ចំនួនគូស្វាមីភរិយារស់នៅជាមួយគ្នាគ្មានការរួមភេទនៅជប៉ុនកំពុងតែកើនឡើង
ការស្ទង់មតិមួយបានបង្ហាញថាជិតពាក់កណ្តាលនៃចំនួនគូស្វាមីភរិយានៅក្នុងប្រទេសជប៉ុនគ្មានការរួមភេទរយៈពេលមួយខែ ហើយក៏គ្មានបំណងផ្លាស់ប្តូរទម្លាប់នេះដែរ។
លទ្ធផលត្រូវបានធ្វើឡើងនៅក្នុងការស្ទង់មតិលើមនុស្សជាង ៣.០០០ នាក់មានអាយុពី ១៦-៤៩ ឆ្នាំនៅចុងឆ្នាំ ២០១៦ នៃសមាគមផែនការគ្រួសារជប៉ុន។ សមាគមទទួលការឆ្លើយតបពីមនុស្សជាង ១២០០ នាក់ ក្នុងនោះមានបុរស និងស្ត្រីចំនួន ៦៥៥ នាក់រៀបការរួច។
រូបភាព Imasia
ជិតពាក់កណ្តាលបុរស និងស្ត្រីដែលរៀបការហើយនៅក្នុងប្រទេសជប៉ុនកំពុងរស់នៅក្នុងអាពាហ៍ពិពាហ៍គ្មានការរួមភេទ។
មានរហូតដល់ ៤៧,២% បុរស និងស្ត្រីដែលរៀបការហើយនិយាយថាពួកគេកំពុងរស់នៅក្នុងអាពាហ៍ពិពាហ៍គ្មានការរួមភេទ កើនឡើង ២,៦% បើប្រៀបធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំ ២០១៤។
ទំនោរអាពាហ៍ពិពាហ៍គ្មានការរួមភេទកំពុងកើនឡើង លោក Guardian នាំពាក្យប្រធានលោក Kunio Kitamura បានអោយដឹង។
គួរកត់សម្គាល់ថាអត្រាគ្មានការរួមភេទខ្ពស់បំផុតស្ថិតនៅកម្រិតអាយុពីពាក់កណ្តាលដល់ ៤០ ឆ្នាំ ជាពេលវេលាសំខាន់សម្រាប់ការងារ និងគ្រួសារ។
ច្រើនជាង ២២% ស្ត្រីដែលត្រូវបានគេស្ទង់មតិនិយាយថាការរួមភេទគឺជាបញ្ហា កើនឡើងបើប្រៀបនឹងតួលេខ ២១,៣% ក្នុងឆ្នាំ ២០១៤ ។
ក្នុងចំណោមបុរសដែលរៀបការរួចមាន ៣៥,២% និយាយថាការងារធ្វើអោយពួកគេហត់នឿយគ្មានអារម្មណ៍ផ្លូវភេទ ចំណែកបុរសមួយចំនួនទៀតនិយាយថាពួកគេគ្រាន់តែចាត់ទុកភរិយាដូចជាសមាជិកគ្រួសារជាជាងដៃគូជីវិត ឬការរួមរស់ជាមួយប្រពន្ធបាត់តាំងពីមានកូន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះការកែលំអទម្លាប់ធ្វើការនៅជប៉ុនដើម្បីមានពេលវេលាសម្រាប់គ្រួសារកំពុងកើនឡើង ប៉ុន្តែមិនទាន់មានសកម្មភាពកាត់បន្ថយការងារនៅឡើយទេ។
រដ្ឋាភិបាលជប៉ុនគ្រោងនឹងកំណត់ពេលវេលាធ្វើការថែមម៉ោងប្រហែល ៦០ ម៉ោងក្នុងមួយខែ។ នៅចុងឆ្នាំ ២០១៥ បុគ្គលិកផ្សាយពាណិជ្ជកម្មអាយុ ២៤ ឆ្នាំម្នាក់ធ្វើអត្តឃាតដោយសារធ្វើការថែមម៉ោងរហូតដល់ទៅ ១០០ ម៉ោងក្នុងមួយខែ។
អ្នកជំនាញមួយចំនួននិយាយថាស្ថានភាពខាងលើមិនត្រឹមតែកើតឡើងនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅបណ្តាប្រទេសឧស្សាហកម្មជាច្រើនទៀត។
ការស្ទង់មតិកាលពីឆ្នាំ ២០១៦ បានបង្ហាញថាចំនួនអ្នកមិនធ្លាប់រួមភេទនៅជប៉ុនកំពុងតែកើនឡើង។ ទោះជាយ៉ាងណាអ្នកជំនាញបានបង្ហាញថាអត្រាអ្នកមិនធ្លាប់រួមភេទនៅប្រទេសជប៉ុនគ្មានការផ្លាស់ប្តូរតាំងពីដើមឆ្នាំ ១៩៩០ និងបណ្តាប្រទេសឧស្សាហកម្មផ្សេងទៀតដូចជាអង់គ្លេស សហរដ្ឋអាមេរិក និងកូរ៉េ។
គ្មានអារម្មណ៍ចំពោះការរួមភេទនៅប្រទេសជប៉ុនគឺជាមូលហេតុនៃអត្រាកំណើតទាប ធ្វើអោយប្រទេសនេះប្រឈមមុខនឹងចំនួនប្រជាជនធ្លាក់ចុះ ហើយបាត់បង់សេដ្ឋកិច្ចដោយសារតែកង្វះកម្លាំងពលកម្ម។
អត្រាកំណើតនៅប្រទេសជប៉ុនបច្ចុប្បន្នកំពុងថយចុះ ត្រូវមានវិធានការធានាស្ថេរភាពប្រជាជន។ ប្រិសនបើអត្រានេះនៅតែបន្តធ្លាក់ចុះ ចំនួនប្រជាជនគេព្យាករណ៍ថានៅត្រឹមតែ ៨៦ លាននាក់នៅឆ្នាំ ២០៦០ ។
ប្រភព Vnexpress