ចោទប្រកាន់ជាផ្លូវការជនសង្ស័យជនជាតិវៀតណាមពីបទឃាតកម្ម
យោងតាមព័ត៌មានមុនសិក្ខាកាមង្វៀនឌិញហាយ (Nguyen Dinh Hai) ត្រូវបានគេសង្ស័យថាជាពិរុទ្ធជនក្នុងករណីឃាតកម្មនៅ Ibaraki។
ប្តីប្រពន្ធជនរងគ្រោះរស់នៅ Yachiyo, Ibaraki។ ជនរងគ្រោះជាបុរសអាយុ ៧៦ ឆ្នាំត្រូវបញ្ជាក់ថាស្លាប់ ចំណែកប្រពន្ធអាយុ ៧៣ ឆ្នាំរងរបួសធ្ងន់។
យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសលោកហៃឆ្លើយថាគាត់ទិញកាំបិតស្រដៀងកាំបិតត្រូវគេចោទថាជាអាវុធស្លាប់មនុស្ស ប៉ុន្តែបាត់តាមផ្លូវត្រឡប់ទៅផ្ទះ។
មើលបន្ថែមនៅ ទីនេះ
ង្វៀនឌិញហាយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២ ខែកញ្ញា ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះ។ យោងតាមព័ត៌មានថ្មីៗនេះជនសង្ស័យឈ្មោះង្វៀនឌិញហាយត្រូវចាប់ខ្លួនជាថ្មី ដោយសារតែប៉ូលីសបានរកឃើញស្នាមជើងដែលបញ្ជាក់ថារបស់ជនសង្ស័យនៅកន្លែងកើតហេតុ។ រហូតដល់ថ្ងៃទី ២៣ ខែកញ្ញាជនសង្ស័យត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មលើបុរសម្នាក់គឺលោក Isao Osato និងធ្វើអោយរបួសធ្ងន់ទៅលើប្រពន្ធឈ្មោះ Yuko Osato។
Video ANNNEWS
Sacchan