ប្រភពដើមឈ្មោះម៉ាក​យី​ហោល្បីៗ​របស់​ជប៉ុន

មាន​ម៉ាក​យី​ហោ​ជាច្រើន​នៅប្រទេសជប៉ុន​ប្រើឈ្មោះជាភាសាអង់គ្លេស ប៉ុន្តែ​ឈ្មោះ​ទាំង​នោះមិនមានន័យអ្វីទេ។ ថ្ងៃ​នេះ​យើង​នឹង​ស្វែង​យល់​ពីប្រភពដើមនៃឈ្មោះទាំងនោះ។

  1. BRIDGESTONE

រូបភាព https://store.shopping.yahoo.co.jp/star5/bridgestone-s.html

BRIDGESTONE គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ឈានមុខគេលើ​ពិភព​លោក​។ ឈ្មោះដើមរបស់ BRIDGESTONE គឺ 石橋 (Ishibashi) ក្នុង​នោះ Ishi គឺជាថ្ម ចំណែក Hashi គឺជាស្ពាន។

ក្រោយ​មក​បង្កើត​បានជា​ឈ្មោះ BRIDGESTONE ចំណែកគ្រឿងបន្លាស់គ្មាន​អ្វីទាក់ទងនឹងស្ពានថ្មទាល់តែសោះ។

  1. NTT docomo

រូបភាព https://www.nttdocomo.co.jp/corporate/about/outline/identity/

ក្រុមហ៊ុនមេរបស់ NTT មានឈ្មោះជាភាសាអង់គ្លេសថា Nippon Telegraph and Telephone Corporation (NTT) – ក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ទូរស័ព្ទជប៉ុន។

Docomo គឺជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តមាន​ឈ្មោះ​ថា Do Communications Over The Mobile Network – ទំនាក់ទំនងតាមរយៈបណ្តាញទូរស័ព្ទសរសេរជាភាសាជប៉ុន​ថា どこでも話せる (dokodemo hanaseru) – ជួយឲ្យ​អ្នក​និយាយ​គ្រប់ទីកន្លែង។

  1. Sharp

រូបភាព http://ja.logovaults.com/logo/890-sharp-logo-jpg

Sharp គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចល្បី ឈ្មោះដើម​នៃ​ក្រុម​ហ៊ុន​នេះ​គឺ シェープペンシルのシャープ (Shape pencil sharp)។

មូលហេតុឈ្មោះនេះដោយសារនៅឆ្នាំ ១៩១៥ Tokuji Hayakawa ស្ថាបនិកក្រុមហ៊ុន Sharp លក់​ផលិតផល​ដំ​បូង​ជាខ្មៅដៃ។

  1. Sony

រូបភាព http://en.logovaults.com/logo/2583-sony-logo-png

Sony គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេលើពិភពលោក ប្រតិបត្តិការខាង​វិស័យ​ខ្សែ​ភាព​​យន្ត ហ្គេម និង​តន្ត្រី។

ឈ្មោះ Sony ចាប់ផ្តើមពីអក្សរឡាតាំង Sonic ពណ៌នាពីសំឡេងរួមជាមួយ SNUS មានន័យថា ក្មេងប្រុសតូច បានក្លាយជាសាជីវកម្មធំមានឥទ្ធិពលខ្លាំង។

ទោះបីជាការរួមបញ្ចូលរវាងភាសាជាច្រើនធ្វើអោយ​ច្របូក​ច្របល់ ប៉ុន្តែអានថា​ Sony ជួយ​អោយ​បញ្ចេញ​សម្លេង​ម៉ាក​យី​ហោងាយ​ស្រួលមាន​គេ​ស្គាល់​ច្រើន​។

  1. Canon

រូបភាព https://global.canon/ja/corporate/logo/

Canon គឺជាឈ្មោះរបស់ក្រុមហ៊ុនដ៏ល្បីខាងម៉ាស៊ីនថត និងម៉ាស៊ីនព្រីន។ និយាយអញ្ចឹងការអានដំបូង​របស់ Canon គឺ Kyanon។

ដំបូងម៉ាកនេះប្រើឈ្មោះព្រះ​ម៉ែគួន​អុីង (KWANON) ប៉ុន្តែបន្ទាប់ពីពង្រីកទីផ្សារទៅកាន់ពិភពលោកប្តូរទៅជាក្រុមហ៊ុន Canon ជាមួយ​នឹង​អត្តន័យ​គម្ពីរធម៌ ខ្នាតធំ និងស្តង់ដារ។

  1. Bandai

រូបភាព https://p-bandai.jp/contents/spirits_info/

Baidai គឺជាឈ្មោះរបស់ក្រុមហ៊ុនដែលបង្កើតគំរូផ្លាស្ទិច Gundam។ ឈ្មោះ​ក្រុម​ហុននេះ​ដំ​បូង​សរសេរជាភាសា Kanji​ ថា 株式会社萬代屋 (Kabushikigaisha bandaiya)។ ក្នុងភាសាចិនមានន័យថា “មិនផ្លាស់ប្តូរជារៀងរហូត”។

  1. Nintendo

រូបភាព http://logo-sozai.com/data/n0002.php

ដំបូងឡើយក្រុមហ៊ុនមិនផលិតហ្គេមដូចបច្ចុប្បន្នទេ។ ពីមុន Nintendo បើកលក់ប័ណ្ណល្បែង​ Hanafuda ដូច្នេះ​ក្នុង​ឈ្មោះ Nintendo មាន​ន័យ​ថា “ទុកចោល​អោយ​ព្រហ្មលិខិត”។

  1. Edwin

រូបភាព https://e-daylight.jp/design/logo/f Fashion / edwin.html

មនុស្សជាច្រើនគិតថា Edwin គឺជាយីហោ Jean របស់អាមេរិក ប៉ុន្តែ​តាម​ពិត Edwin មានដើមកំណើតនៅប្រទេស​ជប៉ុន។  នេះគឺជាការរួមបញ្ចូលគ្នារវាង Edo – ឈ្មោះចាស់របស់ Tokyo និង Win – ជ័យ​ជំនះ។

  1. Sanrio

រូបភាព https://www.g- feet.jp/brands/sanrio

Sanrio គឺជាក្រុមហ៊ុនមាន​លក់វត្ថុ​គួរអោយ​ស្រលាញ់ច្រើនដូចជា Hello Kitty ឆ្មាគ្មានមាត់ដែល​នារីៗចូលចិត្ត។

ឈ្មោះ Sanrio មកពី SanRio មានន័យថាទន្លេបរិសុទ្ធក្នុងភាសាអេស្ប៉ាញ។ ផលិតផលដំបូងរបស់ក្រុមហ៊ុនគឺស្បែក​ជើងសូករូប​ផ្កា។

ក្រោយមកអ្នកដឹកនាំរបស់ Sanrio យល់ថាការលក់នឹងកើនឡើងប្រសិនបើផលិតផលបន្ថែមរូបភាពគួរអោយស្រឡាញ់ តាំងពីពេល​នោះ Sanrio បានប្តូរទៅផលិត​តុក្កតា។

  1. ABC Mart 

រូបភាព https://ec.line.me/shop/abcmart/

នេះគឺជាឈ្មោះហាងលក់ស្បែកជើងខ្នាតធំ បើនិយាយពីប្រភពដើមនៃឈ្មោះគឺសាមញ្ញព្រោះងាយចាំ។

តើអ្នកស្គាល់ឈ្មោះម៉ាកយីហោទាំងនេះទេ? ប្រសិនបើអ្នកមិនច្បាស់អ្នកអាចយល់អំពីប្រភពដើមនៃម៉ាកយី​ហោនេះ។ ម៉ាកយីហោគឺជាយុទ្ធសាស្រ្តដំបូងធ្វើអោយផលិតផលរបស់អ្នកទាក់ទាញអតិថិជន ដូច្នេះអ្នកត្រូវជ្រើសរើសឈ្មោះដោយយកចិត្តទុកដាក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: