័យថាអ្នកទទួលជោគជ័យហើយ!
ប្រវត្តិរូបសង្ខេបរបស់បងស្រី Aya
ធ្វើការនៅ Food Coordinator Aya
ឈ្មោះពេញ៖ Aya Hayashi
សញ្ជាតិ៖ ជនជាតិជប៉ុន
បញ្ចប់ការសិក្សា៖ ឧត្តមសិក្សា Egamiryou
ចំណូលចិត្ត៖ ជិះបន្ទះក្តារលើផ្ទៃទឹក
ឪពុកខ្ញុំជាអ្នកធ្វើចំការនៅ Hokkaido ចំណែកម្តាយធំឡើងក្នុងគ្រួសារអ្នកនេសាទ។ ឪពុកម្តាយរបស់ខ្ញុំបើកហាងកាហ្វេ ដូច្នេះតាំងពីតូចខ្ញុំចាប់ផ្តើមស្គាល់វប្បធម៌ម្ហូបអាហារ ហើយចូលចិត្តរហូតមកដល់ពេលនេះ។ ខ្ញុំចូលចិត្តម្ហូបមកពីជុំវិញពិភពលោកដូចជាថៃឬអឺរ៉ុប ដែលជាកម្លាំងជំរុញអោយខ្ញុំព្យាយាមបង្កើនជំនាញរបស់ខ្ញុំ គ្រាន់តែបន្ថែមគ្រឿងផ្សំផ្សេងទៀតខ្ញុំនឹងធ្វើអោយរសជាតិនំប៉័ងកាន់តែឆ្ងាញ់។
Aya’s cooking