ប្រៀបធៀបទីក្រុង​មួយ​ចំនួន​​ល្អ​សម្រាប់​សិស្ស – និស្សិតជ្រើសរើសទៅ​សិក្សានៅប្រទេសជប៉ុន

កន្លែងល្អឬអត់អាស្រ័យលើការជ្រើសរើសរបស់សិស្ស – និស្សិត។

មាន​សិស្ស – និស្សិត​ចំ​ណាយ​ពេល​ច្រើន​ក្នុងការជ្រើសរើសសាលាជប៉ុន ឬតំបន់ដែល​ត្រូវទៅសិក្សានៅ​ជប៉ុន ដោយស្តាប់តាមមតិរបស់សាច់ញាតិ និងមិត្តភក្តិរបស់អ្នក។ អ្នក​គួរ​តែ​ស្វែងយល់​ដោយ​ខ្លួន​ឯង។ ចំណុចសំខាន់​គឺថាសាលារៀនឬតំបន់នីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា។ ដូច្នេះអ្នកត្រូវកំណត់គោល​ដៅផ្ទាល់ខ្លួនដោយផ្អែកលើតម្រូវ​ការ និងសមត្ថភាពដើម្បី​សម្រេច​ចិត្ត។

ខាង​ក្រោម​នេះ​គឺជាការ​វិភាគតំបន់មួយ​ចំនួន​សម្រាប់អ្នកដែលមានគម្រោងទៅសិក្សានៅប្រទេសជប៉ុន។

១. ទីក្រុង Tokyo

Tokyo មិនត្រឹមតែជាទីក្រុងធំប៉ុណ្ណោះទេ ថែមទាំងជាតំបន់សេដ្ឋកិច្ច នយោបាយ និងដើរទិញឥវ៉ាន់ផងដែរ។ កន្លែង​នេះ​ប្រមូល​ផ្តុំទីតាំងល្បីៗមួយចំនួន​ដូចជា Akihabara, Shibuya, Harajuku -ល- ជីវិតក្នុងទីក្រុង Tokyo ដូចជារស់នៅ​ក្នុងសតវត្សរ៍ថ្មីមាន​បច្ចេកវិទ្យាទំនើប ប្រពៃណី និង​អ្វី​ជាច្រើន​ផ្សេងទៀត។ ហាងលក់សំលៀកបំពាក់ឬហាងលក់អាហារបើកពេញមួយយប់ គ្រប់ទីកន្លែងមើល​ឃើញ​សុទ្ធ​តែ​មនុស្ស។ ប៉ុន្តែគុណ​វិបត្តិ​ដ៏ធំបំផុតនៃទីក្រុង Tokyo គឺចំ​ណាយ​ទៅ​លើ​ជីវភាព​រស់​នៅ​ដូចជា​ជួល​ផ្ទះ ឬម្ហូប​អាហារថ្លៃ​ពេក។

* គុណសម្បត្តិនៃការជ្រើសរើសទីក្រុង Tokyo៖

  • មាន​ឱកាសជាច្រើនសម្រាប់ជ្រើសរើស
  • ស្រុកល្បីៗជាច្រើនដូចជា Akihabara, Shibuya, Shinjuku, Harajuku -ល-
  • ជីវភាព​ការរស់នៅប្លែក
  • ឱកាសការងារច្រើនសម្រាប់ជនបរទេស (ពេញម៉ោង និងក្រៅម៉ោង)
  • ប្រាក់ឈ្នួលថែមម៉ោងខ្ពស់ជាងបណ្តាខេត្តដទៃទៀត។

* គុណវិបត្តិ៖

  • ទីក្រុងមានមនុស្សច្រើនកុះករ
  • តម្លៃអាហារថ្លៃ​
  • ការប្រកួតប្រជែងពេលដាក់ពាក្យសុំការងារច្រើន។

២. ទីក្រុង Yokohama

Yokohama គឺជា​ទី​ក្រុង​ល្បីទី ២ នៅប្រទេសជប៉ុន។ ជាកន្លែង​ល្អ​សម្រាប់ទៅ​សិក្សាដែលអាច​ទទួល​បាន​បទពិសោធថ្មី។ ជាការពិតណាស់ថ្លៃ​ជួល​ផ្ទះ​ថោកជាង Tokyo ប៉ុន្តែ​អ្វីដែល​សំ​ខាន់​នោះ​គឺ​នៅ Yokohama អ្នក​អាច​មើ​ល​ឃើញជីវភាព​រស់​នៅ និង​ចិញ្ចើមផ្លូវធំទូលាយជាងទីក្រុង Tokyo។

* គុណសម្បត្តិពេលជ្រើសរើសទីក្រុង Yokohama៖

  • កម្រិត​ជីវភាព​ទាបជាង ៣០% ប្រៀប​នឹង Tokyo 
  • នៅជិតសមុទ្រ និងសំណង់ទំនើបល្បីៗមួយចំនួន
  • មនុស្សតិចជាងទីក្រុង Tokyo
  • ចំណាយពេលត្រឹមតែ ២០-៣០ នាទីជិះរថភ្លើងទៅ Tokyo។

* គុណវិបត្តិ៖

  • ឱកាសការងារតិចជាង Tokyo
  • ប្រសិនបើអ្នកត្រូវទៅធ្វើការនៅទីក្រុង Tokyo ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ធ្វើ​ដំ​ណើរ។

៣. ទី​ក្រុង Osaka

Osaka គឺជា​ទី​ក្រុង​ល្បីទី ៣ នៅប្រទេសជប៉ុន។ កន្លែង​នេះមាន​តារាកំ​ប្លែង​ជប៉ុនជាច្រើន​។ Osaka ជាកន្លែង​មាន​ប្រជាជនរួស​រាយ ហើយ​ងាយ​ស្រួល​រស់​នៅ។ Osaka ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនៃតំបន់ Kansai នៅទី​នេះ​មាន​ស្រុក​ល្បីៗ​មួយ​ចំនួន​ដូចជា Umeda, Namba, Den Den town និង Amemura (កន្លែង​សម្រាប់ជនបរទេស)។ នៅជាប់ Osaka គឺ Kyoto, Kobe, Nara ពេលទៅសិក្សានៅ Osaka អ្នក​នឹងមានឱកាស​ស្វែងយល់ពីវប្បធម៌ផ្សេងៗរបស់ជប៉ុន។

* គុណសម្បត្តិ៖

  • តម្លៃសិក្សាថោកជាងទី​ក្រុងTokyo
  • ជាមជ្ឈមណ្ឌលនៃតំបន់ Kansai ជាមួយ​នឹង​ការ​ដើរទិញ​ឥវ៉ាន់ និង​លេង​កំ​សាន្ត
  • ប្រជាជនរួស​រាយ
  • នៅជិត Kyoto, Nara, Kobe ស្រួល​ដើរ​លេង​កំ​សាន្ត។

* គុណវិបត្តិ៖

  • មិនទំនើបដូច Tokyo
  • គ្មានឱកាសការងារច្រើនដូច Tokyo
  • ភាសាតំបន់ Kansai។

៤. ទី​ក្រុង Fukuoka

ទីតាំងស្ថិតនៅក្នុងតំបន់កោះ Kyushu ជាទី​ក្រុង​ធំភាគខាងត្បូងប្រទេសជប៉ុន។ Fukuoka មាន​កន្លែង​កំ​សាន្ត ដើរទិញ​ឥវ៉ាន់ និងកន្លែង​ទស្សនាល្បី​ៗមួយ​ចំនួនដូចជា Hiroshima និង Beppu។ Fukuoka ល្បីជា​មួយ​នឹង​មី​ឆ្អឹងស៊ុបគេហៅថា Hakata ramen។ Fukuoka ជាកន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចូ​លចិត្ត​ញ៉ាំ​មី។ មាន​ហាងតូចៗ​តាម​ចិញ្ចើមផ្លូវ (yatai) តាមដងទន្លេ។ ហាងតូចៗទាំងនេះមានលក់អាហារឆ្ងាញ់ជាច្រើន។ អ្នកអាចជិះសាឡាងឆ្លងកាត់សមុទ្រជប៉ុនទៅ Busan ប្រទេសកូរ៉េចំណាយពេលតែ ៣ ម៉ោងប៉ុណ្ណោះ។

* គុណសម្បត្តិ៖

  • ជនបរទេសតិចជាង Tokyo និង Osaka
  • ជិតប្រទេសកូរ៉េ
  • មិន​សូវ​មានរញ្ជួយដី
  • ថ្លៃ​សិក្សាថោកជាង Tokyo 
  • មានឆ្នេរច្រើនជាងទីក្រុង Tokyo ។

* គុណវិបត្តិ៖

  • គ្មាន​ឳកាស​ការ​ងារ​ច្រើនដូចជា Tokyo
  • មានភ្លៀងច្រើនជាងតំបន់ផ្សេងទៀត។

នេះគ្រាន់តែជាការប្រៀបធៀបសង្ខេបនៃលក្ខណៈវប្បធម៌ ឱកាសការងារ និងថ្លៃ​ចំ​ណាយនៃ​ទីក្រុង​ទាំង ៤។ 

ប្រភព JELLYFIDH

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: