ចង់ដឹងថានារី​ម្នាក់ស្អាតឬអត់ត្រូវមើល​ពាក់​កណ្តាល​ផ្ទៃ​មុខ​ខាង​ក្រោម

គ្រូពេទ្យវះកាត់និយាយថា៖

“នៅក្នុងបន្ទប់វះកាត់គិលានុបដ្ឋាយិកាទាំងអស់សុទ្ធតែស្រស់ស្អាតណាស់”។

ប្រហែលអត្ថន័យនៃប្រយោគនេះគឺថានារីដែលកំពុងធ្វើការដោយយកចិត្តទុកដាក់មានមន្តស្នេហ៍រៀងខ្លួន។ ប៉ុន្តែមិនដូច្នេះទេ វេជ្ជបណ្ឌិតនិយាយ​ថាប្រសិន​បើ​នារីបាំង​ពាក់​កណ្តាល​ផ្ទៃ​មុខ​ខាងក្រោមប្រែទៅជាស្រស់​ស្អាត។

(ដោយសារតែគិលានុបដ្ឋាយិកានៅក្នុងបន្ទប់វះកាត់សុទ្ធតែ​ពាក់ម៉ាស)

រូបភាព https://beauty-men.jp/83772

ប្រសិនបើអ្នកគិតថានេះជាការកុហកអាច​សាក​ល្បង​ថត​រូបបាំងពាក់កណ្តាល​ផ្ទៃ​មុខ​របស់អ្នក​ហើយផ្ទៀងផ្ទាត់។

ឃើញ​ទេតើ​អ្នក​ក្លាយទៅជា​ប្រុស​ស្អាត​ ឬ​ស្រី​ស្អាត​ដែរឬទេ?

ក្រៅពីនេះ​ចំ​ពោះ​ស្រ្តីពួកគេអាចផ្លាស់ប្តូរទម្រង់​មុខដោយគ្រាន់តែតុប​តែងភ្នែកប៉ុណ្ណោះ។

មានវីដេអូជាច្រើនបង្រៀនអំពីវិធី make up អោយ​ក្លាយទៅជា​មនុស្ស​ម្នាក់​ផ្សេង​ទៀតនៅលើ Youtube។ ចំនុចសំខាន់ស្ថិត​នៅ​លើ​ភ្នែក។ នេះហើយជាមូលហេតុដែលស្ត្រីជនជាតិជប៉ុនតែងតែ make up ភ្នែកអោយ​ស្អាត។

បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃភាគ​ច្រើន​ស្រទាប់តុបតែង​របស់​អ្នក​ត្រូវ​រលុប​បាត់។ ដោយ​សារ​ចំ​នុច​នេះគ្រាន់​តែ​ភ្នែក​ស្រស់​ស្អាត​ក៏ល្មមហើយ ពាក់​កណ្តាល​ផ្ទៃ​មុខ​ខាង​ក្រោម​មិន​សំ​ខាន់​ទេ នេះជាអាថ៌កំបាំងតុប​តែង​របស់​ស្រ្តី​ជប៉ុន។

សូម​ពិនិត្យ​មើល​ឡើង​វិញ។

ថតរូបដែលបង្ហាញតែពាក់កណ្តាលផ្ទៃ​មុខ​ខាង​ក្រោម​របស់​អ្នក​ឬអ្នកអាចព្យាយាមកែរូបថតនៅ​លើ​អុីន​ធឺ​ណេត​ក៏​បាន។ 

ក្រៅពី​នេះ​ចំ​ណាំ​ម្យ៉ាងទៀតសម្រាប់​នារី​ដែល​ចង់​ស្រស់​ស្អាត​កុំ​ច្រត់​ចង្ការ​របស់​អ្នក​។

រូបភាព https://beauty-men.jp/83772

តើអ្នកមានទម្លាប់ច្រត់​ចង្ការ​នៅ​កន្លែង​ធ្វើ​ការ​ឬនៅហាងកាហ្វេទេ? ដោយ​សារ​តែផលប៉ះពាល់ច្រត់​ចង្ការ​របស់​​អ្នក​យូរ​ទៅ​ធ្វើ​អោយ​ផ្ទៃ​មុខ​ម្ខាង​ផ្អៀងបន្តិច​ម្តង​ៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​សកម្ម​ភាព​នេះ​ធ្វើ​អោយ​ផ្ទៃ​មុខ​ខាង​ក្រោម​មិន​ស្អាត​។

ប្រសិន​បើ​អ្នក​ជា​បុរស​អ្នក​គួរ​តែ​កោរ​ពុក​មាត់​ និង​លាប​ឡេ​​ផ្តល់​សំ​ណើម​ស្បែក​ក្រោម​ចង្ការ​។ 

ក្រៅពី​នេះ​ប្រសិន​បើ​ធ្មេញ​របស់​អ្នក​លាត​ចេញ​ក្រៅ យល់​ល្អ​គួរតែ​ទៅវះ​កាត់​កែទម្រង់​ធ្មេញ។ 

ពិសេស​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ដល់​អាយុ​មួយ​ បន្ទាប់​ពី​សញ្ញានៃភាពចាស់លេចឡើងកាន់តែច្រើននៅជុំវិញមាត់។

ប្រសិនបើអ្នកចង់ពិនិត្យមើលថាតើអ្នកជាស្រីស្អាតឬអត់​ សូមសាក​ល្បង​ថតរូបពាក់កណ្តាលផ្ទៃ​មុខខាងក្រោម​​របស់អ្នក។

Kengo Abe 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: