ផ្ទាំងប៉ាណូនៅស្ថានីយ៍រថភ្លើងយកទំនុកចម្រៀង​ដាស់តឿនអ្នក​ប្រើ Smartphone នៅជប៉ុន

ជាដំ​បូង​សូម​មើល​រូប​ភាព​នេះ។ នេះជាផ្ទាំងប៉ាណូនៅស្ថានីយ៍ Murasaki ទី​ក្រុង Chikushino ក្នុងខេត្ត Fukuoka។

តើអ្នកយល់ពីអ្វីដែល​អក្សរ​ខាង​លើ​ចង់​មាន​ន័យ​ទេ?

“ប្រជាជនសម័យ​ Smartphone មិនអាចមើលឃើញស្ថានីយ៍ទល់​មុខ​ទេ”

តើ​អ្នក​ធ្លាប់​ស្តាប់​បទ​ចម្រៀង​នេះដែរឬទេ? ប្រសិនបើអ្នកមិនធ្លាប់ស្គាល់សូមស្តាប់បទ​ចម្រៀង​នេះ។

ប្រសិនបើអ្នកគាំទ្រតន្ត្រីជប៉ុនឬ Anime អ្នក​ប្រហែលជាស្គាល់បទចម្រៀងនេះ។ នេះជាបទចម្រៀង “One More Time, One More Chance” របស់ Masayoshi Yamazki បទ​ចម្រៀង​នៃ​ខ្សែ​ភាព​យន្តរន្ធត់ “5cm/s”។

នៅក្នុងទំនុកច្រៀងមានឃ្លាមួយ៖

“បង​រក​អូន​នៅ​គ្រប់ទី​កន្លែង

តាំងពី​ស្ថានីយ៍រថភ្លើងនៅទល់​មុខ និង​បង្អួច​តាម​ផ្លូវ

ទោះបីជាកន្លែង​ដែល​អូន​មិន​ទៅ”

ផ្ទាំងប៉ាណូខាងលើរបស់សាលាបង្រៀនបើកបរម៉ូតូ Nishitetsu គ្រប់គ្រងដោយក្រុមហ៊ុន ហើយក៏ជាម្ចាស់ខ្សែរថភ្លើង​ឆ្លងកាត់ស្ថានីយ៍ផងដែរ។ គោលដៅ​របស់​សាលាគឺក្មេងជំទង់ អ្នក​ដែល​ស្គាល់ខ្សែភាពយន្ត 5cm/s និង soundtrack នៃខ្សែភាពយន្តល្បី។

ទោះបីផ្ទាំងប៉ាណូត្រូវ​បាន​ដាក់​នៅកន្លែងមាន​អ្នក​ប្រើ​ស្មាតហ្វូនច្រើន ប៉ុន្តែ​អ្នក​ទាំង​នេះមិន​ងាកក្បាល​ចេញ ពីស្មាតហ្វូនមើល​ផ្ទាំងប៉ាណូផង។ ជាមួយ​នឹង​ផ្ទាំងប៉ាណូខ្ចី​ទំនុក​បទ​ចម្រៀង​ល្បីគួរអោយ​ចាប់​អារម្មណ៍ ផ្ទាំងប៉ាណូត្រូវ​គេ​ចែក​រំ​លេក​ច្រើននៅលើបណ្តាញសង្គម។ ឥឡូវនេះសូម្បីតែអ្នកដែលកំពុងប្រើស្មាតហ្វូនក៏អាចមើល​ឃើញសារនេះ​ដែរ។

លើសពីនេះរូបថតដែលថតនៅស្ថានីយ៍ក៏បង្ហាញពីទិដ្ឋភាពគួរអោយចាប់អារម្មណ៍មួយទៀតជិតផ្ទាំងប៉ា​ណូផង​ដែរ។

ជាការពិត​អ្នក​ដែល​រវល់នឹងស្មាតហ្វូនមិនអាចមើលឃើញផ្ទាំងប៉ាណូនេះទេ។ ប៉ុន្តែ​នេះ​ជាវិធី​មួយ​ធ្វើអោយផ្ទាំងប៉ាណូកាន់តែ​ល្បី។

ប្រសិន​បើអ្នក​មើល​តែ​ទូ​រស័ព្ទ អ្នកប្រហែលជាមិនអើពើនឹងអ្វីដែលគួរអោយចាប់អារម្មណ៍តាមផ្លូវទេ។

តើ​អ្នក​ធ្លាប់​គិត​​កាត់បន្ថយ​ការ​មើលអេក្រង់ទូរស័ព្ទរបស់អ្នកហើយមើលទេសភាពខាងក្រៅទេ? ​ប្រហែលជាមនុស្សដែលអ្នកកំពុងស្វែងរកនៅក្បែរអ្នក ប៉ុន្តែអ្នកតែងតែមើល​មិន​ឃើញ។

ប្រភព Soranews

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: