បញ្ហាសម្លុតធ្វើបាបនៅសាលា – គ្រូប្រុសត្រូវមិត្តរួមការងារ ៤ នាក់ធ្វើបាប
ការសម្លុតធ្វើបាបនៅសាលារៀនមិនមែនជាបញ្ហាថ្មីក្នុងប្រទេសជប៉ុនទេ។
ប៉ុន្តែហេតុអ្វីបានជារឿងនេះមានអ្នកចាប់អារម្មណ៍ច្រើន? នៅពីក្រោយជាបញ្ហាគ្មានអ្នកយល់។ ការសម្លុតធ្វើបាបនៅសាលាមិនត្រឹមតែជាបញ្ហារបស់សិស្សប៉ុណ្ណោះទេ ហើយវាក៏ជាប់ទាក់ទងទៅនឹងគ្រូផងដែរ។
នៅសាលាបឋមសិក្សាមួយនៅទីក្រុង Kobe គ្រូប្រុសអាយុប្រហែល ២០ ឆ្នាំត្រូវមិត្តរួមការងារ ៤ នាក់ធ្វើបាប។ ពួកគេប្រព្រឹត្ដអំពើហឹង្សាវាយធ្វើបាបមិត្តរួមការងារ ហើយប្រើកម្លាំងបង្ខំអោយគ្រូប្រុសនេះផ្ញើសារមិនសមរម្យទៅមិត្តរួមការងារជាស្រ្តី។ ដោយសារផ្លូវចិត្តមិននឹងនរគ្រូប្រុសបានលាឈប់ពីការងារនៅខែកញ្ញា។ ដោយដឹងថាតាំងពីខែមិថុនាពេលនិយាយជាមួយគ្រូម្នាក់ទៀត សាលាបានដឹងអំពីរឿងនេះ។ នៅខែកក្កដាសាលាបានរាយការណ៍ទៅក្រុមប្រឹក្សាគ្រូបង្រៀនទីក្រុង ប៉ុន្តែរហូតដល់ខែកញ្ញាគណៈកម្មាធិការទើបធ្វើការស៊ើបអង្កេត និងទាក់ទងជាមួយគ្រួសាររបស់គ្រូប្រុស។
ការសម្លុតធ្វើបាបនៅសាលាមិនត្រឹមតែកើតឡើងចំពោះសិស្ស អ្នកដែលមិនទាន់ពេញវ័យប៉ុណ្ណោះទេ។ សូម្បីគ្រូដែលគួរតែទទួលខុសត្រូវចំពោះការតម្រង់ទិស និងណែនាំប្អូនៗក៏មិនអាចគ្រប់គ្រងឥរិយាបថរបស់ខ្លួនបានដែរ។
រូបភាព https://www.youtube.com/watch?v=e03ZcAjQ564
លើសពីនេះមានករណីខ្លះសិស្សសម្លុតធ្វើបាបទាំងគ្រូផងដែរ។ គំនិតនៃការអប់រំផ្លាស់ប្តូរ សិស្សមិនខ្លាចគ្រូរបស់ពួកគេទេ។ មិនត្រឹមតែប៉ុណ្ណឹងទំនាក់ទំនងរវាងគ្រូ និងសិស្សនៅសាលាមួយចំនួនកាន់តែប្រែប្រួល គ្រូមួយចំនួនត្រូវសិស្សរបស់ខ្លួនមើលងាយធ្វើបាប។
គេតែងតែនិយាយថាគ្រូបង្រៀនជាអាជីពតម្រង់ទិសនៃអនាគតប្រទេសជាតិ ចំណែកសាលាដូចជាសង្គមតូចមួយសម្រាប់ប្អូនៗបង្កើតទំនាក់ទំនងដំបូង។ ប៉ុន្តែនៅក្នុងសង្គមសព្វថ្ងៃអាជីពដែលថ្លៃថ្នូរប្រែជាគ្មានតម្លៃ ហើយសង្គមនេះកាន់តែគួរអោយខ្លាច។
រូបភាព https://h-navi.jp/column/article/718
នៅពេលដែលមើលឃើញគ្រូរបស់ប្អូនៗត្រូវគេធ្វើបាបដូច្នេះ បុគ្គលិកលក្ខណៈរបស់សិស្សបឋមនឹងរងផលប៉ះពាល់។
សាលារៀនមួយចំនួនបន្ទាប់ពីដឹងអំពីបញ្ហាសម្លុតធ្វើបាប ព្រោះតែមិនចង់អោយប៉ះពាល់កេរ្តិ៍ឈ្មោះសាលាមានចេតនាលាក់បាំង។
គោលដៅនៃការអប់រំគឺបណ្តុះបណ្តាលប្អូនៗអោយក្លាយទៅជាអ្នកមានទេពកោសល្យ និងមានអត្តចរិកល្អ។
តើអនាគតយុវជននឹងទៅជាយ៉ាងណា?
Sacchan