មានតែម្តងក្នុងមួយឆ្នាំនៅ Hokkaido – ទេសភាពស្មៅផ្កាថ្ម
នេះជាពេលវេលាដ៏ស្រស់ស្អាតបំផុតក្នុងឆ្នាំនៅ Notoro ក្នុងឧទ្យានជាតិ Abashiri ទីក្រុង Abashiri, Hokkaido។
រូបភាព https://www.abakanko.jp/seen/scenery/sangosou.html
មានរុក្ខជាតិមួយចំនួនទទេស្អាតគ្មានស្លឹក។ មុនពេលស្លឹកជ្រុះដើមឈើប្រែទៅជាពណ៌លឿង និងក្រហមបង្កើតជារដូវស្លឹកឈើក្រហមដ៏ស្រស់ស្អាតនៅប្រទេសជប៉ុន។ ស្មៅផ្កាថ្មដុះនៅជិតគ្នាដូចជាកំរាលព្រំពណ៌ក្រហមលាតសន្ធឹង។
ពណ៌ក្រហមនៃស្មៅផ្កាថ្មលាយជាមួយនឹងពណ៌ខៀវនៃផ្ទៃមេឃ និងទឹកបឹងធ្វើអោយទេសភាពកាន់តែរ៉ូមែនទិក។ ខែតុលាជាពេលវេលាដែលស្មៅផ្កាថ្មស្អាតបំផុត។
នេះជារូបភាពស្មៅផ្កាថ្មពេលថតជិត។
រូបភាព https://www.travel.co.jp/guide/article/34625/
រដូវស្លឹកឈើជ្រុះមកដល់មុននៅ Hokkaido ជាតំបន់នៅខាងជើងប្រទេសជប៉ុន។ ទោះបីជាស្លឹកពណ៌ក្រហមនៅរដូវស្លឹកឈើជ្រុះស្រស់ស្អាត អ្នកអាចមើលឃើញសម្រស់ដ៏អស្ចារ្យនៃស្មៅផ្កាថ្មនៅទីនេះ។
ស្មៅផ្កាថ្មជារុក្ខជាតិដ៏កម្រដុះនៅក្នុងតំបន់ទឹកប្រៃ។ បច្ចុប្បន្ន Abashiri ជាកន្លែងតែមួយគត់នៅក្នុងប្រទេសជប៉ុនមានស្មៅផ្កាថ្មច្រើនបំផុត។ ពីមុនទីនេះជាកន្លែងផលិតអំបិល ដូច្នេះមានបរិមាណអំបិលច្រើនៅ Notoro។
ដើម្បីការពារទេសភាពអ្នកមិនត្រូវអនុញ្ញាតអោយចូលទៅជិតស្មៅផ្កាថ្មទេ ទេសភាពដ៏ស្រស់ស្អាតនេះមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះត្រូវចាប់យកឳកាស។
មនុស្សជាច្រើនគិតថារដូវស្លឹកឈើជ្រុះនៅប្រទេសជប៉ុនគ្រាន់តែអាចមើលស្លឹកឈើក្រហម ប៉ុន្តែអ្នកអាចទៅមើលស្មៅផ្កាថ្ម។ ប្រសិនបើអ្នកនៅ Hokkaido ក្នុងឱកាសនេះ អ្នកអាចទៅ Abashiri។
អាស័យដ្ឋាន៖ 60-23, Sugawara, Abashiri-shi, Hokkaido
លេខទូរស័ព្ទ៖ 0152-47-2602
ពេលវេលាល្អបំផុតសម្រាប់មើលរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ៖ (ចាប់ផ្តើមប្តូរពណ៌) នៅដើមខែកញ្ញា (ពេលវេលាល្អបំផុត) ពាក់កណ្តាលខែកញ្ញាដល់ចុងកញ្ញា។
របៀបធ្វើដំណើរ៖ ១៨ នាទីជិះរថយន្តក្រុងពីស្ថានីយ៍ Abashiri តាមខ្សែ JR Ishikita ដល់ Tokoro ចុះនៅ SangoKusa iriguchi។
Kengo Abe