Seto Ohashi – ស្ពានដែលអាចមើលឃើញផ្កាយរណប

ប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសមានស្នាដៃដ៏អស្ចារ្យជាច្រើនដែលទទួលស្គាល់ដោយពិភព​លោក។ លើកនេះខ្ញុំនឹងណែនាំអ្នកអំពីស្ពានមាន​លក្ខណៈប្រវត្តិសាស្រ្ត ហើយជាមោទនភាពរបស់ប្រជាជនជប៉ុនគឺស្ពាន Seto Ohashi។

ដូចដែលយើងបានដឹងហើយថាប្រទេសជប៉ុនជាប្រទេសមួយមានកោះធំៗចំនួន ៤ គឺកោះ Honshu, Hokkaido, Kyushu និង Shikoku។ ចំណែក Seto Ohashi គឺជាស្ពានដ៏វែងមួយនៅលើសមុទ្រ Seto នៃប្រទេសជប៉ុនដែលភ្ជាប់កោះ Honshu និង Shikoku។

ស្ពានខ្សែកាបខាងត្បូងវែងបំផុតមានប្រវែង ១១០០ ម៉ែត្រ​ គឺជាស្ពានខ្សែកាបដែលវែងជាងគេទី ៥ នៅលើពិភពលោក។ ខ្សែកាបត្រូវបានធ្វើពីដែកថែប ចុងទាំងពីរនៃស្ពានមានកម្ពស់ ១៩៤ ម៉ែត្រ (ប្រហែល ២/៣ នៃកម្ពស់អគារ Eiffel)។ ចំនួន​ខ្សែ​កាប​ប្រើសម្រាប់ធ្វើស្ពានអាច​រុំ​ជុំវិញផែន​ដី ៣ ជុំ។ នៅពេលមានជំនោរខ្ពស់តួស្ពានមានកំពស់ ៦៥ ម៉ែត្រខ្ពស់ជាងផ្ទៃទឹក អ្នកដំណើរ និងកប៉ាល់ដឹកទំនិញអាចធ្វើដំណើរទៅមុខយ៉ាង​ងាយ​ស្រួល។

ស្ពាន Seto Ohashi មានរចនាសម្ព័ន្ធ ២ ជាន់។ ជាន់ខាងលើគឺផ្លូវល្បឿន​លឿន Seto Chuo Expressway មាន​ ៤ ខ្សែ ជាន់ក្រោមជាផ្លូវដែក JR Shikoku Honshi Bisan Line (Seto Ohashi Line)។ មានប្រវែងសរុប ៩.៣៦៨ ម៉ែត្រ អាច​ធ្វើ​ចរាចរណ៍​ដំ​ណាល​គ្នា​ទាំង​ផ្លូវថ្នល់ និងផ្លូវដែក។ Seto Ohashi មានមោទនភាពជាស្ពាន​វែងជាងគេនៅលើពិភពលោក ហើយអាចមើលឃើញផ្កាយរណបសិប្បនិម្មិត។

ការ​សាង​សង់​ដ៏​ធំ​នេះចាប់ផ្តើមនៅឆ្នាំ ១៩៧៨ ហើយត្រូវបានសម្ពោធអោយដំណើរការដោយរដ្ឋាភិបាលជប៉ុន នៅ​ឆ្នាំ​ ១៩៨៨។ ថវិកាចំណាយសាងសង់សរុបចំនួន ១១ ពាន់លានដុល្លារអាមេរិក។

នៅចុងសប្តាហ៍ឬថ្ងៃវិស្សមកាលស្ពានទាំងមូលត្រូវបានបំភ្លឺដោយពន្លឺភ្លើង lightup បង្កើតជាបរិយាកាសរ៉ូ​មែនទិក។ ដូច្នេះ​ស្ពាននេះក៏​ជាកន្លែងសម្រាប់គូស្វាមីភរិយាថ្មី ឬគូស្នេហ៍ផង​ដែរ។ ពួកគេមកទីនេះដើម្បីស្បថរស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត មាន​គូ​ស្នេហ៍​មួយ​ចំនួន​បានភ្ជាប់សោររបស់ពួកគេ ឈ្មោះ និងពាក្យសម្តីស្នេហានៅលើ​របងស្ពាន។ បន្ទាប់​មក​គេ​ទម្លាក់សោរចូលទៅក្នុងសមុទ្រជាមួយ​អត្ថន័យគ្មាន​អ្វី​អាច​កាត់​ផ្តាច់ជារៀងរហូត។

ស្ពាន Seto ដូចជានាគកាត់តាមកោះ Honshu និង Shikoku ហើយសមជាអច្ឆរិយៈដ៏អស្ចារ្យមួយនៃប្រវត្តិ​សាស្ត្រស្ថាបត្យកម្មពិភពលោកទំនើប។

Hai Au

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: