ទេសភាពទីសក្ការៈបូជានៅប្រទេសជប៉ុន
នៅក្នុងស្ថាបត្យកម្មទីសក្ការៈបូជារបស់ជប៉ុនមានលក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនា។ តើអ្នកធ្លាប់មានឳកាសទៅទស្សនាទេ?
តោះធ្វើដំណើរកំសាន្តជាមួយ JAPO ថ្ងៃនេះទស្សនាមទីសក្ការៈបូជានានាក្នុងប្រទេសជប៉ុន។
ទីសក្ការៈបូជា Oguni
រូបភាព https://www.jalan.net/news/article/193595/2
ទីសក្ការៈបូជា Oguni មានអាយុកាល ១៤០០ ឆ្នាំមកហើយ ស្ថិតនៅក្នុងតំបន់ព្រៃ។ នេះគឺជាកន្លែងដែលអ្នកអាចឃើញពីលក្ខណៈពិសេសនៃរដូវកាលក្នុងឆ្នាំដូចជាផ្កា Sakura នៅនិទាឃរដូវ ផ្ការីកនៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។
ទីសក្ការៈបូជា Shirahige
រូបភាព https://www.jalan.net/news/article/193595/2
Biwa-ko គឺជាបឹងធំបំផុតនៅជប៉ុន។ អណ្តែតនៅលើទឹកមានខ្លោងទ្វារពណ៌ក្រហមឆេះ។ ទេសភាពនេះថតនៅពេលថ្ងៃលិចគឺស្អាតបំផុត។
អាសយដ្ឋាន៖ ទីសក្ការៈបូជា Shirakaba/ 215 Yodogawa, ទីក្រុង Takashima, Shiga
ទីសក្ការៈបូជា Kifune
រូបភាព https://www.jalan.net/news/article/193595/2
ទោះបីជានៅ Kyoto មានទីសក្ការៈបូជាច្រើន ប៉ុន្តែភាពស្រស់ស្អាតនៃជណ្តើរមានលក្ខណៈពិសេស។ ភ្ញៀវដែលមកទីនេះថតរូបគោមស្រស់ស្អាត។
អាសយដ្ឋាន៖ Kifune/ 180 Kurama-cho, Kurama-cho, Sakyo-ku, Kyoto-shi, Kyoto
ទីសក្ការៈបូជា Fushimi Inari Taisha
រូបភាព https://www.jalan.net/news/article/193595/2
ពេលនិយាយពីទីសក្ការៈបូជានៅជប៉ុន មនុស្សជាច្រើនប្រាកដជាស្រមៃពីទិដ្ឋភាពនេះ។ មានប្រហែល ១០០០ ខ្លោងទ្វារ Tori នៅទីនេះ។
អាសយដ្ឋាន៖ Fushimi Inari Taisha/ 68 Fukakusa Minanouchi-cho, Fushimi-ku, Kyoto-shi, Kyoto
ទីសក្ការៈបូជា Nifutsuhime
រូបភាព https://www.jalan.net/news/article/193595/2
នេះជាទីសក្ការៈបូជាមានឈ្មោះជាភាសាជប៉ុន សូម្បីតែជនជាតិជប៉ុនក៏មិនអាចអានបាន។ ពណ៌ក្រហមជាពណ៌សំខាន់នៃទេសភាពនៅជុំវិញ ពិតជាស្អាតបើអ្នកមើលទេសភាពស្លឹកឈើធ្លាក់។ នេះជាស្នាដៃសិប្បនិម្មិតមួយដែលបង្ហាញពីបច្ចេកទេសរបស់មនុស្សស្របតាមធម្មជាតិ។
អាសយដ្ឋាន៖ Nifutsuhime/ Kami Amano, Katsuragi-cho, Ito-gun, Wakayama
ទីសក្ការៈបូជា Takaya
រូបភាព https://www.jalan.net/news/article/193595/2
ពីខ្លោងទ្វារ Tori អ្នកអាចមើលឃើញទេសភាពទីក្រុងទាំងមូល។ ដូចជាខ្លោងទ្វារកំពុងតែអណ្តែតនៅលើមេឃ។ បង្ហាញនៅចំពោះមុខអ្នកគឺជាទឹកដីនៃប្រទេសជប៉ុនដែលលាតសន្ធឹង។
អាសយដ្ឋាន៖ ទីសក្ការៈបូជា Takaya – ខ្លោងទ្វារ Tori លើមេឃ / 2730 Takayacho, ទីក្រុង Kannonji, Kagawa
ទីសក្ការៈបូជា Ishizuchi
រូបភាព https://www.jalan.net/news/article/193595/2
ទីសក្ការៈបូជាស្ថិតនៅលើកំពូលភ្នំ Ishizuchi។ ពីទីនេះអ្នកអាចមើលឃើញទេសភាពស្រដៀងទីសក្ការៈបូជា Machu Picchu នៅ Peru ក្នុងសតវត្សរ៍ទី ១៥។
អាសយដ្ឋាន៖ Ishizuchi / 797 Nishida Ko ទីក្រុង Ehime
នៅប្រទេសជប៉ុនមានជាង ៨៨,០០០ ទីសក្ការៈបូជា នេះមិនមែនជាតួលេខជាក់ស្តែងឡើយ។ ទោះបីជាមានទីសក្ការៈបូជាជាច្រើនក៏ដោយមិនមែនគ្រប់ទីសក្ការៈបូជាទាំងអស់សុទ្ធតែមានទេសភាពស្រស់ស្អាតនោះទេ។ ប្រសិនបើអ្នកចូលចិត្តស្ថាបត្យកម្មប្រាសាទព្រះវិហាររបស់ជប៉ុន អ្នកអាចជ្រើសរើសទីតាំងមួយចំនួនសម្រាប់ដំណើរកំសាន្តរបស់អ្នក។
Kengo Abe