របៀបអានទាំង ៣ នៃពាក្យ Ashita, Asu និង Myounichi – មានន័យថាថ្ងៃស្អែក
នៅក្នុងភាសាជប៉ុនមានពាក្យច្រើនទោះបីពាក្យ Kanji តែមួយ។ អត្តន័យតែមួយប៉ុន្តែរបៀបអានខុសគ្នា។ ចំពោះពាក្យបែបនេះអ្នកដែលរៀនភាសាជប៉ុនក៏ពិបាកដែរ។ ដូច្នេះមិនអាចដឹងថាក្នុងស្ថានភាពណាប្រើរបៀបអានណាឡើយ។
តើអ្នកធ្លាប់រៀនពាក្យ Kanji នេះ 明日 មានរបៀបអាន ៣ យ៉ាង។ របៀបអានដំបូងនិយមបំផុតគឺ “Ashita” ក្រៅពីនេះមាន “Asu” និង “Myounichi”។ ពាក្យទាំង ៣ នេះមានអត្តន័យថាថ្ងៃស្អែកដូចគ្នា។ ប៉ុន្តែពេលណាប្រើ ហើយប្រភពដើមអត្តន័យនៃពាក្យទាំងបីនេះគឺខុសគ្នាទាំងស្រុង។
១. Ashita
Ashita គឺជារបៀបអានជាភាសាជប៉ុនមានអត្តន័យដើម Asa- ពេលព្រឹក។ នេះជារបៀបអានទូទៅបំផុតសម្រាប់ពាក្យ Kanji ខាងលើ។
ថ្ងៃថ្មីចាប់ផ្តើមជាមួយនឹងពេលព្រឹក (Asa-Ashita) ហើយបញ្ចប់ដោយពេលល្ងាច (Yuube)។ ប៉ុន្តែ Ashita ជាពាក្យតាមលំដាប់លំដោយ ដូច្នេះវាមិនត្រឹមតែមានអត្ថន័យព្រឹកនេះប៉ុណ្ណោះទេ ថែមទាំងមានអត្តន័យព្រឹកព្រលឹមថ្ងៃបន្ទាប់។ យូរៗទៅប្រជាជនជប៉ុនប្រើពាក្យ Ashita ជាមួយនឹងអត្ថន័យថ្ងៃស្អែក។
របៀបអាន Ashita ត្រូវបានគេប្រើក្នុងស្ថានភាពទំនាក់ទំនងធម្មតា ហើយគេប្រើញឹកញាប់នៅក្នុងជីវភាពប្រចាំថ្ងៃ។ នេះហើយជាមូលហេតុអ្នករៀនភាសាជប៉ុនសុទ្ធតែស្គាល់ពាក្យ 明日 គេអានថា Ashita។
២. Asu
ទោះយ៉ាងណាពាក្យ 明日 មានរបៀបអានផ្សេងទៀតដែលមិនសូវនិយមគឺ Asu។
បទចម្រៀង “Asu e no Tegami” (សំបុត្រផ្ញើថ្ងៃស្អែក)
ប្រសិនបើពាក្យ Ashita ជារបៀបអានបង្ហាញពីអត្ថន័យពេលព្រឹក ចំណែកពាក្យ Asu មានន័យថាការផ្លាស់ប្តូរពេលវេលាពីថ្ងៃនេះទៅថ្ងៃបន្ទាប់។ ដើមកំណើតនៃពាក្យនេះជាថ្ងៃបន្ទាប់ពីថ្ងៃនេះ។
ពេលណាត្រូវអាន Asu ពេលអ្នកអានអត្ថបទជប៉ុនជាទម្រង់សន្ទរកថា។ ក្រៅពីនេះពេលអ្នកចង់សង្កត់ធ្ងន់លើអត្ថន័យរវាងម្សិលមិញ និងថ្ងៃនេះ អ្នកអាចប្រើរបៀបអាន Asu។
នេះជាមូលហេតុបទចម្រៀងជាភាសាជប៉ុនពាក្យ 明日 ត្រូវអានថា Asu ជំនួសអោយ Ashita។
លើសពីនេះ Asu ប្រើនៅក្នុងស្ថានភាពផ្លូវការ ឧទាហរណ៍នៅលើកញ្ចក់ទូរទស្សន៍ ជាពិសេសនៅក្នុងរបាយការណ៍ព័ត៌មាន។ ក្រៅពីនេះ Asu ជារបៀបអាននៅក្នុងសំនួនវោហារស័ព្ទ និងសុភាសិតជប៉ុន។
៣. Myounichi
នេះជារបៀបអានដែលកម្របំផុតក្នុងរបៀបទាំង ៣។ ខុសពីពាក្យ Ashita និង Asu សុទ្ធតែជា Konyomi (អានបែបជប៉ុន) ចំណែក Myounichi ជារបៀបអាន Onyomi។
នៅក្នុងភាសាចិន 明日 មានន័យថានៅថ្ងៃស្អែកអានថា mingri ពេលបកប្រែជាភាសាជប៉ុនក្លាយទៅជា Myounichi។
ប្រសិនបើ Asu ប្រើក្នុងស្ថានភាពផ្លូវការ ចំណែកពាក្យ Myounichi ក៏ត្រូវបានប្រើក្នុងស្ថានភាពផ្លូវការផងដែរ។ ឧទាហរណ៍នៅក្នុងសហគ្រាសពេលរាយការណ៍ទៅថ្នាក់លើ។
『みょうにち、ご報告させていただきます』
(Myounichi, go houkoku sasete itadakimasu)
ថ្ងៃស្អែកខ្ញុំនឹងរាយការណ៍អំពីបញ្ហានេះ។
ប្រសិនបើអ្នកប្រើភាសាជប៉ុនច្រើនប្រហែលជាពិបាកក្នុងការប្រើរបៀបអានទាំង ៣ ខាងលើ។ ទោះយ៉ាងណាពេលទើបតែរៀនភាសាជប៉ុនបើកវចនានុក្រមនឹងឆ្ងល់ ហើយឈឺក្បាលជាមួយនឹងរបៀបអាននេះ។
ភាសាជប៉ុនពិតជាពិបាកមែនទេ? ប៉ុន្តែមិនត្រឹមតែភាសាជប៉ុនប៉ុណ្ណោះទេ ភាសាមានការអភិវឌ្ឍស្មុគស្មាញនៃប្រវត្តិសាស្រ្ត និងវប្បធម៌ផងដែរ ដូច្នេះអ្នកមិនអាចរៀនភាសាបរទេសដូចជាមុខវិជ្ជាវិទ្យាសាស្ត្រដទៃទៀតបានទេ។ ដើម្បីរៀនភាសាបរទេសបានល្អអ្នកត្រូវទទួលយកការពន្យល់ស្មុគស្មាញ ហើយទម្លាប់ជាមួយនឹងរបៀបអានរបស់ជនជាតិជប៉ុន ទោះបីពេលខ្លះពួកគេក៏មិនអាចបកស្រាយបាន។
សង្ឃឹមថាអត្ថបទនេះផ្តល់ព័ត៌មានដែលមានប្រយោជន៍ និងការលើកទឹកចិត្តចំពោះការរៀនភាសាជប៉ុន។ ចុងក្រោយអ្នកអាចរីករាយជាមួយបទចម្រៀង “Ashita wa kitto ii hi ni naru” (ថ្ងៃស្អែកប្រាកដជាថ្ងៃដ៏ល្អ)។
Sachiko