បទបញ្ជាថ្មីសម្រាប់អ្នកជិះរថភ្លើង Shinkansen នៅឆ្នាំ ២០២០
អ្នកធ្លាប់អានឯកសារជាច្រើនអំពី Shinkansen – គឺជារថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោក។ មិនត្រឹមតែល្បឿនប៉ុណ្ណោះទេ គុណភាពនៃរថភ្លើងក៏ល្អផងដែរ។ នេះជាមូលហេតុភ្ញៀវទេសចរណ៍លើកដំបូងទៅប្រទេសជប៉ុនចង់ជិះ Shinkansen។
ទោះបីល្បឿនរថភ្លើងលឿន ប៉ុន្តែពេលធ្វើដំណើររលូនគ្មានអារម្មណ៍ដូចជាកំពុងជិះរថភ្លើងឡើយ។ ពេលរថភ្លើងធ្វើដំណើរមិនរង្គើ នាំមកនូវអារម្មណ៍សុវត្ថិភាពសម្រាប់អ្នកដំណើរ។
ជាការពិតប្រសិនបើអ្នកជ្រើសរើសយានជំនិះធ្វើដំណើរដោយផ្អែកលើល្បឿន យន្តហោះប្រាកដជាលឿនជាង។ ប៉ុន្តែអ្នកត្រូវចំណាយពេលពី ១ ម៉ោង ទៅ ២ ម៉ោង នៅព្រលានយន្តហោះដើម្បីត្រួតពិនិត្យឥវ៉ាន់ ហើយត្រូវរង់ចាំទទួលឥវ៉ាន់របស់អ្នក។ ប្រសិនបើគិតពីពេលវេលាធ្វើដំណើរជិះ Shinkansen ស្រួលជាង។
ប៉ុន្តែមានកំណត់ចំណាំមួយសម្រាប់អ្នកជិះ Shinkansen គឺចាប់ពីខែឧសភាឆ្នាំ ២០២០ ច្បាប់ចំពោះឥវ៉ាន់មានការផ្លាស់ប្តូរ។ មុខទំនិញប្រភេទធំត្រូវតែចុះឈ្មោះមុន។
ចំពោះឥវ៉ាន់ដែលមានកម្ពស់ ប្រវែង ទទឹងលើសពី ១៦០ សង់ទីមែ៉ត្រ។ វ៉ាលីខ្នាតធំក៏ស្ថិតក្នុងប្រភេទនេះដែរ។ អ្នកនៅតែអាចយកឥវ៉ាន់ដោយឥតគិតថ្លៃឡើងរថភ្លើងដូចពីមុន។ ប៉ុន្តែក្នុងករណីមិនចុះឈ្មោះមុនអ្នកត្រូវចំណាយថ្លៃសេវាកម្ម ១០០០ យ៉េន។
រូបភាព https://www.itmedia.co.jp/business/articles/1909/02/news112.html
ដំបូងបទបញ្ជាកក់កន្លែងត្រូវបានអនុវត្តចំពោះ Tokaido, Sanyo Shinkansen និង Kyushu Shinkansen។ មានតែអ្នកដែលបានចុះឈ្មោះទើបអាចដាក់ឥវ៉ាន់នៅឯកៅអីខាងក្រោយសម្រាប់ទុកវ៉ាលីដោយឥតគិតថ្លៃ។
តើនឹងមានអ្វីកើតឡើងប្រសិនបើគ្មានកន្លែងដាក់ឥវ៉ាន់គ្រប់គ្រាន់?
រថភ្លើង Shinkansen យកកន្លែងលាងសម្ភារៈធ្វើជាកន្លែងដាក់ឥវ៉ាន់ គោលបំណងដើម្បីអោយអ្នកដំណើរងាយស្រួលដើរនៅលើរថភ្លើង គ្មានវ៉ាលីសំពីងសំពោង។
Shinkansen មិនត្រឹមតែផ្លាស់ប្តូរនៅខាងក្នុងប៉ុណ្ណោះទេ។ ល្បឿនអតិបរិមានៃរថភ្លើង Shinkansen បច្ចុប្បន្នគឺ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឆ្នាំ ២០២០ ក៏ជាឆ្នាំដែលបង្ហាញពី N700S ជាយានជំនិះដែលត្រូវបានគេព្យាករណ៍ថាមានល្បឿនលឿនអាចលើសពីល្បឿន ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រសិនបើអ្នកមានឱកាសទៅប្រទេសជប៉ុននៅឆ្នាំក្រោយ សូមចំណាំបទបញ្ជានេះដើម្បីរីករាយនឹងដំណើរកំសាន្តរបស់អ្នក។
Sacchan