មើល​មុខ​មិន​ដូចជាជនជាតិជប៉ុនបុរសម្នាក់ត្រូវប៉ូលីសសាកសួរ​ប័ណ្ណស្នាក់នៅសម្រាប់ជនបរទេស

ប័ណ្ណស្នាក់នៅសម្រាប់ជនបរទេស (Foreign Resident Card) គឺជាប័ណ្ណស្នាក់នៅដែលចេញអោយជនបរទេសមាន​សិទ្ធិ​ស្នាក់​នៅតាម​​ច្បាប់អន្តោប្រវេសន៍ អាច​​ស្នាក់​នៅ​រយៈពេលយូរ​នៅប្រទេសជប៉ុន។ អាចយល់ថានេះជាអត្តសញ្ញាណប័ណ្ណរបស់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន។

ជាការពិតអ្នកនឹងមិនមានប័ណ្ណនេះទេ ប្រសិនបើអ្នកជាពលរដ្ឋជប៉ុន។

ភ្ញៀវទេសចរណ៍ត្រូវយកលិខិតឆ្លងដែនតាមពេលពួកគេ​នៅប្រទេសជប៉ុន។ ចំពោះការ​ផ្តល់ប័ណ្ណស្នាក់នៅសម្រាប់ជនបរទេសជាកម្មករឬនិស្សិតបរទេស។

ប៉ូលីសមាន​សិទ្ធិ​ស្នើសុំ​ជនបរទេស​ដើម្បីត្រួតពិនិត្យ​ប័ណ្ណស្នាក់​នៅបញ្ជាក់ពីទីលំនៅស្របច្បាប់របស់ពួកគេ។ ការស្នើសុំធ្វើឡើងនៅពេលមានឧប្បត្តិហេតុណាមួយ​ឬពេលខ្លះការត្រួតពិនិត្យចៃដន្យ។ 

នេះ​​ជារឿងទាក់ទងការត្រួតពិនិត្យប័ណ្ណស្នាក់​នៅ។

រូបភាពពី Link Twitter ខាងក្រោម

គណនី Twitter Zain ul Aladdin (@zainulabaden) ថ្មីៗនេះបានចែករំលែករឿងត្រូវ​ប៉ូ​លីស​ពីរ​នាក់សួរប័ណ្ណ​ស្នាក់​នៅសម្រាប់ជនបរទេសឬលិខិតឆ្លងដែន។

បញ្ហាគឺថាគាត់មិនមានប័ណ្ណស្នាក់នៅសម្រាប់ជនបរទេស ហើយគាត់ក៏មិនកាន់លិខិតឆ្លងដែនតាមដែរ។ ពី​ព្រោះ​បុរសម្នាក់​នេះជាពលរដ្ឋជប៉ុន។

នៅ​ក្នុង​ Sweet, Aladdin និយាយ​ថា៖

“ខ្ញុំជាជនជាតិជប៉ុន​កាត់ Pakistani សញ្ជាតិរបស់ខ្ញុំគឺជប៉ុន។ ទោះ​បី​មុខ​របស់​ខ្ញុំ​មិន​ដូច ប៉ុន្តែ​ខ្ញុំ​ជា​ជនជាតិ​ជប៉ុន។ ខ្ញុំបានសហការជាមួយប៉ូលីស និង​ឆ្លើយសំណួររបស់ពួកគេ។ អ្វីដែលខ្ញុំមិនចូលចិត្តគឺតាំងពីដំបូងពួក​គេ​បានស្នើសុំប័ណ្ណស្នាក់នៅ និងលិខិតឆ្លងដែនសម្រាប់​ជនបរទេស។ បន្ទាប់មកពួកគេគំរាមបើមិន​យក​ចេញ​នឹង​ចាប់​ខ្ញុំ។”

តាម​ត្រូវ​ពួកគេ​គួរតែ​សួរអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំពី​ព្រោះខ្ញុំ​ជាជនជាតិ​ជប៉ុន។

Aladdin បានពន្យល់ថាឡាននៅក្នុងរូបថតមិន​ទាក់​ទងអ្វី​ដែល​ប៉ូលីសឃាត់​គាត់​ទេ។ គាត់មិនពាក់ព័ន្ធនឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ណាមួយមុន​ពេល​ត្រូវស្នើ​អោយ​បង្ហាញ​ឯក​សារខាងលើដែលគាត់ក៏មិនមាន។ Aladdin បាន​អោយដឹង​នេះ​មិន​មែន​ជាលើកទី ១ ត្រូវ​និយាយ​ជាមួយ​ប៉ូលីស​ជប៉ុន អ្នក​ដែល​ប្រើ​ភាសាដូចគាត់ទេ។

“នេះមិនមែនជាលើកទី ១ ទេ ខ្ញុំ​ជួប​រឿងបែប​នេះ​ប្រហែល ៤ ដង រាល់​ពេល​សំ​ណួរ​ដំ​បូង​គេសួរគឺប័ណ្ណស្នាក់​នៅរបស់ខ្ញុំ”។

Aladdin មិនបានលើកឡើងពីការទាមទាររបស់ប៉ូលីស ឬកន្លែងកំណើត និងការទទួលស្គាល់គាត់ជាពល​រដ្ឋជប៉ុនតាំងពីកំណើត ឬបន្ទាប់ពីផ្លាស់មកដល់ជប៉ុនទេ។ ទោះបីអត្រាកូន​កាត់​ជប៉ុន​មើល​ទៅ​មិន​ដូចជប៉ុនមាន​តិចតួច ប៉ុន្តែ​នៅ​តែ​មានស្ថាន​ភាព​ដូចបរុសម្នាក់​នេះ។

តើអ្នកធ្លាប់ត្រូវគេសួរប័ណ្ណស្នាក់នៅពេលកំ​ពុង​រស់នៅប្រទេសជប៉ុនដែរឬទេ?

ប្រភព Soranews

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: