ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្វ័យប្រវត្តិសម្រាប់ជនពិការនៅ Okinawa Monorail

ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍​នៅប្រទេសជប៉ុន​មានភាព​ងាយ​ស្រួលចំ​ពោះជនពិការ។ នៅតាមផ្លូវមាន​សញ្ញា​ពណ៌​​លឿង​ផ្តល់ភាពងាយស្រួលសម្រាប់​ជនពិការ ក្រៅពីនេះ​មាន​កៅអីអង្គុយអាទិភាពជាច្រើននៅលើរថ​ភ្លើង។

កាលពីពេលថ្មីៗនេះអ្នកប្រើបណ្តាញសង្គម Twitter @aYa0528 បានបង្ហោះវីដេអូឧបករណ៍ផ្តល់ភាពងាយស្រួល​សម្រាប់ជនពិការឡើងចុះរថភ្លើង។

https://twitter.com/aYa0528/status/1173911739693293569

នេះជាផ្លូវ​ស្វ័យប្រវត្តិនៅ Okinawa Monorail មានសុវត្ថិភាព ហើយងាយស្រួលបំផុត។

ជាមួយនឹងវិធីសាមញ្ញបុគ្គលិកត្រូវកាន់ផ្លាកធ្ងន់ភ្ជាប់ទៅនឹង​ទ្វារចូល វិធី​នេះ​ចំ​ណាយ​ពេល​វេលា និង​កម្លាំង។ ជាមួយនឹងបច្ចេកវិទ្យាស្វ័យប្រវត្ដិហៅថា La Coupe តំ​ឡើង​នៅ​នឹង​កន្លែងកាត់បន្ថយពេលវេលារង់ចាំរថ​ភ្លើង និងការពារកំហុសដែលបណ្តាលមកពីមនុស្ស។

La Coupe ត្រូវបានតំឡើងតាមស្ថានីយ៍រថភ្លើងជាច្រើន បន្ទាប់​ពី​បញ្ចប់​ការ​ពិសោធន៍មើល​ទៅពិតជា​ល្អ​ ប៉ុន្តែ​បែរជាមានកំហុសច្រើន។ ជាពិសេសប្រព័ន្ធងាយនឹងខូចនៅពេលមាន​ចលនា​រួម​គ្នា​ច្រើន។ ដោយ​សារ​តែ​កំហុសនេះ La Coupe ត្រូវដកចេញ ហើយ​ក្លាយទៅជា​ឧបករណ៍​ពិសោធបរាជ័យ។

ប្រព័ន្ធដែលបានថតនៅក្នុងវីដេអូគឺ La Coupes នៅតែដំណើរការនៅ Okinawa Monorail។ ប៉ុន្តែនៅថ្ងៃបន្ទាប់កន្លែងចុះត្រូវ​ជំនួសដោយផ្លូវ​ស្មើ។ ជនពិការ​មិន​ចាំ​បាច់​ត្រូវ​ការជំនួយ​ពី​បុគ្គលិក​ដើម្បី​ចុះ​ពី​រថ​ភ្លើង​ទេ។

ហេដ្ឋារចនាសម្ព័ន្ធធ្វើ​ដំ​ណើរ​នៅ​ប្រទេស​ជប៉ុន​ផ្តោត​សំ​ខាន់លើ​ភាពងាយ​ស្រួល មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អា​ចធ្វើដំណើរ​បាន។ ដោយសារតែគំនិតនេះប្រព័ន្ធ La Coupes ត្រូវ​បាន​ផលិតផល។ ទោះបី​បច្ចេកវិទ្យា​ល្អ​យ៉ាងនៅ​តែ​មិន​ទាន់​ប្រើ​បាន។ 

ប្រភព Soranews24

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: