តើកាបូបស្ពាយ​សត្វ​ល្អិតអាចព្យាបាលជំងឺភ័យខ្លាចសត្វល្អិតបានទេ?

Entomophobia គឺជាឈ្មោះវិទ្យាសាស្ត្រនៃជំងឺ​ខ្លាច​សត្វ​ល្អិត។ ប្រសិនបើអ្នកមានជំងឺនេះ សិល្បករ Amanojaku និង​ Hesomagari មកពីប្រទេសជប៉ុនអាចជួយអ្នកបាន។ ពួកគេ​​ធ្វើ​សម្ភារៈដូចជាសត្វល្អិត​ដែល​មនុស្ស​​គ្រប់​គ្នា​មើលឃើញ​ភ្ញាក់​ផ្អើល។ ជាពិសេសសម្ភារៈមានរាងដូចសត្វល្អិត អាច​ធ្វើ​អោយ​អ្នក​យល់​ច្រឡំ​ថាពួកវាជាសត្វល្អិតពិត។ តើ​ការ​ប្រើ​សម្ភារៈទាំង​នេះអាចព្យាបាលភាពភ័យខ្លាចសត្វល្អិតបានទេ?

សូម​មើលទាំងអស់​គ្នា។

តើ​អ្នក​គិត​ថា​គួរ​អោយ​ស្រលាញ់​ដែរឬទេ?

អ្នក​ផលិតផល​បាន​អោយ​ដឹង៖

“ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកសរសៃប្រសាទនៅសាលា។ នៅទីនោះខ្ញុំត្រូវបានគេបង្រៀនដេប៉ាក់ ហើយយល់អំពីភាពទាក់ទាញនៃពិភពសត្វ។ នៅ​លើ​ពិភព​លោក​នេះមានសត្វប្លែកៗជាច្រើន មានសត្វមួយ​ចំនួន​ត្រូវ​គេ​ស្អប់។ តាមរយៈស្នាដៃ​របស់​ខ្ញុំសង្ឃឹមថានឹងបង្ហាញមនុស្សគ្រប់គ្នានូវភាពទាក់ទាញរបស់ពួកវា”។

កាបូប​ស្ពាយមួយ​ចំ​ហៀងសម្រាប់​អ្នក​ដែលចូលចិត្តត្រី។

ពួកគេចំណាយពេលជិតមួយខែដើម្បីបញ្ចប់ការងារ។ សម្ភារៈតូចៗចំណាយពេលប្រហែល ៣ ថ្ងៃ ចំណែក​សម្ភារៈធំអាចចំណាយពេលរហូតដល់ ៣ សប្តាហ៍ទើបចប់។ មិន​ត្រឹម​តែ​ដេប៉ុណ្ណោះទេ សិល្បករព្យាយាមធ្វើអោយ​វត្ថុទាំង​នេះ​មើល​ទៅដូចពិត។ អ្នក​ផលិតបាន​អោយ​ដឹង“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រាវ​ជ្រាវ និងអ្នកថតរូបភាពដើម្បី​ផ្តល់ព័ត៌មានបន្ថែមអំពីសត្វដែលខ្ញុំចាប់អារម្មណ៍”។

កាបូបតូចនេះគួរអោយស្រលាញ់ណាស់មែនទេ?

តើអ្នកធ្លាប់ឃើញសត្វល្អិតទាំងនេះគួរអោយស្រលាញ់ទេ?

មិន​ត្រឹម​តែ​គួរ​អោយ​ស្រលាញ់ ថែមទាំងដូចពិត​ទៀត។

ស្ពាយ​កាបូបទៅ​ស្ទូច​ត្រី។

សត្វប្រចៀវគួរឱ្យស្រលាញ់ណាស់!

របស់​ទាំង​នេះអាចប្រើធ្វើជាសំលៀកបំពាក់សម្រាប់ថ្ងៃបុណ្យ Halloween។

ត្រីឆ្លាម និងហ្វូងត្រី​តូច។

សូម្បី​តែ​ឆ្អឹងមនុស្សក៏ពិសេសដែរ។

តើអ្នកគិតយ៉ាងណាចំពោះសម្ភារៈទាំង​នេះ? តើអ្នក​ចង់​ទិញ​ដែរឬទេ?

​ព័ត៌មាន​បន្ថែមមើល Link ខាង​ក្រោម។

https://amaheso.simdif.com/index.html

ប្រភព Boredpanda

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: